COVID-19
ជាតិ
កូវីដ-១៩៖ ករណីថ្មី៦២៥នាក់ សះស្បើយ៧០៥នាក់ និងអ្នកស្លាប់កើនដល់៣៨០នាក់​
17, Jun 2021 , 11:34 am        
រូបភាព
កម្ពុជារកឃើញមនុស្ស ៦២៥នាក់ទៀត មានលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ ក្នុងនោះ ៣៤នាក់ជាករណីនាំចូល។ អ្នកជំងឺចំនួន ៧០៥នាក់បន្ថែមបានជាសះស្បើយ រីឯ១២នាក់ទៀតបានស្លាប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី១៧មិថុនានេះ។

 
បច្ចុប្បន្ន កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៤០ ៧៨២នាក់ ក្នុងនោះ ១ ៥២០ជាករណីនាំចូល។ អ្នកសះស្បើយសរុបមាន៣៥ ០៣០នាក់ និងស្លាប់៣៨០ នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com