ជាតិ
ទិដ្ឋភាពបន្ទាយលង្វែកកំពុងប្រាកដឡើងវិញ
20, Jun 2021 , 4:29 pm        
រូបភាព
រយៈពេល១ឆ្នាំហើយ ដែលក្រុមហ៊ុន ហេង អភិវឌ្ឍន៍របស់លោកស្រី សៀង ចាន់ហេង កំពុងសាងសង់រមណីយដ្ឋានរាជិនីលង្វែក ដែលនឹងមានទិដ្ឋភាពស្រដៀងនឹងបន្ទាយលង្វែក។ រមណីយដ្ឋានរាជិនី មានទំហំជាង២០០ហិចតា កំពុងត្រូវបានសាងសង់នៅជាប់អតីតរាជធានីលង្វែកកាលពី៥០០ឆ្នាំមុន។


 
និយាយពីបន្ទាយលង្វែក គេនឹកឃើញដល់ព្រៃឫស្សី និងប្រាក់ឌួង។ នៅក្នុងសម័យលង្វែកនេះ  ព្រះមហាក្សត្រ  ចន្ទរាជា  ឬអង្គចន្ទទី១  (១៥១៦-១៥៦៦)  គឺជាបិតាស្ថាបនិកបន្ទាយលង្វែក  ហេីយត្រូវស្គាល់ថាជាក្សត្រខ្លាំងពូកែ  ក្រោយសម័យអង្គរ។ លោកស្រី សៀង ចាន់ហេង ម្ចាស់ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បានដាំឫស្សីឡើងវិញរាប់ម៉ឺនដើម, ឆ្លាក់ថ្មធ្វើប្រាក់ឌួង និងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដើម្បីធ្វើយ៉ាងណាឱ្យពលរដ្ឋខ្មែរដែលមកកម្សាន្តក្នុងរមណីយដ្ឋានបានយល់និងស្គាល់ទិដ្ឋភាពរាជធានីលង្វែក។តាមគម្រោង ការដ្ឋានរមណីយដ្ឋានរាជិនីលង្វែកនឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ២០២៣។
 
 

© រក្សាសិទ្ធិដោយ thmeythmey.com