COVID-19
ជាតិ
ជប៉ុន ផ្ដល់រថយន្ត​គិលានសង្រ្គោះ ៣០គ្រឿងទៀតដល់​កម្ពុជា
05, Jun 2021 , 11:59 am        
រូបភាព
លោក ម៉ម ប៊ុនហេង និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាពិធីប្រគល់រថយន្តគិលានសង្រ្គោះ
លោក ម៉ម ប៊ុនហេង និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាពិធីប្រគល់រថយន្តគិលានសង្រ្គោះ
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបន្តផ្ដល់រថយន្ត​គិលាន​សង្រ្គោះ ៣០​គ្រឿង​បន្ថែម​ទៀតដល់​កម្ពុជាសម្រាប់​ប្រើប្រាស់វិស័យសុខាភិបាល ពិសេស​ប្រយុទ្ធ​នឹង​ជំងឺកូវីដ-១៩។ រថយន្តគិលានសង្រ្គោះទាំង ៣០គ្រឿងនេះ ជា​ជំនួយរបស់រដ្ឋាភិបាលជប៉ុន។


 
កាលពីថ្ងៃទី៤ ខែមិថុនា កម្ពុជាបាន​ទទួល​រថយន្តគិលានសង្រ្គោះចំនួន ៣០គ្រឿង​បន្ថែម​ទៀត ពី​រដ្ឋាភិបាលជប៉ុននាឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាល ក្នុង​រាជធានីភ្នំពេញ​។
 
ក្នុង​ពិធីប្រគល់ទទួលរថយន្តគិលានសង្រ្គោះនេះមានការចូលរួម​ពី​រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និង​លោក មិកាមិម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ 
 
ទាក់ទងនឹង​ផ្ដល់ជំនួយនេះស្ថានទូតជប៉ុន​ប្រចាំកម្ពុជា លើក​ឡើងថា ប្រទេសជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់នូវឧបករណ៍និងសម្ភារចាំបាច់ផ្សេងៗទៀត។ ជាមួយគ្នានេះ ជប៉ុន សង្ឃឹមថាការផ្គត់ផ្គង់ទាំងនេះនឹងអាចជួយដល់ភាគីពាក់ព័ន្ធផ្នែកសុខាភិបាលនៅកម្ពុជាដែលកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩។

អត្ថបទទាក់ទង
 
សូម​បញ្ជាក់ថា កាលពីថ្ងៃទី ៧ខែឧសភាកន្លងទៅ រដ្ឋាភិបាលជប៉ុន បាន​ផ្ដល់រថយន្ត​គិលាន​សង្រ្គោះ​ចំនួន៣៥​គ្រឿងដល់កម្ពុជាផងដែរ។ រថយន្ត​គិលានសង្រ្គោះទាំងនោះត្រូវ​បាន​ក្រសួងសុខាភិបាល​ប្រើប្រាស់​សម្រាប់​ដឹកអ្នកជំងឺពិសេស​នៅក្នុង​ព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ។ 
 
គិតត្រឹមថ្ងៃទី៥ មិថុនាកម្ពុ​ជាមាន​អ្នក​ឆ្លង​សរុប ៣៣ ៦១៣ នាក់ ក្នុងនោះ​ករណី​នាំចូល​សរុប​មាន១០៥៣​នាក់​។ អ្នកជា​សះស្បើយ ២៦ ០៧៨​នាក់ ខណៈ​អ្នកស្លាប់ កើន​ដល់ ២៥២នាក់​៕ 
 

រថយន្តគិលានសង្រ្គោះផ្ដល់ដោយរដ្ឋាភិបាលជប៉ុន រូបភាពពីស្ថានទូតជប៉ុនប្រចាំកម្ពុជា


Tag:
 ជប៉ុន
  រថយន្តគិលានសង្រ្គោះ
© រក្សាសិទ្ធិដោយ thmeythmey.com