កីឡាជាតិ
ជាតិ
ជម្រុះ World Cup៖ កម្ពុជាចាញ់ម្ចាស់ផ្ទះបារ៉ែន ៨-០
04, Jun 2021 , 1:24 am        
រូបភាព
ដោយ: ថ្មីៗ
ម្ចាស់ផ្ទះបារ៉ែន បានបន្តយកឈ្នះ​កម្ពុជា ៨-០ នាជំនួបជើងទី២ពូល C នៃវគ្គជម្រុះ World Cup 2022 នៅកីឡដ្ឋានជាតិបារ៉ែន នៅយប់ថ្ងៃទី៤ ខែមិថុនា នេះ។



Komail al-Aswad ដែលបាននាំជ័យជម្នះ ១-០ នៅទឹកដីកម្ពុជានាជើងទីមួយ ធ្វើបានល្អម្តងទៀតសម្រាប់បារ៉ែន។ ខ្សែប្រយុទ្ធរូបនេះ បានស៊ុតបាល់បញ្ចូលទីនៅនាទី ទី៧ ហើយ Mohamed Al-Rumaihi បន្ថែមគ្រាប់ទី២នៅនាទី៤៥+៣។

៦គ្រាប់ទៀតរបស់ម្ចាស់ផ្ទះ​ សម្រេចបាន​ដោយ Ali Madan នាទី៤៦, ៦៥ និង Jasim Al-Shaikh នាទី៥២។ Komail al-Aswad រកបានគ្រាប់ទី២របស់ខ្លួននៅនាទី៧០។ គ្រាប់ទី៧ និងទី៨របស់បារ៉ែន គឺជាការតែតបញ្ចូលទីរបស់ Isameel Abdullatif នៅនាទី៧៥ និង៩០+៣។

អ្វីដែលគួរឲ្យកត់សម្គាល់របស់កម្ពុជានោះ អ្នកចាត់ការទូទៅ Keisuke Honda ដែលឈរបញ្ជាការប្រកួតផ្ទាល់ បាន​ផ្តល់ឱកាស​ដល់ វុធ តុលា បង្ហាញខ្លួននៅក្នុងឈុតធំជាលើកដំបូង ដោយជំនួស កែវ សុខផេង នៅដើមតង់ទីពីរ រីឯ ស រតនា ជំនួស អ៊ុក សុវណ្ណ, ម៉ាត់ នូរុណ ជំនួស សេត រ៉ស៊ីប និង លឹម ពិសុទ្ធ ជំនួស សុះ ស៊ូហាណា។ នៅនាទី ៦៨ ប៊ិន ចន្ថាជារី ចូលជំនួស ទេស សម្បត្តិ ដែលបានបញ្ហារបួស។

 
ជម្រើសរបស់កម្ពុជា៖ កែវ សុខសិលា (អ្នកចាំទី), ទេស សម្បត្តិ (ប្រធានក្រុម) (ប៊ិន ចន្ថាជារី), សេត រ៉ស៊ីប (ម៉ាត់ នូរុណ), សារ៉េត គ្រីយ៉ា, អ៊ុក សុវណ្ណ (ស រតនា), គួច សុគម្ភៈ, អ៊ន ចាន់ប៉ូលីន, ឆេង ម៉េង, សុះ ស៊ូហាណា (លឹម ពិសុទ្ធ), សៀង ចន្ធា, កែវ សុខផេង (វុធ តុលា ៤៦)។
 
កីឡាករបម្រុង៖ ប៊ីន ចន្ថាជារី, កែន ច័ន្ទសុភ័ក្ត្រ, ម៉ាត់ នូរុណ, ហ៊ុល គឹមហ៊ុយ, គួច ដានី, ប្រាក់ មុនីឧត្តម, សឿយ វិសាល, លឹម ពិសុទ្ធ, អ៊ុំ វិចិត្រ, ឡេង ណូរ៉ា, ញឹម លីហួរ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com