អត្ថបទពាណិជ្ជកម្ម
គុណភាពអប់រំនៅកម្ពុជានៅតែមិនថមថយ ទោះស្ថិតក្នុងបរិបទជំងឺកូវីដ-១៩
11, Jun 2021 , 3:59 pm        
រូបភាព
ដោយ: ថ្មីៗ
(ភ្នំពេញ)៖ កម្ពុជា ក៏ដូចជាពិភពលោក កំពុងប្រឈមមុខនឹងវិបត្តិកូវីដ-១៩ ដែលបានប៉ះពាល់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយ សង្គម និងកត្តាផ្សេងៗទៀត។ ជាពិសេស ការអប់រំត្រូវបានផ្លាស់ទម្រង់ ពីការសិក្សារៀនសូត្រនៅសាលារៀន មកការសិក្សាពីចម្ងាយវិញ តាមរយៈប្រព័ន្ធអេឡិចត្រូនិក ឌីជីថល ឬប្រព័ន្ធអនឡាញផ្សេងៗ។
 
គ្រឹះស្ថានសិក្សាឯកជន បានចូលរួមចំណែកយ៉ាងធំធេង ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់គុណភាព អប់រំនៅកម្ពុជា។ ជាក់ស្តែង សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ជាគ្រឹះស្ថានសិក្សាលេចធ្លោ ដែលកំពុងផ្តល់នូវការអប់រំប្រកបដោយគុណភាពខ្ពស់ ទាំងកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក និងការសិក្សានៅសាលាដោយផ្ទាល់។ 
 
ដើម្បីឆ្លើយតបតម្រូវការអប់រំ ក្នុងបរិការណ៍សិក្សាតាមប្រព័ន្ធអនឡាញ ហ៊ែរ៉ុដស៍ គឺជាគ្រឹះស្ថានសិក្សាឯកជនដំបូងគេនៅកម្ពុជា ដែលបានបង្កើតនូវកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកផ្ទាល់ខ្លួន ដើម្បីផ្តល់នូវភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់ ដល់ការបង្រៀននិងរៀនរបស់សិស្សានុសិស្ស។ 
 
ហ៊ែរ៉ុដស៍ ជាសាលាដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសិស្សានុសិស្ស មាតាបិតា និងអ្នកអាណាព្យាបាល ខាងផ្នែកគុណភាពខ្ពស់ ដែលបានមកពីការអនុវត្តដ៏ត្រឹមត្រូវ របស់កម្មវិធីសិក្សាលំដាប់ពិភពលោក ចាប់ពីកម្រិត មត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សាទុតិយភូមិ។


 
សិស្សានុសិស្សដែលបញ្ចប់ការសិក្សាពីសាលា ហ៊ែរ៉ុដស៍ អន្តរជាតិ នឹងទទួលបានសញ្ញាបត្រ ២ គឺសញ្ញាបត្រទី១ ចេញដោយក្រសួងអប់រំ យុវជន និងកីឡា និងទី២ ជាសញ្ញាបត្រចេញដោយស្ថាប័ន Cambridge ដែលមានតម្លៃ និងការទទួលស្គាល់ជាសាកល។ 
 
សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ចាប់ផ្តើមទទួលសិស្សថ្មីឱ្យចូលរៀន ក្នុងឆ្នាំសិក្សាថ្មី ២០២១-២០២២។ ដោយចំនួនសិស្ស ដែលនឹងទទួលចូលរៀនមានកំណត់ មាតាបិតា ឬអ្នកអាណាព្យាបាល អាចទាក់ទងចុះឈ្មោះចូលរៀន និងកក់កន្លែងទុកឱ្យបានរួសរាន់ តាមរយៈលេខទូរសព្ទខាងក្រោម៖
-- សាខាទី១ (បឋមសិក្សា): 023 973 999, 077 296 688
-- សាខាទី២ (អូឡាំពិក): 023 936 999, 010 296 688
-- សាខាទី៣ (មត្តេយ្យសិក្សា): 023 974 999, 061 296 688
-- សាខាទី៤ (មធ្យមសិក្សា): 023 973 999, 077 296 688
 


 
កម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិករបស់យើង ត្រូវបានចងក្រងឡើង ប្រកបដោយភាពផ្ចិតផ្ចង់យ៉ាងល្អ ផ្តល់ជូននូវបទពិសោធន៍អប់រំ ប្រកបដោយការយកចិត្តទុកដាក់ និងមានគុណភាពខ្ពស់៕
Join harrods International telegram here => https://t.me/harrodsinternationalacademy

 





















(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com