ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
វិធីសង្គ្រោះបឋមចំពោះអ្នកមានជំងឺគាំងបេះដូង
× អ្វីទៅជាជំងឺគាំងបេះដូង?
ជំងឺនេះកើតឡើងនៅពេលដែលការផ្គត់ផ្គង់ឈាមទៅជាលិកាបេះដូងត្រូវបានរាំងស្ទះ មនុស្សអាយុចាប់ពី៥០ឆ្នាំឡើងទៅ ឬស្ត្រីរាំងរដូវសុទ្ធតែប្រឈមមុខខ្ពស់ជាងគេ
ចង្វាក់ដង្ហើមស្រាប់តែឈប់ដក ឬបេះដូងលេងធ្វើការតែម្តង ប្រហែលជាអាចឱ្យបេះដូង និងសួតឈប់ធ្វើការផង មានកំណកឈាមក្នុងសរសៃឈាមអាក់ទែ ដែលជាហេតុនាំឱ្យស្ទះ រឿងនេះអាចដោយសារតែ៖
- កកជាតិកាលស្យូម ឬកូឡេស្តេរ៉ុលក្នុងសរសៃឈាម
- កត្តាដំណពូជ
- ការជក់បារី
- ធាត់ជ្រុល
- សម្ពាធឈាមឡើងខ្ពស់
- បញ្ហាស្ត្រេសផ្លូវចិត្ត
- មានជំងឺរលាកសរសៃឈាមអាក់ទែ
- មានការប៉ះទង្គិច ឬជំងឺលើបេះដូងតែម្តង
សញ្ញាដែលអាចគិតថាមានជំងឺគាំងបេះដូង
- ឈឺទ្រូង
- ឈឺស្មា ឬដៃ
- ពិបាកដកដង្ហើម
- បែកញើស
- ក្រហាយដើមទ្រូង
- ចង្អោរ
- ឈឺពោះ
- ការសង្គ្រោះបឋម
ព្យាយាមសម្រាកបន្ធូរសម្លៀកបំពាក់ដែលកំពុងតែតឹងៗប្រើថ្នាំបើសិនជាមានការឈឺចាប់នឹងស្រាកស្រាន្តទៅវិញក្នុងរយៈពេល៣នាទីក្រោយពីប្រើថ្នាំរួចបើសិនជាគ្មានថ្នាំទេ ត្រូវទៅជួបគ្រូពេទ្យផ្តល់ការផ្លុំខ្យល់តាមមាត់បើសិនជាត្រូវការផ្តល់ជាការសង្កត់ទ្រូង (Cardiopulmonary Resuscitation, CPR) ក្នុងករណីដែលស្ទាបជីពចរមិនបានត្រូវដាក់ប្រអប់ដៃនៅលើទ្រូង ហើយសង្កត់ចុះចូរសង្កត់ទ្រូង១៥ដង ហើយផ្លុំខ្យល់ចូលមាត់ពីរដង ចូរបន្តធ្វើរហូតដល់គ្រូពេទ្យមកដល់ វិធីបង្ការជំងឺគាំងបេះដូង
ពិនិត្យសុខភាពជាទៀងទាត់
- ចៀសវាងភាពស្ត្រេស
- ផ្តាច់បារី ឬស្រា
- គ្រប់គ្រងសម្ពាធឈាម ឬជំងឺទឹកនោមផ្អែម
- គ្រប់គ្រងទម្ងន់៕
© រក្សាសិទ្ធិដោយ thmeythmey.com