COVID-19
ជាតិ
កូវីដ៖ ឆ្លងថ្មី៦៥៩នាក់ ជាថែម៦២១នាក់ ស្លាប់១៧នាក់ទៀត
20, Jun 2021 , 11:50 am        
រូបភាព
កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៦៥៩នាក់ តែក៏បានជាសះស្បើយថែមចំនួន៦២១នាក់ដែរ ខណៈ១៧នាក់ទៀត បានទទួលមរណភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។ 

តួលេខសរុប គិតមកដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ គឺ អ្នកឆ្លង មាន៤២៧១១នាក់ អ្នកជាសះស្បើយ មាន៣៧៤៨៩នាក់ និង អ្នកស្លាប់ មាន៤៣១នាក់៕ 




Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com