ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
គ្រាន់តែនោមញឹកសោះ អាចជាបញ្ហាដែរទេ?
× ការនោមញឹក ប្រហែលជាបញ្ហា ដែលរំខានដល់រូបអ្នកទាំងថ្ងៃ និងយប់ ដែលប៉ះពាល់ដល់ដំណេក ការងារ និងជីវិតរស់នៅរាល់ថ្ងៃ។ ក្រៅពីនេះ វាអាចជាសញ្ញា នៃជំងឺណាមួយដែរ។
ដោយសារតែមាន ជំងឺខុសៗគ្នាមួយចំនួន អាចបណ្តាលឲ្យនោមញឹកនោះ យកល្អ អ្នកគួរតែស្វែងរក នូវការធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យបានត្រឹមត្រូវទៅ។ ចូរទាក់ទងគ្រូពេទ្យ បើសិនជាអ្នក កំពុងតែនោមញឹកជាងធម្មតា បូករួមជាមួយនឹងបញ្ហាដូចខាងក្រោមនេះ៖
មិនមានមូលហេតុណាមួយ ដែលនាំឲ្យនោមច្រើនដូចជា ផឹកទឹក គ្រឿងស្រវឹង ឬកាហ្វេអ៊ីនច្រើនជាងធម្មតា
បញ្ហាដែលរំខានដល់ការគេង ឬសកម្មភាពរាល់ថ្ងៃ
ធ្លាប់មានបញ្ហាផ្លូវទឹកម៉ូតផ្សេងៗ
ចូរទាក់ទងគ្រូពេទ្យ ឲ្យបានលឿនតាមតែអាចធ្វើបាន បើសិនជាអ្នកនោមញឹក បូករួមនឹងសញ្ញា ដូចខាងក្រោមនេះ
ឈាមក្នុងទឹកនោម
ទឹកនោមទៅជាក្រហម ឬត្នោតចាស់
នោមឈឺ
ឈឺនៅចំហៀងខ្លួន ពោះផ្នែកខាងក្រោម ឬក្រលៀន
ពិបាកនោម
ចេះតែចង់នោមខ្លាំង
ទប់ទឹកនោមមិនបាន
ក្តៅខ្លួន។
ជំងឺនៅផ្លូវទឹកម៉ូត ប្រហែលជាបណ្តាលឱ្យមាន រោគសញ្ញាដូចខាងក្រោម ប៉ុន្តែ ក៏អាចជាជំងឺធ្ងន់ធ្ងរផ្សេងៗទៀតដែរ។ យកល្អ គួរតែទាក់ទងគ្រូពេទ្យ ដើម្បីរកឲ្យឃើញថា អ្វីទៅកំពុងតែបង្ក បញ្ហានោមញឹកដល់រូបអ្នក និងរបៀបនៃការព្យាបាល៕
© រក្សាសិទ្ធិដោយ thmeythmey.com