ជាតិ
រមណីយដ្ឋានក្បាលស្ពានបញ្ចេញសម្រស់កាន់តែទាក់ទាញនារដូវវស្សា
20, Jun 2021 , 8:29 am        
រូបភាព
សៀមរាប៖ រមណីយដ្ឋានក្បាលស្ពាន ស្ថិតនៅភូមិខ្នារង្វាស ឃុំឃុនរាម ស្រុកបន្ទាយស្រី ដែលមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីក្រុងសៀមរាប។ ទីតាំងនេះ បានទាក់ទាញភ្ញៀវទេសចរជាច្រើន ដោយសារចម្លាក់លិង្គរាប់រយ ធម្មជាតិ និងស្ថិតនៅភូមិសាស្រ្ដដ៏ពិសិដ្ឋ ត្រជាក់ត្រជុំ។ ក្បាលស្ពានកសាងឡើង ចាប់ពីសតវត្សទី១១ រហូតដល់សតវត្សទី១៣ ដោយព្រះបាទសូរ្យវរ្ម័នទី១ និងរួចរាល់ជាស្ថាពរដោយព្រះបាទឧទ័យទិត្យវរ័្មនទី២។ តំបន់នេះ ក៏ជាគោលដៅទេសចរណ៍បែបផ្សងព្រេង សម្រាប់អ្នកនិយមដើរតំបន់ព្រៃភ្នំផងដែរ៕

 
សូមទស្សនា រមណីយដ្ឋានក្បាលស្ពាន ថតនៅថ្ងៃទី១៧ មិថុនា ឆ្នាំ២០២១ ដែលថតដោយលោក លឹម ប៊ុនហុង ដូចតទៅ
 









 

Tag:
 រមណីយដ្ឋានក្បាលស្ពាន
 បន្ទាយស្រី
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com