MVL នាំចេញម៉ូតូអគ្គិសនីបរិស្ថានប្រណិតទៅកាន់ទីផ្សារកូឡុំប៊ី
អត្ថបទពាណិជ្ជកម្ម
MVL នាំចេញម៉ូតូអគ្គិសនីបរិស្ថានប្រណិតទៅកាន់ទីផ្សារកូឡុំប៊ី
17, Jun 2021 , 2:57 pm        
រូបភាព
ដោយ: ថ្មីៗ
កាលពីថ្ងៃទី15 ខែឧសភា ឆ្នាំ2021 - ក្រុមហ៊ុន ONiON Mobility ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន MVL LABS បានប្រកាសពីការចូលរួមរបស់ខ្លួននៅក្នុងគម្រោង “ម៉ូតូអគ្គិសនីកូរ៉េ” ដោយបានប្រគល់ជូនក្រសួងសាធារណការដឹកជញ្ជូននៅទីក្រុង Medellín ប្រទេសកូឡុំប៊ី ហើយបានចុះហត្ថលេខាលើកិច្ចសន្យានាំចេញទៅទីផ្សារកូឡុំប៊ី ប្រកបដោយភាពជោគជ័យ។
 
ដោយយោងតាមកិច្ចសន្យានាំចេញខាងលើ ក្រុមហ៊ុន ONiON Mobility នឹងផ្គត់ផ្គង់ម៉ូតូអគ្គិសនីចំនួន ២០គ្រឿង (ក្នុងនោះមាន 10គ្រឿង សម្រាប់ម៉ូឌែល អេស និង 10គ្រឿង សម្រាប់ម៉ូឌែលវី) រួមជាមួយអាគុយចំនួន 40 និងឆ្នាំសាកអាគុយចំនួន 20 ផងដែរ ទៅកាន់ក្រសួងដឹកជញ្ជូននៅទីក្រុង Medellín នៃប្រទេសកូឡុំប៊ី។
 
ក្រសួងដឹកជញ្ជូននៅទីក្រុង Medellín នៃប្រទេសកូឡុំប៊ីនឹងប្រើប្រាស់ម៉ូតូអគ្គិសនីដែលទទួលបានពីក្រុមហ៊ុន ONiON Mobility សម្រាប់ការត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ ការគ្រប់គ្រងផ្នែកដឹកជញ្ជូន និងប៉ុស្ដិ៍ត្រួតពិនិត្យទូទៅនៅប្រទេសកូឡុំប៊ី។ លើសពីនេះទៅទៀតទិន្នន័យ ដែលបង្កើតដោយម៉ូតូអគ្គិសនីត្រូវបានកត់ត្រា និងវិភាគយ៉ាងជាក់លាក់សម្រាប់គោលបំណងសាកល្បងចំពោះការងារជំហានដំបូង។
 


លោក Kay Woo នាយកប្រតិបត្តិនៃក្រុមហ៊ុន MVL និង Mobility បានលើកឡើងថា៖ “ការនាំចេញម៉ូតូអេឡិចត្រូនិចទៅកាន់ក្រសួងដេកជញ្ជូនរបស់ប្រទេស កូឡុំប៊ី គឺជាជំហានដំបូងនៃការនាំចេញរបស់ម៉ូតូអគ្គិសនី ហើយពួកយើងនឹងឆ្ពោះទៅមុខសម្រាប់ការនាំចេញប្រព័ន្ធសេវាកម្មដឹកអ្នកដំណើរ និងយានជំនិះអគ្គិសនីទៅកានទីផ្សារប្រទេសគោលដៅផ្សេងៗទៀក្នុងតំបន់អាមេរិចឡាទីន” ។
 
ONiON Mobility ត្រូវបានបង្កើតឡើងនៅឆ្នាំ 2021 នៅប្រទេសកូរ៉េដែលនឹងនាំចេញកង់បីអគ្គិសនី ទៅកាន់ប្រទេសឥណ្ឌាផងដែរ៕
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com