អត្ថបទពាណិជ្ជកម្ម
ចង់ប្រើទូរស័ព្ទ 5G ម៉ាកSamsung ស៊េរីថ្មីតម្លៃ 279 ដុល្លារអត់? ទិញម៉ូឌែលនេះធានាថាត្រូវចិត្តតែម្តង!
16, Jun 2021 , 10:46 am        
រូបភាព
ដោយ: ថ្មីៗ
(ភ្នំពេញ) ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២១៖ មុននឹងក្រុមហ៊ុន សាមសុង បានដាក់លក់ Samsung Galaxy A22 5G ជំនាន់ថ្មីក្នុងឆ្នាំ២០២១នេះ មានព័ត៌មានបែកធ្លាយពីតម្លៃពិសេសសមរម្យបំផុត ស្ទើរមិនគួរឱ្យជឿ ជាមួយនឹងលក្ខណៈសម្បត្តិពិសេសដ៏អស្ចារ្យ នឹកស្មានមិនដល់ជាច្រើន ពាសពេញបណ្តាញសង្គម នៃពិភពស្មាតហ្វូន។ ព័ត៌មានទាំងនោះ ធ្វើឱ្យអ្នកប្រើប្រាស់ស្មាតហ្វូន ជាពិសេសអតិថិជនរបស់ក្រុមហ៊ុន សាមសុង នៅប្រទេសកម្ពុជាជាច្រើននៅមិនសុខ អន្ទះសារ ចង់ដឹងច្បាស់ ឃើញផ្ទាល់ និងប៉ះផ្ទាល់ខ្លាំងណាស់ ថាតើ Samsung Galaxy A22 5G ដែលកំពុងល្បីនេះ មានរូបរាងស្អាតបែបណា និងអស្ចារ្យកម្រិតណា។  
 
ព័ត៌មានបែកធ្លាយមួយចំនួន បានបង្ហាញថា Samsung Galaxy A22 5G មានតម្លៃប្រហែល 279 ដុល្លារប៉ុណ្ណោះ ជាមួយនឹងអេក្រង់ទំហំ 6.6” បំពាក់ដោយកាមេរ៉ាក្រោយ 4 គ្រាប់ និងមានទំហំផ្ទុកធំថែមទៀតផង។ ថ្ងៃនេះក្រុមហ៊ុន សាមសុង នឹងបង្ហាញជូន ក៏ដូចជាដាក់លក់ផ្លូវការនូវ Samsung Galaxy A22 5G របស់ខ្លួន ដើម្បីស្រាយចម្ងល់ និងលាតត្រដាង ជាមួយនឹងព័ត៌មានបែកធ្លាយដ៏គួរឱ្យរសើបនេះ។


 
សូមបញ្ជាក់ថា Samsung Galaxy A22 5G ដែលក្រុមហ៊ុន សាមសុង ចេញលក់ផ្លូវការពេលនេះ គឺត្រូវបានផលិតឡើង និងបំពាក់នូវបច្ចេកវិទ្យាទំនើប ក៏ដូចជាលក្ខណៈពិសេសៗជាច្រើន ដូចជា៖ ទំហំអេក្រង់៖ 6.6”, SUPER AMOLED, 90 Hz Refresh Rate, កាមេរ៉ាក្រោយ 4 គ្រាប់, ទំហំផ្ទុកធំ និងមានថាមពលថ្មធំ (កាន់តាំងពីព្រឹករហូតដល់យប់) និងដាក់លក់ជូនអតិថិជន ជាពិសេស ក្នុងតម្លៃត្រឹមតែ $279 ប៉ុណ្ណោះ! ដែលអមមកជាមួយនឹងជម្រើស 3 ពណ៌ ដ៏ស្រស់ស្អាត ទាកទាញ និងពេញនិយមបំផុតគឺ ពណ៌ស្វាយ ខ្មៅ និងបៃតង។
 
អ្វីដែលកាន់តែពិសេសបំផុតនោះ គឺរាល់ពេលទិញ Samsung Galaxy A22 5G ជាមួយតម្លៃដ៏សមរម្យបំផុតនេះ នឹងទទួលបានការថែមជូននូវកាដូជាច្រើនដូចជា៖ 



* អាវយឺតដ៏ស្រស់ស្អាតភ្លាម!
* ឆ័ត្រដ៏ស្រស់ស្អាតភ្លាម!
* ស្រោមថ្លាដ៏មានគុណភាពភ្លាម!
* Screen Protector ភ្លាម!
* កាសដ៏ស្រស់ស្អាត និងមានគុណភាពខ្ពស់ភ្លាមៗផងដែរ…! 
 
ម៉េចដែរប៉ុណ្ណឹង! បានប្រើស្មាតហ្វូន 5G ដែលមានតម្លៃដ៏សមរម្យបំផុត និងទំនើបអស្ចារ្យហើយបានទាំងការថែមជូនម៉ាពេញចិត្តទៀត…! រកឯណាបានទៅ…រកបានតែជាមួយ សាមសុង ប៉ុណ្ណោះ…! 
បើចង់ជ្រាបច្បាស់ពីលក្ខណៈពិសេសផ្សេងទៀត លោកអ្នកអាចចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ៖ SamsungCambodia ដើម្បីទទួលបានព័ត៌មានជាក់លាក់បន្ថែម ក៏ដូចជាកម្មវិធីប្រូម៉ូសិនពិសេសផ្សេងពីក្រុមហ៊ុន សាមសុង។
 


សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់ នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!
 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com