អត្ថបទពាណិជ្ជកម្ម
តើអាយដលល្បីៗ និយាយអ្វីខ្លះពី ស្មាតហ្វូន Huawei Y7a តម្លៃ $189 របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ហួវៃ
27, May 2021 , 4:49 pm        
រូបភាព
ដោយ: ថ្មីៗ
ដើម្បីបំពេញ ក៏ដូចជាឆ្លើយតបតម្រូវការរបស់អតិថិជន ក្រុមហ៊ុន ហួវៃ បានខិតខំសម្រិតសម្រាំង នូវស្មាតហ្វូនត្រកូល Y ស៊េរីថ្មីគឺ Huawei Y7a ដែលមានរូបរាងស្រស់ស្អាតបែបហាយក្លាស សាក 30នាទី ប្រើពេញ 1ថ្ងៃ បំពាក់នូវបច្ចេកវិទ្យាទំនើប សម្បូរបែប។ រីឯតម្លៃវិញ គឺត្រឹមតែ $189 តែប៉ុណ្ណោះ។ 
 
Huawei Y7a សាក 30នាទី ប្រើពេញ 1ថ្ងៃ មិនត្រឹមតែទទួលបានប្រជាប្រិយភាព ពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូន និងអ្នកនិយមដេញស៊េរីទូរស័ព្ទថ្មីៗ ប្រចាំប្រទេសកម្ពុជា​ប៉ុណ្ណោះទេ ថែមទាំងបានអង្រួនបេះដូង YouTuber និងអាយដលល្បីៗ ឲ្យលង់ចិត្ត ដកមិនរួច បើចង់ជាក់ច្បាស់ថា ពួកគាត់និយាយអ្វីខ្លះ សូមចុចទស្សនាទាំងអស់គ្នា៖

 
 
 
ស្មាតហ្វូនដែលមានឈាមជ័រ កើតចេញពីត្រកូល Y ជំនាន់ចុងក្រោយគេបង្អស់ Huawei Y7a នេះ ត្រូវបានក្រុមហ៊ុនកែប្រែនូវមុខមាត់ថ្មី លើកកម្ពស់ស្មាតហ្វូនត្រកូលនេះ ឲ្យលេចត្រដែត ជាមួយនឹងរូបរាងស្អាត ពណ៌ត្រូវចិត្តយុវវ័យ សម័យថ្មី  គឺពណ៌ខ្មៅ បៃតង និងពណ៌មាស ជាមួយនឹងកាមេរ៉ាAI 4គ្រាប់ តម្រៀបជាជួរបញ្ឈរ ស្របតាមទិសដៅស្លាកសញ្ញា Logo ហួវៃ ជាមួយនឹងតម្លៃលក់ត្រឹមតែ $189។ Huawei Y7a មិនត្រឹមតែមានភាពលេចធ្លោនៃការឌីហ្សាញ និងជម្រើសពណ៌ស្អាតប៉ុណ្ណោះទេ តែថែមទាំងមានល្បឿនសាកថ្មលឿនដូចរន្ទះ 22.5វ៉ាត់ សាក30នាទី ប្រើពេញ ១ថ្ងៃ ថាមពលថ្មយក្សទំហំ 5000 មីលីអំពែម៉ោង បំពាក់កាមេរ៉ាក្រោយ AI បួនគ្រាប់ 48មេហ្គាភិកស៊ែល អាចថតរូបច្បាស់ស្អាតគ្រប់ប្លង់ មិនថាព្រឹកថ្ងៃយប់។



ចំណែកឯកាមេរ៉ាមុខវិញ ជាកាមេរ៉ា ទម្លុះអេក្រង់ចំកណ្តាល មានសមត្ថភាព ថតរូបស៊ែលហ្វីច្បាស់ស្អាត បែបធម្មជាតិ មិនសលើស មានអេក្រង់ខ្នាតយក្ សទំហំ 6.67 អ៊ីញ ធំពេញភ្នែក ផលិតឡើងជាពិសេស សម្រាប់អ្នកលេងហ្គេម ជាមួយកម្រិតច្បាស់ FHD+ ត្រជាក់ភ្នែក ភ្ជាប់បច្ចេកវិទ្យាការពារភ្នែក TUV របស់ប្រទេសអាល្លឺម៉ង់ និងមានអង្គផ្ទុកទិន្នន័យធំ រហូតដល់ 128 ជីហ្គាបៃ អាចផ្ទុកឯកសារ រូបភាពវីដេអូ បានច្រើនសន្ធឹកសន្ធាប់ អស់បារម្ភរឿងថតរូបច្រើន និងដាក់ហ្គេមធំ ដោយមិនចាំបាច់ហត់លុបចោល។ 


 
និយាយជារួម ជ្រើសរើស Y7a ពណ៌មាស ពណ៌បៃតង ឬ ពណ៌ខ្មៅ តម្លៃត្រឹមតែ $189 ដឹងតែគ្រប់ទឹកតែម្តង សាកថ្មលឿន កាមេរ៉ាថតរូបកម្រិតអាជីព ហើយចង់ប្រើប្រាស់កម្មវីធីអ្វីក៏បាន Y7a ងាយស្រួលយកកម្មវិធីល្បីៗ រហ័សទាន់ចិត្តពី Huawei AppGallery និង Petal Search។ កាន់តែពិសេស មាន Petal Maps ងាយស្រួលកំណត់ទិសដៅ ធ្វើដំណើរលឿនរហ័សទាន់ចិត្ត ហើយឆាប់ៗនេះ បងៗ ក៏នឹងអាចទទួលបាននូវបទពិសោធន៍ថ្មីគឺ Huawei Docs (Power Point, World, Excel)៕






















 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com