ជាតិ
ពីនេះ ពីនោះ
«អនឡាញ និងអហ្វឡាញ» ជាភាសាខ្មែរមានន័យយ៉ាងដូចម្តេច?
21, Jul 2023 , 7:29 am        
រូបភាព
ពាក្យ«អនឡាញ និងអហ្វឡាញ» ជាពាក្យដែលពលរដ្ឋនិយមប្រើក្នុងសម័យបច្ចេកវិទ្យាទំនើប និងសម័យកូវីដ-១៩។ «អនឡាញ និងអហ្វឡាញ» ជាពាក្យកម្ចីពីភាសាអង់គ្លេស Online និងOffline។

 
តាមសទ្ទានុក្រមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ពាក្យ«អនឡាញ» Online មានថ្នាក់ពាក្យ កិរិយាសព្ទវិសេសនៈ ឬកិរិយាវិសេសន៍ មានន័យថា កំពុងជាប់(មិនដាច់) ឬប្រុងប្រៀបធ្វើការជាមួយឧបករណ៍ ឬបណ្តាញណាមួយ។ ឧទាហរណ៍៖ ខ្ញុំស្ថិតនៅអនឡាញ(ក្នុងអ៊ីនធឺណិត)។ ព្រីនទ័រ ស្ថិតនៅអនឡាញ។ 
 
«អនឡាញ» Online មានថ្នាក់ពាក្យជា គុណសព្ទ មានន័យថា ដែលស្ថិតក្នុងសភាពអនឡាញ។ ឧទាហរណ៍៖ ហាងទំនិញអនឡាញ។ 
 
ចំណែកពាក្យ«អហ្វឡាញ» Offline មានថ្នាក់ពាក្យជា កិរិយាសព្ទវិសេសនៈ ឬកិរិយាវិសេសន៍ មានន័យថា មិនជាប់ ឬមិនប្រុងប្រៀបធ្វើការជាមួយឧបករណ៍ ឬបណ្តាញណាមួយ(ផ្ទុយនឹងពាក្យអនឡាញ)។ «អហ្វឡាញ» Offline មានថ្នាក់ពាក្យជា គុណសព្ទ មានន័យថា ដែលមិនស្ថិតក្នុងសភាពអនឡាញ៕ 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com