អត្ថបទពាណិជ្ជកម្ម
បើអ្នកខ្វះលុយទិញសម្ភារប្រើប្រាស់ចំាបាច់ អាចដាក់ស្នើសុំកម្ចីឌីជីថល អេ អឹម ខេ ឥឡូវនេះ!
11, Jun 2021 , 4:39 pm        
រូបភាព
ដោយ: ថ្មីៗ
ប្រសិនបើលោកអ្នក មានតម្រូវការចង់ទិញអីវ៉ាន់ ឬ សម្ភារប្រើប្រាស់ចាំបាច់ តែខ្វះលុយ ឥឡូវនេះ លោកអ្នកមិនចាំបាច់ចំណាយពេល ត្រូវសន្សំលុយទេ ឬចំាដល់មានលុយគ្រប់នោះទេ ជាមួយកម្ចីឌីជីថល អេ អឹម ខេ លោកអ្នក អាចស្នើសុំកម្ចីបានរហូតដល់ ១០០០ដុល្លារ ដើម្បីយកទៅប្រើប្រាស់ ក្នុងបំណងផ្ទាល់ខ្លួនផ្សេងៗដូចជា ទិញសម្ភារប្រើប្រាស់ផ្ទាល់ខ្លួន ថ្លៃព្យាបាលជំងឺ បង្វិលមុខរបររកស៊ីផ្សេងៗ។
 
របៀបស្នើសុំកម្ចីកាន់តែងាយស្រួល ស្របសម័យកាលសម័យឌីជីថល គឺលោកអ្នកអាចស្នើសុំបានកម្ចី Online នេះបាន គ្រប់ពេលវេលា និងទីកន្លែង ជាមួយនឹងអត្រាការប្រាក់សមរម្យ ដោយគ្រាន់តែឆាតមកកាន់ http://m.me/amkdigital ឬគ្រាន់តែឆាតចូលទៅក្នុងផេក AMK Digital មិនចំាបាច់មកការិយាល័យផ្ទាល់នោះទេ។
 
សម្រាប់ការស្នើសុំកម្ចី តាមរយៈ AMK Digital អាចបានរហូតដល់ ដល់ ៥០០០ដុល្លារ តែអ្វីដែលកាន់តែពិសេសនោះ សម្រាប់ការស្នើសុំកម្ចីទឹកប្រាក់ត្រឹម ១០០០ដុល្លារ លោកអ្នកមិនចំាបាច់មានទ្រព្យ ឬអ្នកធានានោះទេ ហើយនៅផ្ទះជួលក៏អាចខ្ចីបានដែរ ដោយគ្រាន់តែភ្ជាប់ជាមួយឯកសារងាយៗមួយចំនួនដូចជា៖


  • អត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារ
  • កាតបុគ្គលិក ឬកិច្ចសន្យាការងារ 
  • លិខិតបញ្ជាក់ប្រាក់បៀវត្ស យ៉ាងតិច៣ខែ ឬលិខិតបញ្ជាក់ប្រាក់ខែចេញពីក្រុមហ៊ុន
  • សម្រាប់រយៈពេលរហូតដល់៣៦ខែ
សម្រាប់ការបង់សងកម្ចីវិញ កាន់តែស្រួលលោកអ្នក អាចបង់តាមកម្មវិធីធនាគារចល័ត អេ អឹម ខេ ការិយាល័យឬ ភ្នាក់ងារ អេ អឹម ខេ ជិត៦០០០កន្លែង ដែលនៅជិតលោកអ្នកបំផុត ។ 
 
កម្ចី Digital គឺកម្ចី Online របស់ អេ អឹម ខេ មានលក្ខណៈងាយស្រួល មានភាពបទបែនខ្ពស់ រហ័ស និងទាន់សម័យ។ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ គិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២១ អេ អឹម ខេ មានអតិថិជនសរុបចំនួនជិត ១លាននាក់ ជាមួយផលប័ត្រប្រាក់កម្ចីជាង ៤០០លាន ដុល្លារអាមេរិក ប្រាក់បញ្ញើជាង ២០៦លានដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៤៩កន្លែង និងភ្នាក់ងារជិត ៦,០០០កន្លែង នៅទូទាំងប្រទេស។  អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើន កំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍  ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗ តាម QR Code វេរលុយទៅមកធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធបាគង និងសេវាផ្សេងៗជាច្រើនទៀត។
 
ឆាតមកឥឡូវនេះតាមរយៈ http://m.me/amkdigital ដើម្បីសាកសួរព័ត៌មានបន្ថែម៕


 
(អត្ថបទពាណិជ្ជកម្ម)
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com