អត្ថបទពាណិជ្ជកម្ម
ឡូយមេស! ទូរស័ព្ទគ្មានសេវាអុីនធឺណិតក៏អាចទូទាត់តាមឃ្យូអរកូដជាមួយអេសុីលីដាម៉ូបាលបានដែរ
12, Jun 2021 , 4:38 pm        
រូបភាព
ភ្នំពេញ៖ ចាប់ពីពេលនេះតទៅ អតិថិជនរបស់ធនាគារអេសុីលីដា ដែលប្រើប្រាស់អេសុីលីដាម៉ូបាល គឺលែងខ្វាយខ្វល់រឿងថាតើមានសេវាអុីនធឺណិតនោះទេ គឺអតិថិជនអាចទទួលទូទាត់តាមឃ្យូអរកូដបានដោយងាយស្រួល និងយ៉ាងឆាប់រហ័សទៀតផង។

លោកស្រី សុខ សោភា នាយិការប្រតិបត្តិជាន់ខ្ពស់ទីផ្សារ បានមានប្រសាសន៍ថា «ធនាគារអេស៊ីលីដា ដែលជាប្រជាធនាគារគឺតែងតែខិតខំធ្វើទំនើបកម្មនូវបច្ចេកវិទ្យាថ្មីៗ និងកាន់តែងាយស្រួលសម្រាប់អតិថិជនដែលប្រើប្រាស់អេស៊ីលីដាម៉ូបាលដែលមានភាពទូលំទូលាយក្នុងការប្រើប្រាស់ រហ័ស និងមានសុវត្ថិភាព។

លោកស្រី សោភាមានប្រសាសន៍ថា៖«ឥឡូវនេះអ្វីដែលកាន់តែពិសេសនោះសម្រាប់អតិថិជនដែលប្រើប្រាស់អេស៊ីលីដាម៉ូបាលគឺលែងខ្វល់រឿងទូរស័ព្ទលោកអ្នកគ្មានសេវាអុីនធឺណិតទៀតហើយ គឺអតិថិជនអាចធ្វើការទូទាត់តាមឃ្យូអរកូដបានដោយងាយស្រួល និងឆាប់រហ័ស»។


​​​​                               លោកស្រី សុខ សោភា នាយិការប្រតិបត្តិជាន់ខ្ពស់ទីផ្សារ

សូមធ្វើតាមការណែនាំអំពីដំណើរការទូរទាត់តាមឃ្យូអរកូដ របស់អេសុីលីដាម៉ូបាល ពេលទូរស័ព្ទលោកអ្នកគ្មានសេវាអុីនធឺណិត៖
ទី ១៖ ប្រព័ន្ធនឹងបង្ហាញសារប្រាប់ នៅពេលលោកអ្នកបើក អេសុីលីដាម៉ូបាល នៅលើទូរស័ព្ទដែលមិនមានសេវាអុីនធឺណិត, សូមចុចប៊ូតុង «យល់ព្រម / OK»;
ទី ២៖ សូមចូលមីនុយ «ទូទាត់តាម QR / SCAN QR»;
ទី៣៖ នោះប្រព័ន្ធនឹងបង្ហាញឃ្យូអរកូដរបស់លោកអ្នក, សូមបង្ហាញឃ្យូអរកូដនេះ ទៅអ្នកទូទាត់ ដើម្បីទទួលប្រាក់។
សិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើសេវា២៤ម៉ោង) សូមទូរសព្ទទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com