អត្ថបទពាណិជ្ជកម្ម
កម្មវិធី“ឈ្នះមហារង្វាន់ពី Samsung Galaxy S21 5G ” ធ្វើឲ្យកក្រើកពិភពស្មាតហ្វូននៅកម្ពុជា ជាមួយរង្វាន់ពិតៗ ឈ្នះពិតៗ
31, May 2021 , 4:19 pm        
រូបភាព
ដោយ: ថ្មីៗ
(ភ្នំពេញ) ថ្ងៃទី 31 ខែឧសភា ឆ្នាំ២០២១៖ ពីគុណភាពកម្រិតកំពូល ជាមួយមុខងារថ្មីៗ ទំនើបៗចុងក្រោយស្របតាមតម្រូវការ Samsung Galaxy S21 5G បានទាក់ទាញអតិថិជនកាន់តែច្រើនឡើងៗ ដែលធ្វើឲ្យកម្រិតនៃការលក់ហក់ឡើងខ្ពស់ខណៈដែលអតិថិជនជាច្រើនក៏សម្លឹងឃើញឱកាសពីការចាប់ឆ្នោតក្នុងកម្មវិធី “ឈ្នះមហារង្វាន់ពី Samsung Galaxy S21 5G ” ដើម្បីឈ្នះរង្វាន់ជាច្រើន ហើយពេលនេះដែលក៏បានឈានមកដល់សប្ដាហ៍ទី  3 ជិតចប់កម្មវិធី (នៅសប្ដាហ៍ទី4)។
 
ក្នុងឱកាសប្រគល់រង្វាន់ដល់អ្នកឈ្នះសប្ដាហ៍ទី  2 កម្មវិធីបន្តចាប់រង្វាន់រកអ្នកឈ្នះសប្ដាហ៍ទី  3 ដោយបានរកឃើញអតិថិជនឈ្មោះ ប្រាក់ សាន់ មកពីភ្នំពេញ ដែលបានឈ្នះរង្វាន់ធំម៉ូតូ Honda ADV 150 ស៊េរី ថ្មី 2021 និងអតិថិជនឈ្មោះ Thay Sopheak មកពីភ្នំពេញ បានឈ្នះរង្វាន់ទី 2 គឺម៉ូតូ Honda Zoomer Xផងដែរ។


 
អតិថិជនឈ្នះរង្វាន់ធំកាលពីសប្ដាហ៍ទី២  នៅរាជធានីភ្នំពេញ បានថ្លែងទាំងរំភើបរីករាយថា “បើនិយាយពីសំណាងនោះ គឺសំណាងមែនទែនហ្មងខ្ញុំ …ព្រោះអីពេលទូរស័ព្ទហ្នឹងចេញមក ខ្ញុំគុំទុកក្នុងចិត្តថាហ្នឹងទិញមកប្រើឲ្យបាន ហើយពេលមានលុយទិញ គឺទិញចំក្រុមហ៊ុនមានប្រូម៉ូសិនម៉ង!មានអីសំណាងមើលមិនឃើញមែន! ហើយក៏បានឈ្នះរង្វាន់នេះតែម្ដង…សប្បាយចិត្តមែនទែន ស្ទើរតែមិនគួរឲ្យជឿ…តែវាជារង្វាន់ពិតៗ ឈ្នះពិតៗ!”
 
ចំណែកអតិថិជនដែលឈ្នះរង្វាន់ម៉ូតូ Honda Zoomer X វិញមកពីខេត្តបាត់ដំបង ក៏បានសម្តែងការសប្បាយរីករាយដែរថា “អារម្មណ៍ពេលហ្នឹងនិយាយពីថាអ្នកណាសួរថាកើតអីក៏អត់ទាន់ឆ្លើយប្រាប់កើតដែរ…! គឺដឹងតែពីស្រែកអរពេញតែផ្ទះជាមួយគ្រួសារហ្នឹង! ស្រែកអរទាល់តែអស់ចិត្តទើបប្រាប់គ្រួសារថា ឈ្នះរង្វាន់ពីក្រុមហ៊ុន សាមសុង! លើកទី 1 ក្នុងឆាកជីវិតហើយដែលមានឱកាសឈ្នះរង្វាន់បែបនេះ! សូមអរគុណដល់ក្រុមហ៊ុន សាមសុង ដែលបានបង្កើតកម្មវិធីឈ្នះមហារង្វាន់ដ៏អស្ចារ្យនេះឡើង!”


 
លោក ជា សុជាតិ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “តាំងនាមឲ្យក្រុមហ៊ុន សាមសុង និងផ្នែកជំរុញទីផ្សារ យើងខ្ញុំសន្យានឹងខិតខំបង្កើតនូវកម្មវិធីថ្មីៗដើម្បីជំរុញប្រជាប្រិយភាពផលិតផល សាមសុង និងជំរុញដល់ការលក់ផលិតផលឲ្យបានកាន់តែច្រើន ដើម្បីជាប្រយោជន៍ដល់អាជីវករ និងអតិថិជនរបស់យើងផងដែរ ហើយចូលមកដល់សប្ដាហ៍ទី 3 នេះ សន្ទុះនៃការគាំទ្រកម្មវិធី “ឈ្នះមហារង្វាន់ពី Samsung Galaxy S21 5G ” មានការកើនឡើងជាលំដាប់។ លទ្ធផលនេះ សបញ្ជាក់ឲ្យឃើញពីការគាំទ្រប្រកបដោយភាពជឿជាក់មកលើ សាមសុង ពីសំណាក់អតិថិជនរបស់យើងទូទាំងប្រទេស។”  លោកក៏បានបន្តទៀតថា “យើងពិតជាមានភាពរំភើប នៅពេលយើងអាចចែករំលែកភាពសប្បាយរីករាយជូនដល់អតិថិជនជាមួយផលិតផលមានគុណភាពផង និងការផ្ដល់ជូនដ៏ពិសេសនេះផង។
យើងខ្ញុំក៏សូមចូលរួមអបអរសាទរចំពោះអ្នកឈ្នះទាំងអស់នៅក្នុងសប្តាហ៍ទី 1 ទី 2  និងទី 3 នេះផងដែរ”។
 



សូមរំឭកផងដែរថានេះជាកម្មវិធីចាប់ឆ្នោតផ្សងសំណាងអាទិត្យទី 3 របស់កម្មវិធី “ឈ្នះមហារង្វាន់ពី Samsung Galaxy S21 5G ”ក្នុងចំណោមឱកាសចំនួន 4 ដង រៀងរាល់ថ្ងៃអាទិត្យនៅស្ថានីយទូរទស្សន៍ MyTV ក្នុងកម្មវិធី A1 Twist វេលាម៉ោង 11:00-12:00 ថ្ងៃត្រង់! ហើយនេះជាសប្តាហ៍ទី 3 នៃការចាប់រង្វាន់ដ៏រំជួលចិត្តនេះយើងនៅសល់តែ 1 លើកទៀតទេ……ដូច្នោះអតិថិជន ទាំងអស់នៅតែមានឱកាសទទួលបានមហាសំណាងឈ្នះមហារង្វាន់ធំពី សាមសុង ដែលមានដូចជា៖ ម៉ូតូ Honda ADV , ម៉ូតូ Honda Zoomer X, ទូរទស្សន៍ Samsung 75 អ៊ីញ និង Samsung ថេប្លេត A7។
 
* ហើយអ្វីដែលពិសេសបំផុតសម្រាប់អតិថិជន សាមសុង ទាំងអស់ដែលទទួលបានភ្លាមៗពីការទិញ Samsung Galaxy S21 5G ស៊េរី ពីក្រុមហ៊ុន សាមសុង មានដូចជា៖ ដុំឆ្នាំងសាកហ្ស៊ីនល្បឿនលឿន (Travel Adapter 25W), ស្រោមទូរស័ព្ទថ្លាអាចបញ្ឈរបាន (Standing Clear Cover), បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ) ផងដែរ។
 


* ខាងក្រោមនេះគឺជាឈ្មោះអ្នកដែលទទួលបានរង្វាន់ពីកម្មវិធី " ឈ្នះមហារង្វាន់ពីការជាវទូរស័ព្ទ Samsung Galaxy S21 5G ស៊េរី" ក្នុងសប្តាហ៍ទី 3៖
No. CUSTOMER NAME PROVINCE COUPON NUMBER WIN PRIZES
 
1 ប្រាក់ សាន់ ភ្នំពេញ 0989 Winner Motorbike “ADV”
2 Thay Sopheak ភ្នំពេញ 1131 Winner Motorbike “Zoomer X”
3 ប្រម ពុន្ឋិវឌ្ឍនា បាត់ដំបង 0122 Winner “Samsung TV 75 Inch”
4 ហឿម បូវែន ភ្នំពេញ 1096 Winner “Samsung TV 75 Inch”
5 Buth Sok ភ្នំពេញ 1266 Winner “Samsung TV 75 Inch”
6 ញីក ពេជ្រពណ្ណរង្សី ភ្នំពេញ 1296 Winner Samsung “Tab A7”
7 អ៊ីង វុទ្ឋី កំពត 1697 Winner Samsung “Tab A7”
8 យិន លាបភា បាត់ដំបង 0123 Winner Samsung “Tab A7”
9 ហួន សុខន ភ្នំពេញ 1048 Winner Samsung “Tab A7”
10 គឹម ណារ៉ាត់ ភ្នំពេញ 1024 Winner Samsung “Tab A7”
11 ផង់ សារិន ភ្នំពេញ 1294 Winner Samsung “Tab A7”
 
បញ្ជាក់៖ ការចាប់រង្វាន់លើកទី 4 នឹងធ្វើឡើងនៅថ្ងៃទី 06 ខែមិថុនា 2021!
ប្រញាប់ឡើងណា៎… អ្នកឈ្នះបន្ទាប់អាចជាលោកអ្នកក៏ថាបាន! 
 
សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកទស្សនាដោយផ្ទាល់តាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !
 




(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com