​ធ្វើ​ម៉េច​ទើប​កូន​ឆាប់​និយាយ​?
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​ធ្វើ​ម៉េច​ទើប​កូន​ឆាប់​និយាយ​?
08, Jun 2021 , 11:29 pm        
រូបភាព
​មាន​អ្នក​ម្តាយ​មួយចំនួន​តែងតែ​បា​រម្ហ​ពី​កូន​ជានិច្ច​ថា​ហេតុអ្វី​បានជា​កូន​នៅ​មិនទាន់​ចេះ​និយាយ​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​មួយ​ចំនួន​ក្នុងការ​ធ្វើ​ឲ្យ​កូន​ឆាប់​ចេះ​និយាយ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

 
​អ្នក​គួរតែ​ព្យាយាម​និយាយ​ជាមួយ​កូន​ដោយ​ប្រើ​ពាក្យ​ដែល​ត្រឹមត្រូវ​ហើយ​ច្បាស់​ឲ្យបាន​ច្រើន ដើម្បី​ឲ្យ​កូន​រៀន​តាម​អ្នក​បាន​។​
​នៅពេល​ដែល​កូន​ចង់​យក​របស់​អ្វីមួយ អ្នក​មិន​គួរ​និយាយ​ជំនួស​គេ​នោះទេ ដោយ​អ្នក​អាច​លើក​ទឹកចិត្ត​ឲ្យគេ​និយាយ ប្រសិនជា​គេ​និយាយ​មិន​ចេញ អ្នក​អាច​និយាយ​ពាក្យ​នេះ​ចេញ​មក ហើយ​ឲ្យគេ​ហាត់​និយាយ​តាម​ដោយ​ប្រើ​ពាក្យ​សាមញ្ញ​ងាយស្រួល​ដើម្បី​និយាយ​។​
 
​នៅពេល​ដែល​អ្នក​នាំ​គេ​ចេញ​ទៅ​ក្រៅ អ្នក​គួរតែ​លើកទឹកចិត្ត​ឲ្យគេ​ប្រាប់​អ្នក​ពីអ្វី​ដែល​មើល​ឃើញ​ដើម្បី​អាច​ជួយ​គេ​ឲ្យ​ឆាប់​ចេះ​និយាយ​។​
​អ្នក​ក៏​មិន​អាច​ប្រើ​ភាសា​ច្រើន​ដើម្បី​បង្រៀន​កូន​ឲ្យ​និយាយ​ដែរ ព្រោះ​វា​អាច​ធ្វើឲ្យ​កូនច្របូកច្របល់​ជាមួ​យ​ភាសា​ច្រើន ជា​ហេតុ​ដែល​ធ្វើឲ្យ​គេ​ពិបាក​ក្នុង​ការនិយាយ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com