«វិត្ថារកម្ម»Expansion មានន័យច្បាស់លាស់ដូចម្តេច?
ពីនេះ ពីនោះ
«វិត្ថារកម្ម»Expansion មានន័យច្បាស់លាស់ដូចម្តេច?
20, Jun 2021 , 7:29 am        
រូបភាព
«វិត្ថារកម្ម» ដែលសរសេរជាភាសាអង់គ្លេស Expansion ឬសរសេរជាភាសាបារំាង Expansion ឬAugumentation គឺមានន័យថា ការបង្កើន,ការបន្ថែម,ការពង្រីកទំហំ ចំនួន ឬបរិមាណចំណាយ។ នេះបើតាមសទ្ទានុក្រមវិទ្យាសាស្ត្រសេដ្ឋកិច្ច ខ្មែរ-អង់គ្លេស-បារាំង។

 
គេប្រើពាក្យ«វិត្ថារកម្ម»ក្នុងន័យសេដ្ឋកិច្ចសម្រាប់សំដៅលើ ការបង្កើន ឬការកើនឡើងនៃកម្រិតចំណាយដើម្បីបង្កើនសកម្មភាពសេដ្ឋកិច្ច ទំនិញ និងសេវាកម្មនៅក្នុងទីផ្សារ។
 
ជាទូទៅវិត្ថារកម្មសេដ្ឋកិច្ច កើតឡើងនៅខណៈពេលដែលមានការប្រែប្រួលនូវចង្វាក់ផលិតកម្ម និងការប្រើប្រាស់ធនធានសម្រាប់ជំរុញឲ្យសេដ្ឋកិច្ចងើបឡើងវិញ និងមានការរីកចម្រើន។ វិត្ថារកម្មសេដ្ឋកិច្ចអាចកើតឡើងដោយសារកត្តាខាងក្នុងដូចជា គោលនយោបាយសារពើពន្ធ គោលនយោបាយរូបិយវត្ថុ។ល។ ហើយកត្តាខាងក្រៅដូចជា ការប្រែប្រួលអាកាសធាតុ បច្ចេកវិទ្យា។ល។
 
ឧទាហរណ៍៖ កម្ពុជាធ្វើវិត្ថារកម្មសេដ្ឋកិច្ចរបស់ខ្លួន ដោយបង្កើនចំណាយថវិកាជាតិលើវិស័យកសិកម្ម និងធារាសាស្រ្ត សម្រាប់ពង្រីកផលិតផលកសិកម្ម និងមូលដ្ឋានកំណើនសេដ្ឋកិច្ច៕ 
 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com