អត្ថបទពាណិជ្ជកម្ម
ឡូយម៉េស! ទូទាត់តាមប័ណ្ណវីសាអេស៊ីលីដាចំណេញប្រាក់ទៀត
02, Jun 2021 , 2:53 pm        
រូបភាព
ដោយ: ថ្មីៗ
រួសរាន់ឡើងសម្រាប់អតិថិជិនរបស់ធនាគារអេស៊ីលីដាដែលកាន់ប័ណ្ណវីសាអេស៊ីលីដា ធ្វើការទូទាត់បង់ថ្លៃទំនិញ ឬសេវាកម្មផ្សេងៗតាមប័ណ្ណវីសារបស់ធនាគារ អេស៊ីលីដា លោកអ្នកនឹងទទួលបានប្រាក់ចាប់ពី៥ដុល្លារទៅ២០ដុល្លារចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ខែមិថុនានេះ។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ បានមានប្រសាសន៍ថា ប័ណ្ណវីសាអេស៊ីលីដា ផ្តល់ភាពងាយស្រួលជូនដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការទូទាត់ចំណាយផ្សេងៗ តាមម៉ាស៊ីនឆូតកាត ឬដកសាច់ប្រាក់តាមម៉ាស៊ីនអេធីអឹម ដែលមានបិទស្លាកសញ្ញា VISA ឬ VISA Plus នៅទូទាំងប្រទេស និងពាសពេញពិភពលោក ។ លើសពីនេះទៅទៀតចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ខែមិថុនា អតិថិជននឹងទទួលបាននូវអត្ថប្រយោជន៍ជាទឹកប្រាក់រាល់ការចំណាយលើការបង់ថ្លៃទំនិញ ឬសេវាកម្មផ្សេងៗរបស់ខ្លួន។ 
 
លោកស្រី សោភា មានប្រសាសន៍បញ្ជាក់ថា «ប័ណ្ណវីសាអេស៊ីលីដា ជាជម្រើសដ៏ប្រសើរមួយ និងទំនើបទាន់សម័យ ក្នុងការទូទាត់ដោយចាប់តាំងពីការបញ្ជាទិញទំនិញ-សេវាកម្មប្រចាំថ្ងៃ រហូតឈានទៅដល់ការទូទាត់តាមរយៈប្រព័ន្ធអ៊ីនធឺណិត (e-commerce) ដូច្នេះអតិថិជនប្រើប្រាស់កាន់តែច្រើននឹងទទួលបាននូវទឹកប្រាក់កាន់តែច្រើនត្រឡប់មកវិញ» ។


 
ដូច្នេះ រាល់ការបង់ថ្លៃទំនិញ ឬសេវាកម្មផ្សេងៗតាមប័ណ្ណវីសារបស់ធនាគារ អេស៊ីលីដា លោកអ្នកនឹងទទួលបានប្រាក់៖
 
• ២០ដុល្លារ (រាល់ពេលទូទាត់ចាប់ពី ២០ដុល្លារ និង ១០ប្រតិបត្តិការឡើងទៅ) សម្រាប់ប័ណ្ណមាស និងផ្លាទីន
• ៥% (ចំនួន ៥ដុល្លារ រាល់ពេលទូទាត់ចាប់ពី ១០ដុល្លារ) សម្រាប់ប័ណ្ណធម្មតា
 
ការផ្តល់ជូននេះមានសុពលភាព ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២១  ។ ធនាគារនឹងបញ្ចូលប្រាក់នេះក្នុងគណនីលោកអ្នក នៅដើមខែកក្កដា ឆ្នាំ២០២១។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៕






(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com