ជាតិ
អត្ថបទពាណិជ្ជកម្ម
ដ្រូន XAG P30 របស់ក្រុមហ៊ុន «ចាបក្រហម» ជាដំណោះស្រាយសម្រាប់វិស័យកសិកម្មនៅកម្ពុជា
29, May 2021 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ដ្រូនម៉ាក XAG ម៉ូដែល P30 ជាបច្ចេកវិទ្យាទំនើបសម្រាប់វិស័យកសិកម្ម ដែលជួយឱ្យកសិករចំណេញច្រើនតាមរយៈនៃការកាត់បន្ថយកម្លាំងពលកម្ម ហានិភ័យពីការប៉ះពាល់ជាមួយថ្នាំកសិកម្ម ចំណេញពេលវេលា ហើយថែមទាំង  កម្ចាត់សមាសភាពចង្រៃបំផ្លាញដំណាំមានប្រសិទ្ធភាពជាងមុន។ ដ្រូនម៉ាក XAG ម៉ូដែល P30 ត្រូវបាននាំចូលផ្ដាច់មុខដោយក្រុមហ៊ុន «ចាបក្រហម» ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ ដ្រូនសម្រាប់បម្រើដល់វិស័យកសិកម្មនៅកម្ពុជា។


ក្រុមហ៊ុន «ចាបក្រហម» បានបង្កើតឡើងនៅក្នុងឆ្នាំ២០១៩ ត្រូវបានប្រជាកសិករ មួយចំនួននៅតាមបណ្តាខេត្តដូចជាខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ តាកែវ ខេត្តកណ្ដាល និងបណ្តាខេត្តជាច្រើនផ្សេងទៀត ទទួលស្គាល់ជាក្រុមហ៊ុនដែលនាំចូលបច្ចេកវិទ្យាទំនើបបម្រើដល់វិស័យកសិកម្ម ដោយពួកគាត់បានជ្រើសដ្រូន XAG P30 សម្រាប់ប្រើប្រាស់ក្នុងការងារកសិកម្ម ឬ បម្រើសេវាកម្មក្នុងតំបន់របស់ខ្លួន។


 
បច្ចុប្បន្ននេះ ដ្រូនម៉ាក XAG ម៉ូដែល P30 ជាជម្រើសដ៏ល្អមួយសម្រាប់វិស័យកសិកម្ម ដែលជួយកាត់បន្ថយនូវកម្លាំងពលកម្មរបស់កសិករ ដោយមិនចាំបាច់ប្រើមនុស្សច្រើន ចំណេញពេលវេលា លឿនរហ័ស អាចបាញ់បានទាំងថ្ងៃ និងយប់ ជួយកាត់បន្ថយថវិកា កម្ចាត់សមាសភាពចង្រៃបំផ្លាញដំណាំមានប្រសិទ្ធភាពជាងមុន និងមិនប៉ះពាល់សុខភាពដូចការបាញ់ថ្នាំដោយដៃ ពិសេសការពារសុខភាពរបស់ប្រជាកសិករ។ 


 
លក្ខណៈពិសេសរបស់ដ្រូន XAG P30 គឺបំពាក់មកជាមួយបច្ចេកវិទ្យាទំនើបៗជាច្រើន ដែលការហោះហើរដោយស្វ័យប្រវត្តិ មានប្រព័ន្ធគេចឧបសគ្គ និងមានអាវគ្រោះការពារការជ្រាបទឹកកម្រិត IP67 ដោយអាចលាងសម្អាតបានយ៉ាងល្អ។ មិនត្រឹមតែប៉ុណ្ណោះ P30 អាចហោះហើរនៅពេលយប់ប្រកបដោយសុវត្ថិភាព។ 


 
កាន់តែពិសេសដ្រូន XAG P30 ប្រើពេលតែ ១០នាទីប៉ុណ្ណោះ ក្នុងការបាញ់ថ្នាំក្នុង ១ហិកតា។ វាបានភ្ជាប់ជាមួយម៉ូទ័របាញ់ ប្រភេទថ្មីដែលអាចបំបែកទឹកថ្នាំឲ្យទៅជាភាគល្អិតតូចៗធ្លាក់ជាប់ទៅនឹងដំណាំ ដោយមិនមានហើរសាចទឹកថ្នាំតាមកម្លាំងខ្យល់របស់ដ្រូននោះឡើយ។ 


 
លើសពីនេះ រូបរាងខាងក្រៅរបស់ XAG P30ធ្វើពីកាបូនស្រាល មានភាពធន់ រឹងមាំ និងស្រស់ស្អាត។ ឈុតដែលភ្ជាប់ជាមួយ ដ្រូន XAG P30 មួយគ្រឿង មានដង RTK មួយឈុត ដែលជាឧបករណ៍ចាប់ទីតាំង និងចាប់យកsatellites ដោយស្វយ័ប្រវត្តិ និងធ្វើឲ្យដ្រូនហោះហើរដោយភាពជាក់លាក់ បាញ់ថ្នាំបានសព្វល្អ និងគ្មានកំហុសឆ្គងទាំងពេលយប់ និង ពេលថ្ងៃ។  ACB1ជាឧបករណ៍សម្រាប់ចាប់ព័ត៌មាន(Data Flight) ពីដ្រូនមកទូរសព្ទ។ ឈុតរបស់ XAG P30 ក៏មាន Smart phone  សម្រាប់បញ្ជាដ្រូន និងមើលព័ត៌មានរបស់ដ្រូនពេលកំពុងហោះហើរ។ វាក៏មានថ្ម ៤គ្រាប់ ជាប្រភេទ ថ្មឆ្លាតវៃ បានភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រង XBMS និងអាចសាកត្រាំទឹកដើម្បីបញ្ចុះកម្ដៅ និងសាកបញ្ចូលថ្មបានយ៉ាងឆាប់រហ័សដោយមិនពិបាករង់ចាំយូរ ត្រឹមតែ ១៥នាទីប៉ុណ្ណោះ។ 


 
ដ្រូន XAG P30 មានម៉ាស៊ីនបូមទឹកថ្នាំ ដែលមានមុខងារសម្រាប់បូមទឹកថ្នាំ បញ្ចូលទៅក្នុងធុងថ្នាំរបស់ដ្រូន ដែលមានធុងទឹកថ្នាំចំណុះ ១៦លីត្រ ហើយនៅលើធុងទឹកមានប្រពន្ធ័ Bluetooth និង NFC សំរាប់ផ្តល់ទិន្នន័យចំណុះទឹកថ្នាំមាននៅក្នុងធុង មិនត្រឹមតែប៉ុណ្ណោះវាក៏មានឆ្នាំងសាកថ្មល្បឿនលឿន១គ្រឿងផងដែរ។ 


 
ចំពោះរបៀបប្រើបាស់វិញក៏គ្មានអ្វីពិបាកដែរ ព្រោះកម្មវិធីបញ្ជាត្រូវបានបង្កើតឡើងមានភាពងាយស្រួលយល់ និងងាយបញ្ជា ម្យ៉ាងទៀតក្រុមហ៊ុននឹងបញ្ចូនបុគ្គលិកជំនាញទៅបង្រៀនផ្ទាល់រហូតដល់ចេះ ។ 


 
 ដ្រូនម៉ាក XAG នាំចូល និងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន ចាបក្រហម សម្រាប់ព័ត៌មានសូមទាក់ទងទៅកាន់ផ្នែកលក់របស់ចាបក្រហម 015 920 251 / 077 477 844/ 088 555 74 31 / 098 557 431។ 
 
វែបសាយ៖ www.redsparrowcambodia.com ហ្វេសបុកផេក៖ ចាបក្រហម 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com