អត្ថបទពាណិជ្ជកម្ម
ថេបប្លេត Samsung Galaxy Tab A7 Lite ដែលមានរាងតូច ស្លីម ស្អាត ដាក់ឱ្យកម្ម៉ង់ទុកមុនហើយ ជាមួយការថែមជូនដ៏ពិសេស...!
01, Jun 2021 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១៖ ពិតជាត្រូវប៉ាន់ហើយ សម្រាប់ក្រុមគ្រួសារដ៏ឆ្លាតវៃ និងជាពិសេ សម្រាប់អ្នកដែលសិក្សាតាមរយៈអនឡាញ។ អតិថិជនទាំងអស់ ដែលកម្ម៉ង់ទិញទុកមុន ថេបប្លេត Samsung Galaxy Tab A7 Lite ចាប់ពីថ្ងៃនេះ រហូតដល់ ទី៧ ខែមិថុនា ឆ្នាំ២០២១នេះ នឹងទទួលបានការថែមជូន ស្រោមកាច់បញ្ឈរ (Original Samsung Book Cover) ដ៏ស្រស់ស្អាតមួយភ្លាម និងស៊ីមកាត Smart ដែលមាន Free ទិន្ន័យ សម្រាប់ប្រើប្រាស់រហូតដល់១២សប្តាហ៍។
 
ដោយមើលឃើញថា ស្ថានភាពបច្ចុប្បន្ន ការប្រើប្រាស់អេឡិចត្រូនិក ឌីវាយស៍ (Electronic Devices) កំពុងតែមានតម្រូវការកើនឡើង និងកំពុងដើរតួនាទីយ៉ាងសំខាន់ ស្ទើរតែគ្រប់វិស័យ ក្រុមហ៊ុន សាមសុង ក៏បានបញ្ចេញ និងដាក់លក់ផ្លវការនូវ Samsung Galaxy Tab A7 Lite ដ៏ទំនើបទាន់សម័យ ស្រស់ស្អាត និងមានតម្លៃសមរម្យបំផុតរបស់ខ្លួន ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនជាពិសេស សម្រាប់ក្រុមគ្រួសារដែលឆ្លាតវៃ និងមានកូនៗដែលត្រូវសិក្សា និងបំពេញការងារតាមរយៈអនឡាញច្រើន។
 


គួរំឭកថា Samsung Galaxy Tab A7 Lite ឆ្នាំ 2021 នេះ គឺជាថេបប្លេត ដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លំាង និងធ្វើឱ្យអតិថិជនយ៉ាងច្រើន រង់ចាំយ៉ាងតក់ក្រហល់បំផុត ព្រោះវាត្រូវបានផលិតឡើង និងបំពាក់នូវលក្ខណៈពិសេសជាច្រើន ដូចជា ៖មានរាងស្តើងស្រាល, ទំនើបទាន់សម័យ, ទំហំថាមពលថ្មធំ, និងទំហំផ្ទុកធំ មានអេក្រង់ធំលាតសន្ធឹង 8.7 អ៊ីញ ដែលផ្តល់ភាពងាយស្រួល ក្នុងការមើលវីដេអូ និងការរៀនអនឡាញ។ អ្វីដែលពិសេសនោះ គឺកាមេរ៉ាមុខ នៅចំកណ្តាល តាមទម្រង់បញ្ឈរល្អបំផុតសម្រាប់ Video Call និងការរៀនតាមអនឡាញតែម្តង។
 
សូមបញ្ជាក់ផងដែរថា Samsung Galaxy Tab A7 Lite ដែលនឹងដាក់លក់ជូនក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា នាពេលឆាប់ៗនេះគឺមាន 2 ប្រភេទដូចជា៖ ប្រភេទប្រើ Wifi (Tab A7 Lite Wifi) ដែលមានតម្លៃ 179 ដុល្លារ និងប្រភេទដាក់ស៊ីមកាតបាន (Tab A7 Lite LTE) ដែលមានតម្លៃ 229 ដុល្លារ  ជាមួយនឹងជម្រើស 2 ពណ៌៖ ពណ៌ទឹកប្រាក់ (ស៊ុមអេក្រង់ពណ៌ស) និងពណ៌ប្រផេះ (ស៊ុមអេក្រង់ពណ៌ខ្មៅ)…!


 
ជាពិសេស Samsung Galaxy Tab A7 Lite ក៏មានបំពាក់ជាមួយនឹងមុខងារ Samsung Kids ដែលមុខងារនេះ អាចឱ្យឪពុកម្តាយគ្រប់គ្រង និងកំណត់រយៈពេលលេង វីដេអូប្រភេទណាគួរឱ្យកូនៗមើល និងកំណត់កម្មវិធីប្រភេទណា ដែលគួរអនុញ្ញាតឱ្យគាត់ចូលប្រើបាន យ៉ាងងាយស្រួល និងមានសុវត្ថិភាពបំផុត សម្រាប់ពួកគាត់ ដោយមិនបារម្ភខ្លាចគាត់ប្រើក្នុងផ្លូវមិនល្អឡើយ។
 
បញ្ជាក់៖ សម្រាប់អតិថិជនដែលបានកម្ម៉ង់ទិញទុកមុន Samsung Galaxy Tab A7 Lite ចាប់ពីថ្ងៃនេះរហូតដល់ ទី៧ ខែមិថុនា ឆ្នាំ២០២១នេះ នឹងទទួលបាន ថេបប្លេត នៅថ្ងៃទី ៩ ខែមិថុនា ផងដែរ។  Samsung Galaxy Tab A7 Lite មានការធានាជូនរយៈពេល ១ ឆ្នាំ ជាផ្លូវការពីក្រុមហ៊ុន សាមសុង។


 
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់ នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃ តាមរយៈលេខទូរស័ព្ទ៖ 1800-203232 !
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៕
 


(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com