COVID-19
ជាតិ
ផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់នៅភ្នំពេញ ត្រូវបន្តបិទ១សប្តាហ៍ទៀត អាជីវករក្នុងរាជធានីភ្នំពេញ បន្តលក់បន្លែពីក្នុងផ្ទះ ដោយបិទរបង ហើយហុចបន្លែឲ្យអ្នកទិញ តាមប្រហោងរបង ខណៈគ្រប់ផ្សាររដ្ឋនិងផ្សារមិនរៀបរយ កំពុងស្ថិតក្នុងការផ្អាកដំណើរបណ្តោះអាសន្ន។ រូប ថតដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។
× ផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ក្នុងរាជធានីភ្នំពេញ ត្រូវបានបន្តផ្អាកដំណើរការរយៈពេល១សប្តាហ៍ទៀត គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។ នេះបើតាមសេចក្តីសម្រេចរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែឧសភា។
វា ជាលើកទី៣ហើយ ដែលលោក ឃួង ស្រេង ចេញសេចក្តីសម្រេចស្តីពីការផ្អាកដំណើរការផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ក្នុងរាជធានីភ្នំពេញ។ ផ្អាកលើកទី១ មានរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។ ផ្អាកលើកទី២ មានរយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី៨ ខែឧសភា ដល់ថ្ងៃទី១៤ ខែឧសភា៕ © រក្សាសិទ្ធិដោយ thmeythmey.com