អត្ថបទពាណិជ្ជកម្ម
សែលកាត ប្រគល់រង្វាន់ធំគឺរថយន្ត MG ZS សេរ៊ីឆ្នាំ 2021 និងរង្វាន់ម៉ូតូ Yamaha X-ride ជូនដល់អតិថិជនដែលឈ្នះ ពីកម្មវិធីភ្ជាប់គម្រោងដើម្បីឈ្នះ!
07, Jun 2021 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ថ្ងៃទី៤ ខែមិថុនា ឆ្នាំ2021 - ក្រុមហ៊ុន សែលកាត (Cellcard) ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀបចំនូវព្រឹត្តការណ៍ប្រគល់រង្វាន់ធំ គឺរថយន្ត MG ZS សេរ៊ីឆ្នាំ 2021 ថ្មីសន្លាង ១ គ្រឿង ព្រមទាំងបានប្រគល់រង្វាន់ម៉ូតូ  Yamaha X Ride ចំនួន ៦គ្រឿង ជូនដល់អតិថិជនដែលមានសំណាងឈ្នះ ពីកម្មវិធីភ្ជាប់គម្រោងដើម្បីឈ្នះ! នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន សែលកាត ។
  


អតិថិជនដែលបានឈ្នះរង្វាន់ម៉ូតូ Yamaha X-ride ចំនួន ៦ គ្រឿងមានដូចខាងក្រោម៖
 
អតិថិជនទី១ មានឈ្មោះថា ទៀន តូនី មានអាសយដ្ឋាននៅ ភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។
 
អតិថិជនទី២ មានឈ្មោះ ម៉េត គឹមអាន មានអាសយដ្ឋាននៅ ភូមិទួលងោក ឃុំកំពង់ហ្លួង ស្រុកពញឮ ខេត្តកណ្តាល។
 
អតិថិជនទី៣ មានឈ្មោះ ជា ម៉េងហុង មានអាសយដ្ឋាននៅ ភូមិត្រពាំងត្រាវ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។
 
អតិថិជនទី៤ មានឈ្មោះ ឌួង ចាន់ថន មានអាសយដ្ឋាននៅ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
 
អតិថិជនទី៥ មានឈ្មោះ រឿន សារ៉ាត់ មានអាសយដ្ឋាននៅ ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
 



អតិថិជនទី៦ មានឈ្មោះ តូច សិទ្ធិ មានអាស័យដ្ឋាននៅ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបានឈ្នះពីគម្រោង Playgame Unlimited។
 
និងអតិថិជន មហាសំណាងដែលបានឈ្នះរង្វាន់ធំ រថយន្ត MG ZS  សេរ៊ីឆ្នាំ 2021 ១ គ្រឿងពីកម្មវិធី ភ្ជាប់គម្រោងដើម្បីឈ្នះ គឺជាអ្នកមកពីខេត្តពោធិ៍សាត់ មានឈ្មោះថា ហឿង ចាន់ណាក់ មានអាសយដ្ឋាននៅ ឃុំកំពង់លួង ស្រុកក្រគរ។
 
ព្រឹត្តការណ៍ប្រគល់រង្វាន់ធំ ដែលមានរថយន្ត MG ZS សេរ៊ីឆ្នាំ 2021  និងម៉ូតូ  Yamaha X Ride ចំនួន ៦គ្រឿង ពីកម្មវិធីភ្ជាប់គម្រោងដើម្បីឈ្នះ បានផ្សាយផ្ទាល់នៅលើ Facebook Page របស់ Cellcard និង Facebook Page របស់ CTN TV  ផងដែរ ។


 
សូមជម្រាបថា ពីកម្មវិធីភ្ជាប់គម្រោងដើម្បីឈ្នះ អតិថិជន សែលកាត ទាំងអស់គ្រាន់តែភ្ជាប់គម្រោងណាមួយដូចជា BIG BIG LOVE, Cellcard 4U, ដូរលុយអស្ចារ្យ, BIG LOVE, iNet, Playgame Unlimited ឬ ស៊ីមនាគរីករាយ ដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់នេះហើយ។
 
ដោយមានការគាំទ្រពីអតិថិជនជាច្រើន កម្មវិធីភ្ជាប់គម្រោងដើម្បីឈ្នះ នឹងបន្តរដូវកាលទីពីរ រហូតដល់ថ្ងៃ 26 សីហា 2021 ។ ដូច្នេះប្រសិនបើអ្នកមិនទាន់បានឈ្នះរង្វាន់ អ្នកនៅតែអាចមានឱកាសឈ្នះរង្វាន់ជាច្រើន ដូចនឹងរដូវកាលទីមួយដែរ មានដូចជា៖
 
• នាទី & សារ សម្រាប់តេ ផ្ញើសារក្នុងប្រព័ន្ធ និងទិន្នន័យសម្រាប់ប្រើអ៊ីនធឺណិតឥតគិតថ្លៃរៀងរាល់ថ្ងៃ 
• ម៉ូតូ Yamaha X Ride មួយគ្រឿងរៀងរាល់ថ្ងៃ 
• រង្វាន់ធំរថយន្ត MG ZS  សេរ៊ីឆ្នាំ 2021 មួយគ្រឿង៕








 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com