​តួនាទី​ឪពុកម្តាយ ពេល​កូន​ចូលរៀន​
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​តួនាទី​ឪពុកម្តាយ ពេល​កូន​ចូលរៀន​
10, Jun 2021 , 6:59 am        
រូបភាព
អំឡុង​ពេល​កូន​ចូលរៀន ឪពុកម្តាយ​កាន់តែ​រវល់ ហើយ​ត្រូវ​យកចិត្តទុកដាក់​បន្ថែ​ម ទៅ​លើ​ការសិក្សា និង​អាកប្បកិរិយា​របស់​កូន​។​

 
ពេល​កូន​ទៅ​រៀន គេ​អាច​នឹង​ជួប​បរិស្ថាន​ថ្មី មនុស្ស​ថ្មី មិត្តភក្តិ​ថ្មី ដូច្នេះ អ្វីៗ​អាច​នឹង​ប្រែប្រួល​ច្រើន ជាពិសេស អត្ត​ច​រឹត និង​ការនិយាយស្តី​។ ការប្រែប្រួល​នេះ​ទៀតសោត ក៏​អាច​មាន​ផល​ល្អ និង​ផល​មិន​ល្អ​ផង​ដែរ ពីព្រោះ អ្វី​ដែល​គេ​រៀន​ចេះ មិន​ប្រាកដ​ថា ល្អ​ទាំងអស់​នោះ​ទេ​។​
 
ហេតុដូច្នេះ​ហើយ ឪពុក​ម្តាយ​មាន​តួនាទី​សំខាន់​ណាស់ ក្នុង​ការតាមដាន និង​អប់រំ​កូន​បន្ថែមទៀត​។
 
ខាងក្រោម​នេះ គឺជា​អ្វី​ដែល​អ្នក​គួរ​ធ្វើ ៖
 
១. មើល​ច​រឹត​កូន ថា​តើ​គេ​កាន់តែ​ល្អ ឬ​ប្រែជា​អាក្រក់​
២. ឧស្សាហ៍​ប្រឹក្សា​យោបល់ និង​សាកសួរ​គ្រូបង្រៀន អំពី​កូន​របស់​អ្នក​
៣. បង្រៀន​កូន​បន្ថែម ពេល​គេ​ចង់​រៀន ប៉ុន្តែ មិន​ត្រូវ​បង្ខំ​ឲ្យគេ​រៀន ពេល​គេ​មិន​ចង់​នោះទេ​
៤. ផ្តល់​ភាពងាយស្រួល ដើម្បី​កូន​បាន​រៀនសូត្រ ដូចជា ដាក់​កូន​នៅ​សាលា​ល្អៗ ទិញ​សម្ភារៈ​សិក្សា​ឲ្យ​កូន ហើយ​រៀបចំ​បន្ទប់​សិក្សា ដែល​មាន​ផា​សុកភាព ឲ្យ​កូន​អ្នក​ជាដើម​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com