ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
រក​​មិត្ត​ស្រី​មិន​បាន​ ដោយ​សារ​ហេតុផល​ធំ​ៗ៦យ៉ាង​នេះ​
17, May 2021 , 10:59 pm        
រូបភាព
បើ​អ្នក​នៅ​ Single ហើយ ​នៅ​តែ​​និយាយ​ថា “ហេតុ​អី រក​គូ​មិន​បាន ?” នោះ​ជា​ការ​ចំណាយ​ពេល​ឥត​ប្រយោជន៍។ មនុស្ស​ប្រុស​មួយ​ចំនួន​ដែល គេនិយមបង្អាប់ថា អត់លិឍ ឬSingle អាជីព ចង់​ធ្វើ​ឲ្យ​នារី​ម្នាក់​ចាប់​អារម្មណ៍​មក​លើ​ខ្លួន។ ប៉ុន្តែ​មិន​បាន​ដឹង​ថា ពួក​គេ​មិន​មាន​គ្រប់​​លក្ខខណ្ឌ​ដែល​​​នារី​ៗ​ភាគ​ច្រើន​ចង់​បាន​នោះ​ទេ។ មាន​ហេតុផល​​​ធំ​ៗ​ មួយ​ចំនួន​​ជា​ចំណុច​ខ្វះ​ខាត ដែលប្រុស​ៗ​គួរ​​​​ដឹង​៖ ​​​​​​​

 
១. ផ្ដោត​សំខាន់​លើ​​ខ្លួន​ឯង​ពេក
មនុស្ស​ប្រុស​មួយ​ចំនួន មិន​បាន​គិត​​ឃើញ​ថាការ​ខ្វល់​ខ្វាយ​​តែ​ពី​ខ្លួន​ឯង ​ ​តែង​ខ្លួន ស្លៀក​ពាក់​ឡូយ​ឆាយ ដើម្បី​ជា​ការ​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​មនុស្ស​ស្រី គឺ​មិន​មាន​ប្រសិទ្ធភាព​១០០ ភាគ​រយ​នោះ​ទេ​​។ ផ្ទុយ​ទៅ​វិញ មនុស្ស​ស្រី​ ចូល​ចិត្ត​ បុរស​ណា​ ដែល​ឲ្យ​តម្លៃ​នាង និង​បារម្ភ​យក​ចិត្ត​ទុក​ដាក់​ពី​នាង ច្រើន​ជាង​។ ​ អ្វី​ដែល​ជា​ចំណុច​សំខាន់​នៃ​ជំហាន​ដំបូង​ នោះ គឺ​ងាក​មក​​គិត​ពី​អ្វី​ ដែល​​​អ្នក​អាច​ជួយ​​នាង​បាន​ខ្លះ។
 
២. អ្នក​ជួប​មនុស្ស​ស្រី​​ ចំ​​តែ​ពេល​ស្ថានភាព​មិន​ល្អ
កំពុង​តែ​ផឹក​ស្រវឹង​ជា​មួយ​មិត្ត​ភក្តិ​ ស្រាប់​តែ​​ Crush អ្នក​ដើរ​មក​ឃើញ​​​ដោយ​ចៃដន្យ។ សាក​គិត​ទៅ​មើល នាង​មាន​អារម្មណ៍​​គិត​ទៅ​លើ​អ្នក​បែប​ណា? ឬ​មួយ​អ្នក ដើរ​លេង​យប់​ច្រើន ហើយ​ត្រូវ​មិត្តភ័ក្ដិ​បង្អាប់​ចំ​ៗ។ ដូច​នេះ​ អ្នក​គួរ​កែ​ទម្លាប់​អាក្រក់​​មួយ​ចំនួន​​​នោះ​ចោល​ហើយ។
 
៣. អ្នក​មិន​ដែល ឬ​មិន​ហ៊ាន​ណាត់​នាង​ទៅ​ក្រៅ
​​​​បើ​អ្នក​នៅ​ខ្លាច ​មិន​ហ៊ាន​​ណាត់​ នាង​ទៅ​ក្រៅ​ញ៉ាំ​អី ឬ​ ទៅ​​​​ដើរ​​ផ្សារ​ទិញ​អីវ៉ាន់ មើល​កុនផង ​ធ្វើ​ម្ដេច​នឹង​​បាននៅ​ក្បែរ​​មនុស្ស​ដែល​ខ្លួន​ស្រលាញ់!? ក្លាហាន ព្យាយាម​ណែនាំ​ខ្លួន​ទៅ​​​នាង។ ប្រសិន​បើគេ​​បដិសេធ​នោះ វា​ជា​រឿង​ធម្មតា ដោយ​មាន​ហេតុផល​​ណា​មួយ​ ដូច​ជា​ការ​រវល់​ជា​ដើម។ ទោះ​យ៉ាង​​ណា អ្នក​គួរ​តែ​នៅ​គួរ​សម រួសរាយ និង​ ត្រូវ​តែ​ព្យាយាម​ត​​ទៅ​ទៀត។
 
៤.អ្នក​​​រង់​ចាំ​​​​នារី​​ល្អ​ឥត​ខ្ចោះ
ស្អាត ឆ្លាត មាន រម្យទម សុភាព​​រាប​សារ ល្អ​គ្រប់​ទាំង​អស់ គឺ​មាន​​​តែ​ក្នុងសៀវភៅ​រឿង​ប្រលោម​លោក ឬ ក្នុង​កុន​ប៉ុណ្ណោះ។ មនុស្ស​គ្រប់​គ្នា​ពុំ​មាន​នរណា​ល្អ​គ្រប់​ដប់​នោះ​ឡើយ តែ​មាន​លក្ខណៈ​​ល្អ​ពិសេស​របស់​ខ្លួន។ សូម​កុំ​ព្យាយាម​ ផ្ដោត​លើ​អ្វី​ដែល​នាង​មិន​អាច​ផ្ដល់​ឲ្យ​អ្នក​គ្រប់​យ៉ាង ប៉ុន្តែ​អ្នក​ត្រូវ​ចេះ​ថ្លឹង​ថ្លែង​​​ពី​ចំណុច​ល្អ​របស់​គេ​ផង​ដែរ។
 
៥. អ្នក​មិន​បាន​លះ​​បង់​អ្វី​សោះ
ប្រាកដ​ណាស់​ ចង់​មាន​ស្នេហា​ គឺ​តម្រូវ​​ឲ្យ​មាន​ការ​​លះ​បង់​អ្វី​មួយ​ហើយ។ ការ​លះ​បង់​នោះ​​​​គឺ​មិន​មែន​សំដៅ​​សំខាន់​លើ ការ​ចាយ​លុយ​​សម្រាប់​​​​មនុស្ស​​ស្រី​ដែល​ខ្លួន​ស្រលាញ់​​ទេ។ ប៉ុន្តែ​ វា​គឺ​សន្តាន​ចិត្ត​ល្អ ភាព​ឆ្លាត​វៃ​​​របស់​អ្នក ព្រម​ទាំង​វេលា​មួយ​ចំនួន សម្រាប់​​នាង។ នោះ​ហើយ​គឺ​ជា​ការ​លះ​បង់។
 
៦. អ្នក​ជា​មនុស្ស​ មិន​គួរ​ឲ្យ​ទុក​ចិត្ត​ ឬ​គ្មាន​ភាព​កក់​ក្ដៅ​​​​​​​​
បើ​អ្នក​ជា​មនុស្ស ខ្ជិល ជំពាក់​លុយ​គេ​ច្រើន…នោះ​តម្លៃ​របស់​អ្នក​​​នឹង​ថយ​ចុះ​ តាម​នោះ​ដែរ។ មនុស្ស​ស្រី​​ជា​ច្រើន ចូល​ចិត្ត​​មនុស្ស​ប្រុស​ណា ដែល​​នាង​ ជឿ​ទុក​ចិត្ត នឹង​អាច​ផ្ដល់​ភាព​កក់​ក្ដៅ​ឲ្យ​នាង​បាន។ ដូច​នេះ​​អ្នក​គួរ​ព្យាយាម កែ​ប្រែ​ទម្លាប់​អាក្រក់​​របស់​ខ្លួន​​​​​​​ឲ្យ​បាន នោះ​​អ្នក​​​នឹង​អាច​ឃើញ​ពី​​ភាព​ប្រែប្រួល​​របស់​វា៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com