COVID-19
ជាតិ
កូវីដ-១៩៖ឆ្លងថ្មី៦៩៣នាក់ សរុបករណីឆ្លងជាង៤ម៉ឺននាក់,សះស្បើយ៧៥៤នាក់ និងស្លាប់៧នាក់ ទីបូជាសពអ្នកស្លាប់ដោយសារកូវីដ-១៩ នៅស្វាយរៀង។ រូបភាព៖ ក្រុមការងារស្រាវជ្រាវជំងឺកូវីដ-១៩ ខេត្តស្វាយរៀង
× ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី១៦មិថុនានេះថា មានមនុស្ស ៦៩៣នាក់ទៀត មានលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ ក្នុងនោះ ៣៣នាក់ ជាករណីនាំចូល។ អ្នកជំងឺចំនួន ៧៥៤នាក់បន្ថែម បានជាសះស្បើយ រីឯ៧នាក់ទៀត បានស្លាប់។
បច្ចុប្បន្ន កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៤០១៥៧នាក់ ក្នុងនោះ ១៤៨៦ជាករណីនាំចូល។ អ្នកសះស្បើយសរុបមាន ៣៤៣២៥នាក់ និងស្លាប់ ៣៦៨ នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com