ជាតិ
ពុកយើង!
20, Jun 2021 , 9:29 pm        
រូបភាព
បទ ជាប់ទង



ដឹងកំណើត កើតគំនិត គិតទ្វេដង ភ័យអរផង ប៉ងឃើញឆាប់ ប្រាប់ញាតិមិត្ត
ពុកមើលថែ ម៉ែនិងកូន ក្បូនជីវិត រឿងនេះពិត គិតទំនុក ទុកវិចារណ៍។
 
ស៊ូនឿយហត់ អត់អាហារ ថាមិនណាយ         ជួញជិតឆ្ងាយ កាយលំបាក យ៉ាកយ៉ាងណា
កិច្ចស្រាលធ្ងន់ ធន់ជម្នះ លះប្តេជ្ញា នាមជាបា ឆ្ការត្រួសត្រាយ ស្រាយចំណង។
 
ចាត់ចំណូល ចូលចំណែក ចែកចំណាយ ត្បិតត្បៀតចាយ បាយកញ្ចប់ ច្រប់ផ្សំផ្សង
ប្រឹងសន្សំ ខំប្រឹងស្តារ ការទ្វេដង         គ្រានេះម្តង ចងជីវិត ពិតព្រោះថ្លៃ។
 
លើកលីសែង ស្វែងកាយកាប់ ចាប់ចូកចាំង ថ្ងៃក្តៅខ្លាំង តាំងមិនជ្រក រកកម្រៃ
ទោះភ្លៀងផ្គរ ឈរធ្វើការ ត្រាបើកថ្ងៃ         បែកជើងដៃ ក្រៃឈឺផ្សា ថាស៊ូបាន។
 
រៀនបានតិច ល្បិចពុកខ្សត់ ហត់កាយា តែយ៉ាងណា ប្រាថ្នាស្ងួន មួនមាំប្រាណ
រៀនបានខ្ពស់ រស់ឧត្តម សមស័ក្តិថ្កាន   កូនធ្វើបាន ថ្កានដល់ពុក ទុកតផៅ។  
 
 
 
 
 
 
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com