ជាតិ
ពីនេះ ពីនោះ
«ចរិត,ចារឹក និងចារិក» មានន័យខុសគ្នាដូចម្តេច?
× រវាងពាក្យ«ចរិត,ចារឹក និងចារិក»ទាំងបីនេះ អាចនឹងធ្វើឲ្យពលរដ្ឋងាយនឹងប្រើច្រឡំគ្នា។ ដើម្បីជៀសវាងបង្កើតកំហុស ពលរដ្ឋគួរគប្បីត្រួតពិនិត្យក្នុងវចនានុក្រមខ្មែរជាមុនសិន។
«ចរិត»មានន័យថា ការប្រព្រឹត្តិ; កិរិយាមារយាទ; ឫកពា, បែបបទ ។ល។ ឧទាហរណ៍៖ ចរិតល្អ, ចរិតមិនល្អ ។ មនុស្សខូចចរិត គឺមនុស្សបង់ឫកពាប្រក្រតី, ដែលរកកល់ឆ្កួត។ ពាក្យនេះសរសេរប្រកបជាមួយនឹងពាក្យ ទុ ភ្ជាប់ពីខាងដើម ដោយសរសេរថា ទុច្ចរិត។ បើមាន សុ នៅខាងដើម ត្រូវសរសេរជា សុចរិត។
«ចារឹក»មានថ្នាក់ពាក្យជាកិរិយាសព្ទមានន័យថា ចារ, សរសេរ, កត់។ ខ្មែរក្នុងបុរាណសម័យ បានចារឹកប្រវត្តិនៃសិលាប្រាសាទថ្មនានាច្រើនតំបន់។ «ចារឹក»ជានាមសព្ទមានន័យថា អ្វីៗ មានផ្ទាំងថ្មជាដើម ដែលមានអក្សរជាសម្គាល់។ គោលចារឹកព្រំដែន; សិលាចារឹក; មានចារឹកជាគ្រឿងសំគាល់។ល។
ចំណែកពាក្យ«ចារិក»មានន័យថា ទីដែលជាទីត្រាច់ទៅឬជាទីត្រាច់មក។ ទៅកាន់ចារិកនៃខែត្រ ។ ពុទ្ធចារិក (ពុត-ធៈ--) ទីដែលព្រះពុទ្ធទ្រង់ស្ដេចទៅឬស្ដេចមក ។ល៕
© រក្សាសិទ្ធិដោយ thmeythmey.com