កីឡាអន្តរជាតិ
អន្តរជាតិ
Fulham ជាក្រុមទី៣ដែលធ្លាក់ពី EPL ទៅ Champinship
11, May 2021 , 9:25 am        
រូបភាព

Fulham ក្លាយជាក្រុមទី៣ បន្ទាប់ពី Sheffield United និង West Bromwich Albion ដែលត្រូវធ្លាក់ចេញពី Premier League ទៅ Championship រដូវកាលក្រោយ។ Fulham អស់ឱកាសក្រោយចាញ់ Burnley ក្នុងជំនួបលីគសប្តាហ៍ទី៣៥ នៅរាត្រីថ្ងៃទី១០ ខែឧសភា។


អត្ថបទទាក់ទង

បន្ទាប់ពីចាញ់ Burnley ២-០ ក្រុមរបស់លោក Scott Parker មានគម្លាតពិន្ទុ ពីក្រុមស្ថិតនៅតំបន់សុវត្ថិភាព Southampton ចំនួន១០ពិន្ទុ។ ខណៈនៅសល់ការប្រកួតតែ៣លើកទៀត មានន័យថា Fulham ត្រូវធ្លាក់ទៅលីគទី២អង់គ្លេសរដូវកាលក្រោយ។

គិតត្រឹមសប្តាហ៍ទី៣៥ សម្រាប់រដូវកាល ២០២០-២១ លីគកំពូលអង់គ្លេសបានរកឃើញក្រុមទាំង៣ហើយដែលត្រូវកាត់ចោល។ Sheffield United, West Bromwich Albion និង Fulham ត្រូវទៅប្រជែងនៅ Championship ជាថ្មីនៅរដូវកាលក្រោយ ស្របពេល Norwich City និង Watford ទទួលបានកៅអីឡើងទៅ Premier League វិញ។

ដោយឡែក ៤ក្រុមទៀតនៅ Championship ដែលត្រូវប្រកួត play-off ដើម្បីបាន១កៅអីទៅលីគកំពូលដែរនោះរួមមាន Brentford, Swansea City, Barnsley និង AFC Bournemouth។ ជើងទី១ AFC Bournemouth ទទួល Brentford ឯ Barnsley ស្វាគមន៍ Swansea City ហើយទាំងពីរគូត្រូវប្តូរទឹកដីនៅជើងទី២ ដើម្បីយកពីរក្រុមទៅប្រជែងនៅវគ្គផ្តាច់ព្រ័ត្រ៕


© រក្សាសិទ្ធិដោយ thmeythmey.com