ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
សញ្ញា​បញ្ជាក់ថា​អ្នក​មាន​កង្វះ​ជាតិ​ប៉ូ​តា​ស្យូម​
19, Jun 2021 , 10:59 pm        
រូបភាព
​ជាទូទៅ​កង្វះ​ជាតិ​ប៉ូ​តា​ស្យូម​ក្នុងឈាម​មាន​រោគសញ្ញា​តិចតួច​ទេ ហើយ​ពេលវេលា​របស់​វា​ក៏​មិន​ច្បាស់លាស់​ដែរ​។ វា​ក៏​អាច​មាន​រោគសញ្ញា​ច្រើន​ទៀត​ដែរ​នៅ​តាម​ផ្លូវ​រំលាយ​អាហារ តម្រង​នោម សាច់ដុំ បេះដូង និង​សរសៃប្រសាទ​។

 
 នៅពេល​ដែល​អ្នក​ខ្វះ​ជាតិ​ប៉ូ​តា​ស្យូម​អ្នក​អាច​នឹង​មាន​រោគសញ្ញា​ដូចខាងក្រោម​៖
 
ខ្សោយ អស់កម្លាំង ឬ​ឈឺ​សាច់​ដុំដៃ ឬ​ជើង ហើយ​ពេល​ខ្លះ​ក៏​មិន​អាច​កម្រើក​ដៃ ឬ​ជើង​បានដែរ​។
ឈឺ​ឈៀបៗ ឬ​ស្ពឹកៗ​
ក្អួត ឬ​ចង្អោរ​
ឈឺ ឬ​ហើមពោះ​
ទល់​លាមក​
ញ័រ​ដើមទ្រូង​
នោម​ច្រើន ឬ​មាន​អារម្មណ៍​ថា​ស្រេកទឹក​គ្រប់ពេល​
សន្លប់​
មាន​បញ្ហា​ផ្លូវចិត្ត​៖ បាក់​ទឹកចិត្ត រវើរវាយ វង្វេងវង្វាន់ ឬលឺ​អ្វីដែល​គេ​មិន​អាច​លឺ​។
​ពេល​ដែល​ត្រូវ​ជួប​គ្រូពេទ្យ​
​ប្រសិនបើ​អ្នក​កំពុងតែ​មាន​រោគសញ្ញា​នៃ​ការ​កង្វះ​ជាតិ​ប៉ូ​តា​ស្យូម​ក្នុង​ឈាមចូរ​ទំនាក់ទំ​នង​ទៅ​គ្រូពេទ្យ​ទៅ​។ ប្រសិនបើ​អ្នក​មាន​ការឈឺ​រមួល​សាច់ដុំ ខ្សោយ ញ័រ​ដើមទ្រូង ឬ​ចង់​សន្លប់ និង​កំពុងតែ​ប្រើ​ថ្នាំ​បញ្ចុះ​ទឹកនោម ចូរ​ទំនាក់ទំនង​ទៅ​គ្រូពេទ្យ​ដើម្បី​ធ្វើការ​ព្យាបាល​អោយបាន​ទាន់​ពេលវេលា​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com