ពីនេះ ពីនោះ
«បំប្លែង» ,«បន្លែង» និង«ប្រលែង ឬប្រឡែង» មានន័យផ្ទុយគ្នា
12, May 2021 , 7:29 am        
រូបភាព
ថ្វីដ្បិតពាក្យ«បំប្លែង»,«បន្លែង» និង«ប្រលែង ឬប្រឡែង» ហាក់បីប្រកប និងបញ្ចេញសូរសៀងស្រដៀងគ្នា។  ប៉ុន្តែពាក្យទាំងបីនេះ មានន័យខុសគ្នា។ ពាក្យទាំងបីនេះមានថ្នាក់ពាក្យជាកិរិយាសព្ទដូចគ្នាទាំងអស់។

 
«បំប្លែង» មានន័យថា ធ្វើឲ្យប្លែង គឺធ្វើឲ្យប្រែចាកភេទ, ចាកភាព, ចាកទំនងដើម។ ឧទាហរណ៍៖ បំប្លែងទូកអុំឱ្យមកជាទូកចែវ។ 
 
ចំពោះពាក្យ«បន្លែង»មានន័យថា ធ្វើឲ្យសប្បាយចិត្តដោយកំដរនឹងល្បែង,កម្សាន្តចិត្តដោយមានល្បែងជាគ្រឿងផ្សំ ឬជាជំនួយផង។ ឧទាហរណ៍៖ លេងភ្លេងបន្លែងកុំឲ្យអផ្សុក។ 
 
ចំណែកពាក្យ«ប្រលែង» អាចសរសេរជា«ប្រឡែង»ក៏បាន ដែលមានន័យថាលូកលេងនឹងគ្នាទៅវិញទៅមក។ ពាក្យនេះប្រកបជាមួយនឹងពាក្យប្រឡូក បានជាពាក្យថា ប្រឡែងប្រឡូក ឬប្រឡូកប្រឡែង៕ 
 
 
សំដៅលើក្មេងប្រលែងគ្នា។  
 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com