កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ អ៊ីតាលីស្វាគមន៍វេលស៍ ខណៈស្វីសជួបតួកគីក្នុងជំនួបចុងក្រោយពូល A
20, Jun 2021 , 3:59 pm        
រូបភាព
រូបភាព៖ UEFA
រូបភាព៖ UEFA
ដោយ៖ជា យូគៀង

ពូល A នៃពានរង្វាន់ Euro 2020 ឈានដល់ជំនួបចុងក្រោយនាវេលាម៉ោង១១យប់នេះ ដោយអ៊ីតាលី ដែលមានកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយរួចទៅហើយនោះ ត្រូវស្វាគមន៍វេលស៍ ខណៈស្វីសតទល់ជាមួយតួកគី។

 
អ៊ីតាលី ស្វាគមន៍វេលស៍នាកីឡដ្ឋាន Stadio Olimpico ក្រុងរ៉ូម



អ៊ីតាលីជាក្រុមដំបូងដែលទទួលបានកៅអីនៅវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីបានយកឈ្នះតួកគី និងស្វីស ក្នុងលទ្ធផល ៣-០ ដូចគ្នា នាការប្រកួតពូល A។ សម្រាប់ការប្រកួតនេះ លទ្ធផលត្រឹមស្មើអាចឲ្យអ៊ីតាលីក្លាយជាក្រុមលេខ១ក្នុងពូល។
 
ចំណែកវេលស៍ ពួកគេមានភាគរយខ្ពស់ក្នុងការទទួលបានកៅអីទៅវគ្គបន្ត ក្រោយស្មើស្វីស ១-១ និងឈ្នះតួកគី ២-០។ ជ័យជម្នះអាចឲ្យវេលស៍បានលេខ១ ហើយបើស្មើអាចរក្សាចំណាត់ថ្នាក់លេខ២ បើទោះបីជាលទ្ធផលស្វីស និងតួកគី បែបណាក៏ដោយ។


 
ជំនួបកន្លងមករវាងក្រុមទាំងពីរក្នុងព្រឹត្តិការណ៍ Euro អ៊ីតាលីធ្លាប់ឈ្នះ៧លើក និងវេលស៍ឈ្នះ២លើក។ លើកចុងក្រោយនាការប្រកួតជម្រុះឆ្នាំ២០០៣ អ៊ីតាលី បានយកឈ្នះក្នុងលទ្ធផល ៤-០។ 
 
ស្វីសជួបតួកគីនាកីឡដ្ឋាន Baku National Stadium 

ឱកាសមិនទាន់អស់ទាំងស្រុងនោះឡើយសម្រាប់ក្រុមទាំងពីរ។ ស្វីសទើបតែមាន១ពិន្ទុប៉ុណ្ណោះ ប៉ុន្តែពួកគេអាចបានចំណាត់ថ្នាក់លេខ២ក្នុងពូល ប្រសិនបើទទួលបានជ័យជម្នះលើតួកគី ហើយវេលស៍ចាញ់អ៊ីតាលី។ បើបរាជ័យពួកគេត្រូវហាលអាវ។ 
 



សម្រាប់តួកគី ឱកាសតែមួយគត់របស់ពួកគេ គឺត្រូវយកឈ្នះស្វីសឲ្យបានដើម្បីទទួល៣ពិន្ទុក្នុងពូល ហើយចាំអ៊ុតជាមួយពូលផ្សេងទៀតក្នុងតំណែងលេខ៣ល្អបំផុត។ 
 
ប្រវត្តិជំនួបរវាងក្រុមទាំងពីរក្នុងព្រឹត្តិការណ៍ Euro តួកគីបានយកឈ្នះ៨លើក ស្វីសឈ្នះ៤លើក និងស្មើគ្នា៣លើក។ នាជំនួបចុងក្រោយកាលព្រឹត្តិការណ៍ឆ្នាំ២០០៨ តួកគីបានយកឈ្នះ ២-១៕


 
 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com