ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​រោគសញ្ញា​អ្វីខ្លះ​បញ្ជាក់​ថា​តម្រងនោម​អ្នក​មាន​បញ្ហា​?
20, Jun 2021 , 6:59 am        
រូបភាព
​នៅពេល​ដែល​តម្រងនោម​អ្នក​មាន​បញ្ហា វា​នឹង​សម្តែង​ប្រាប់​អ្នក​តាមរយៈ​រោគសញ្ញា​មួយចំនួន​។ តើ​មាន​អ្វីខ្លះ​?

គ្មាន​អារម្មណ៍​
​នៅពេល​ដែល​តម្រងនោម​អ្នក​មាន​បញ្ហា វា​នឹង​បង្អាក់​ជាតិពុល​មិន​ឲ្យ​បញ្ចេញ​មកក្រៅ ដូចនេះ​វា​នឹង​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍មិនមូល ឆាប់​អស់កម្លាំង​បំផុត​។​
មិន​ចង់​ញ៉ាំ​អ្វី​សោះ​
​អ្នក​នឹង​មិន​ចង់​ញ៉ាំ​បាយ ហើយ​ពេល​ដែល​ឃើញ​ម្ហូប គឺ​គ្មាន​អារម្មណ៍​ក្នុង​ការ​ញ៉ាំ​នោះទេ ដោយ​មើលទៅ​គួរ​ឲ្យ​ខ្ពើម និង​ចង់​ក្អួត​។​
នោម​ចេញ​ព​ពុះ​
​អ្នក​ក៏​អាច​សង្កេតមើល​តាមរយៈ​នោម​របស់​អ្នក​បាន​ដែរ ដោយ​វា​អាច​មាន​លក្ខណៈ​ពពុះ​ក្រោយពេល​ដែល​អ្នក​នោម​រួច​។​
ឈឺ​ចង្កេះ​
​ចង្កេះ​គឺជា​ផ្នែក​ដែល​នៅ​ជិត​តម្រងនោម ដូចនេះ​នៅពេលដែល​ក្រលៀន​អ្នក​មាន​បញ្ហា វា​នឹង​អាច​ធ្វើឲ្យ​ចង្កេះ​អ្នក​ឈឺ​ដូចគ្នា​។​
នោម​ច្រើន ឬ​តិច​
​ជាធម្មតា​មនុស្ស​ដែល​មាន​សុខភាព​ល្អ នៅ​រយៈពេល​មួយ​ថ្ងៃ​អាច​នោម​ពី​៤​ទៅ​៦​ដង ហើយ​បរិមាណ​នៃ​នោម​គឺ​ពី​៨០០​ដល់​១២០០​មី​លី​លីត្រ ដូចនេះ​បើ​អ្នក​នោម​តិចជាង​នេះ ឬ​ច្រើន​ជាង​នេះ អ្នក​គួរតែ​ប្រយ័ត្ន​។​
ហើម​
​ប្រសិន​ជា​អ្នកសុខៗ​ភ្នែក និង​មុខ​មាន​លក្ខណៈ​ហើម ឬ​ជើងមាន​អា​ការៈហើម អ្នក​ត្រូវ​ប្រយ័ត្ន​ពី​សុខភាព​តម្រងនោមអ្នក​ហើយ​។​
ជំងឺ​ខ្វះ​ឈាម​
​ជាធម្មតា​ប្រសិនជា​តម្រងនោមអ្នកមាន​ជំងឺ វា​នឹង​អាច​មាន​អា​ការៈខ្វះ​ឈាម​ដូចគ្នា​។​
ជំងឺ​លើស​សម្ពាធ​ឈាម​
​ជំងឺ​លើស​សម្ពាធ​ឈាម​ក៏មាន​ទំនាក់ទំនង​ជាមួយ​នឹង​តម្រងនោម​អ្នក​ដែរ ដូចនេះ​នៅពេល​ដែល​សម្ពាធ​ឈាម​អ្នក​ឡើង​ខ្ពស់ អ្នក​គួរតែ​ទៅ​ពិនិត្យ​មើល​តម្រងនោម​អ្នក​ហើយ ថា​មិន​ត្រូវ​មក​ពី​តម្រងនោមទើប​ធ្វើឲ្យ​សម្ពាធ​ឈាម​អ្នកឡើង​ខ្ពស់​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com