ជាតិ
អាជ្ញាធរកែលម្អច្រាំងស្ទឹងសង្កែដែលបាក់ស្រុតខ្លាំងដោយសារជំនន់ទឹកភ្លៀង លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង
×
ដោយ៖ ស៊ុល រ៉វី
រដ្ឋបាលខេត្តបាត់ដំបង ចាប់ផ្ដើមបើកការដ្ឋាន កែលម្អច្រាំងសងខាង នៃស្ទឹងសង្កែ ចំណុចចន្លោះស្ពានសម្ដេចតេជោ នឹងស្ពានចាស់ ប្រវែងសរុប២៤០ម៉ែត្រ។ ការកែលម្អនេះ បន្ទាប់ពីច្រាំងស្ទឹងនេះបាក់ស្រុតជាបន្តបន្ទាប់ បណ្ដាលមកពីជំនន់ទឹកភ្លៀងនាពេលកន្លងមក។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ២៥ តាមទូរសព្ទ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបងថា ការកែលម្អច្រាំងស្ទឹងសង្កែនេះ ដើម្បីចូលរួមលើកកម្ពស់បរិស្ថាន សោភណភាពទីក្រុង ទាក់ទាញទេសចរ ជាពិសេសគឺដើម្បីចូលរួមការវាយតម្លៃ ប្រកួតប្រជែងទីក្រុងស្អាតផងដែរ។
ក្នុងគម្រោងកែលម្អនេះ មានរយៈពេល ៦ខែ ក្រោមជំនួយថវិកាពី ភោជនីយដ្ឋាន RIVER ដោយមិនមានប្រើប្រាស់ថវិការដ្ឋបាលខេត្តឡើយ។ ចំពោះទំហំចំណាយលើគម្រោងនេះ លោក សឿម ប៊ុនរិទ្ធិ បញ្ជាក់ថា៖ «ទំហំគ្រោងដំបូង ៣០ម៉ឺន (ដុល្លារ) ដល់ពេលជាក់ស្ដែងក្រោយការសិក្សា គឺវាត្រូវការចំណាយខ្ពស់ជាងហ្នឹងទៀត»។
សូមជម្រាបផងដែរថា កាលព្រឹកថ្ងៃទី១៥មិថុនា រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីក្រុងពាលីរួចមកហើយ ដើម្បីបើកការដ្ឋានកែលម្អច្រាំងស្ទឹងសង្កែនេះផងដែរ៕
Tag:
ស្ទឹងសង្កែ
បាត់ដំបង
សឿម ប៊ុនរិទ្ធិ
© រក្សាសិទ្ធិដោយ thmeythmey.com