ជាតិ
សង្គមជាតិ
ទោះការនាំចេញធ្លាក់ចុះបន្តិច តែចំណូលពីការចិញ្ចឹមមាន់យកកូន របស់លោក ឈឿម វ៉យ នៅតែល្អ
30, May 2021 , 8:13 am        
រូបភាព
front រូបភាព៖ មន្រ្តីកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប
front រូបភាព៖ មន្រ្តីកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប
 សៀមរាប៖ រយៈពេល៥ឆ្នាំមកហើយ ដែលលោក ឈឿម វ៉យ កសិករនៅស្រុកសូទ្រនិគម ចាប់ផ្តើមចិញ្ចឹមមាន់មេភ្ញាស់យកកូនលក់។ អំឡុងពេលវិបត្តិជំងឺកូវីដ១៩នេះ ដ្បិតការលក់ចេញមានការធ្លាក់ចុះបន្ដិចក៏ពិតមែន តែចំណូលក្នុងរបរនេះនៅតែល្អ។



ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរសព្ទ កសិករ ឈឿម វ៉យ រៀបរាប់ថា សព្វថ្ងៃលោកអាចលក់កូនមាន់បានចន្លោះពី១៧០០ក្បាល ទៅ២០០០ក្បាលក្នុងមួយខែ ដែលកូនមាន់អាយុ២១ថ្ងៃ លក់បានក្នុងតម្លៃ៤៥០០រៀល ។  ដ្បិតថាចំនួននេះច្រើនក៏ពិតមែន តែកសិករនៅភូមិថ្នល់ ឃុំចាន់ស ស្រុកសូទ្រនិគម រូបនេះថា បញ្ជាក់ថា បរិមាណនេះមានការថមថយច្រើន បើធៀបមុនផ្ទុះជំងឺកូវីដ១៩។ លោកបន្ថែម៖ «ពីមុនមួយខែអាចលក់បាន ៣០០០ក្បាល ហើយបានថ្លៃ ក្នុងមួយក្បាលលក់បានពី៥០០០ទៅ៥៥០០រៀល»។

លោក ឈឿម វ៉យ មានមេមាន់ប្រមាណ៧០០ក្បាល ហើយលោកមានបច្ចេកទេសត្រឹមត្រូវក្នុងការចិញ្ចឹម។ លោកបានរៀបទ្រុងខ័ណ្ឌដោយឡែកសម្រាប់មាន់មេនីមួយៗ ដោយមិនឱ្យមានដើរហើរនោះទេ។ ចន្លោះកន្លះខែម្ដង មេមាន់ចាប់ផ្តើមពង។ យ៉ាងណាក្នុងខែក្ដៅនេះ មាន់មិនសូវពងច្រើននោះទេ។ នេះជាការបញ្ជាក់របស់លោក ញើម វ៉យ។

លោក ឈឿម វ៉យ បន្ថែមថា កសិដ្ឋានរបស់លោកអាចបញ្ចេញកូនមាន់លក់ចន្លោះពី៣ទៅ៥ថ្ងៃម្ដង ហើយអ្នកទិញគឺកសិករនៅជុំវិញខេត្តសៀមរាប។ ការចិញ្ចឹមមាន់យកកូន អាចទទួលបានផលឆាប់រហ័ស ឬអាចចំណេញច្រើនជាងការចិញ្ចឹមយកសាច់ ពិសេសនៅពេលតម្លៃមាន់ធ្លាក់ថ្លៃ។ នេះជាការមើលឃើញរបស់កសិករ ញើម វ៉យ ៕




Tag:
 កសិកម្ម
  ចិញ្ចឹមមាន់
© រក្សាសិទ្ធិដោយ thmeythmey.com