ជាតិ
សុខភាព
គេង​មិន​គ្រប់គ្រាន់​ធ្វើ​ឱ្យ​អ្នក​ឃ្លាន
21, Jun 2021 , 6:59 pm        
រូបភាព
រូបភាព endocrinologyadvisor.com
រូបភាព endocrinologyadvisor.com
ដោយ: ថ្មីៗ
ការសិក្សា​តូច​មួយ​ណែនាំ​ថា ការ​គេ​ង​បាន​តិចពេក​អាចធ្វើឱ្យ​អ្នក​ឃ្លាន​ខ្លាំង​ជាង​ធម្មតា និង​អាច​ជា​កត្តា​ដែល​ធ្វើឱ្យ​អ្នក​ឡើង​ទម្ងន់​។​

 
​ ​ក្រុម​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Uppsala នៅ​ស្វីស បាន​ប្រើការ​ស្កេន MRI ដើម្បី​សង្កេតមើល​ខួរក្បាល​របស់​បុរស​ដែល​មាន​ទម្ងន់​ធម្មតា ១២​នាក់ នៅពេលដែល​ពួកគេ​សម្លឹង​មើល​រូបភាព​អាហារ​។ វា​ត្រូវ​បាន​ធ្វើឡើង​ក្នុងពេល​ពីរ​គឺ ក្រោយ​ពេល​យប់​ដែល​បាន​គេង​ធម្មតា និង​ក្រោយ​ពេល​យប់​ដែល​មិន​បាន​គេង​។​
 
​ ​លទ្ធផល​បាន​បង្ហាញថា តំបន់​នៃ​ខួរក្បាល​ជាក់លាក​មួយ​ដែល​មាន​តួនាទី​គ្រប់គ្រង​ការ​ឃ្លាន​បង្ហាញ​សកម្មភាព​ឆ្លើយតប​ទៅនឹង​រូបភាព​អាហារ​ក្រោយ​ពេល​យប់​ដែល​មិន​បាន​គេង ខ្លាំង​ជាង​ក្រោយ​ពេល​យប់​ដែល​បាន​គេង​ធម្មតា​។​
 
​ ​វា​ណែនាំ​ថា ទម្លាប់​គេង​មិនល្អ​អាច​ប៉ះពាល់​ទៅលើ​ហានិភ័យ​នៃ​ការឡើង​ទម្ងន់​ដែល​នឹង​កើត​ក្នុង​រយៈពេល​យូរ​។​
 
​ ​អ្នកស្រាវជ្រាវ គ្រីស្ទៀ​ន ប៊ីនី​ឌី​គ (Christian Benedict) និយាយថា “​ក្រោយ​ពេល​មួយ​យប់​នៃ​ការ​មិន​បាន​គេង បុរស​ទាំង​នេះ​បាន​បង្ហាញ​ពី​កម្រិត​នៃ​សកម្មភាព​ខ្លាំង​ក្នុង​តំបន់​ខួរក្បាល​ដែល​ទាក់ទង​នឹង​ចំណង់​នៃ​ការបរិភោគ​អាហារ​។ អ្នក​ត្រូវ​ចាំ​ថា ការ​គេង​មិនបាន​គ្រប់គ្រាន់​គឺជា​បញ្ហា​ដែល​កាន់តែ​កើន​ឡើង​ក្នុង​សង្គម​ទំនើប​។ ដូច្នេះ វា​ប្រហែលជា​មាន​សារសំខាន់​ក្នុងការ​គេង​ឱ្យបាន​ប្រហែល ៨​ម៉ោង រៀងរាល់​យប់​ដើម្បី​ថែរក្សា​ទម្ងន់​រាង្គ​កាយ​ឱ្យ​មាន​លំនឹង​នឹងមាន​សុខភាព​ល្អ​”​។

ត្រួតពិនិត្យដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com