អន្តរជាតិ
ព័រទុយហ្គាល់ទទួលទេសចរឡើងវិញពីបណ្តាប្រទេសអឺរ៉ុបមួយចំនួនចាប់ពីថ្ងៃចន្ទ
15, May 2021 , 9:29 pm        
រូបភាព
ដោយ: ធីតា
ព័រទុយហ្គាល់នឹងចាប់ផ្តើមស្វាគមន៍ភ្ញៀវទេសចរពីបណ្តាប្រទេសអឺរ៉ុបភាគច្រើន ឡើងវិញ ចាប់ពីថ្ងៃចន្ទ។ នេះបើតាមការផ្សាយរបស់ AFP ដោយដកស្រង់សំដីរដ្ឋមន្ត្រីមហាផ្ទៃព័រទុយហ្គាល់ បន្ទាប់ពីការរឹតត្បិតអស់រយៈពេលជាច្រើនខែដោយសារកូវីដ-១៩។

 
អ្នកដំណើរពីសហភាពអឺរ៉ុប ដែលមានអត្រាករណីឆ្លងកូវីដ-១៩ ក្រោយ៥០០ករណីក្នុងចំណោមពលរដ្ឋ១០ម៉ឺននាក់ អាចធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសព័រទុយហ្គាល់បានដោយគ្មានបញ្ហា។
 
ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋមន្ត្រីមហាផ្ទៃព័រទុយហ្គាល់ បានអះអាងថា ការរឹតត្បិត និងការដាក់កំហិតមួយចំនួននឹងនៅតែបន្តសម្រាប់ប្រទេសចំនួននៅអឺរ៉ុប រួមមាន ស៊ីប ក្រូអាត លីទុយអានី ហូឡង់ និងស៊ុយអែត ហើយក៏រាប់បញ្ចូលទាំងប្រទេសដែលមានករណីបំប្លែងកូវីដ-១៩ថ្មី ប្រេស៊ីល ឥណ្ឌា និងអាហ្វ្រិកខាងត្បូងផងដែរ។
 
គិតត្រឹមល្ងាចថ្ងៃទី១៥ ខែឧសភា ព័រទុយហ្គាល់មានអ្នកឆ្លងកូវីដ-១៩សរុបជាង៨៤ម៉ឺននាក់ ក្នុងនោះស្លាប់ជិត១៧០០០នាក់ និងសះស្បើយជាង៨០ម៉ឺននាក់។ បារាំងជាប្រទេសដែលមានករណីច្រើនជាងគេនៅអឺរ៉ុបដោយមានជាង៥,៨លានករណី រីឯចក្រភពអង់គ្លេស និងអ៊ីតាលី មានអ្នកស្លាប់ច្រើនជាងគេ ក្នុងរង្វង់ជាង១២ម៉ឺននាក់រៀងៗខ្លួន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com