ជាតិ
អត្ថបទពាណិជ្ជកម្ម
Cambodianess.com នឹងដាក់ឲ្យប្រើប្រាស់ Application របស់ខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ
28, May 2021 , 4:10 pm        
រូបភាព
ភ្នំពេញ៖ សារព័ត៌មានអនឡាញ Cambodianess.com ជាភាសាអង់គ្លេស និងជាផ្នែកមួយនៃសារព័ត៌មាន Thmeythmey.com នឹងដាក់ឲ្យប្រើប្រាស់ Application របស់ខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ។ នេះ គឺជាជំហានថ្មីមួយទៀតសម្រាប់សារព័ត៌មានអនឡាញ  Cambodianess.com និងជាដំណឹងល្អសម្រាប់អ្នកអាន អ្នកស្តាប់ និងអ្នកទស្សនាសារព័ត៌មានជាភាសាអង់គ្លេសមួយនេះ។
 
ទើបដំណើរការបានប្រមាណជា២ឆ្នាំ សារព័ត៌មានអនឡាញ Cambodianess.com ទទួលបានការគាំទ្រពីសំណាក់អ្នកអានជនជាតិខ្មែរ និងជនជាតិបរទេស ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស។ ព័ត៌មានសង្គម នយោបាយ សេដ្ឋកិច្ច កីឡា វប្បធម៌។ល។ គឺជាព័ត៌មានចម្បងដែលសារព័ត៌មានអនឡាញ Cambodianess.com ផ្តោតការយកចិត្តទុកដាក់ជារៀងរាល់ថ្ងៃ។ 


 
បទវិភាគ បទយកការណ៍ ជីវព័ត៌មាន បច្ចុប្បន្នភាព បទសម្ភាស លិខិតមិត្តអ្នកអាន… សុទ្ធសឹងជាទម្រង់នៃព័ត៌មានដែលត្រូវបានចុះផ្សាយនៅលើសារព័ត៌មានអនឡាញ Cambodianess.com។ 
 
សូមបញ្ជាក់ថា Application ថ្មីរបស់សារព័ត៌មានអនឡាញ Cambodianess.com មិនត្រឹមតែផ្តល់ព័ត៌មានប៉ុណ្ណោះទេ តែ Application ថ្មី នេះ ក៏អាចអនុញ្ញាតឲ្យអ្នកជំនួញមួយចំនួនប្រើប្រាស់ដើម្បីផ្សព្វផ្សាយសេវាកម្មរបស់ខ្លួន ជាពិសេស នៅក្នុងវិស័យទេសចរណ៍៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com