ផឹកទឹកដោះគោ ធ្វើឱ្យឡើងមុន?
ជាតិ
សុខភាព
ផឹកទឹកដោះគោ ធ្វើឱ្យឡើងមុន?
22, Jun 2021 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ខណៈពេលដែលអត្រាកើតមុនបានកើនឡើង រួមជាមួយនឹងការកើនឡើងនូវអត្រានៃការផឹកទឹកដោះគោនិងការប្រើប្រាស់អាហារកែច្នៃនៅក្នុងរបបអាហារលោកខាងលិច គេបានធ្វើការសិក្សាទៅលើទំនាក់ទំនងនៃការឡើងមុន ជាមួយនឹងការទទួលទានផលិតផលទឹកដោះគោ។ មុនមានបុព្វហេតុជាច្រើន ហើយស្បែករបស់មនុស្សម្នាក់ៗគឺខុសគ្នា។ ប៉ុន្តែមានភ័ស្តុតាងសំខាន់ៗ ដើម្បីគាំទ្រគំនិតដែលថា ទឹកដោះគោអាចធ្វើឱ្យរលាកលើស្បែក ឬបង្កឱ្យកើតមុន ចំពោះមនុស្សមួយចំនួន។


 
ការសិក្សាផ្អែកលើភ័ស្តុតាងភាគច្រើនយល់ស្របថា មុនអាចកើតឡើងដោយសារការផឹកទឹកដោះគោ។ អ្នកសិក្សាស្រាវជ្រាវ បានធ្វើការសិក្សាទៅលើទំនាក់ទំនងរវាងមុន និង ទឹកដោះគោ ហើយបានរកឃើញចំនុចសំខាន់ៗមួយចំនួន។
 
នេះអាចមកពី ការចាក់អរម៉ូនទៅលើគោផលិតទឹកដោះ ដែលធ្វើឱ្យទឹកដោះគោដែលយើងផឹកសំបូរទៅដោយអរម៉ូន។ អ្នកស្រាវជ្រាវបានលើកឡើងថា នៅពេលយើងផឹកទឹកដោះគោពីគោដែលចាក់អរម៉ូន សារធាតុនេះនឹងធ្វើឱ្យអរម៉ូនយើងមានការប្រែប្រួល ហើយវាជាប្រភពនៃការឡើងមុន។


 
ទ្រឹស្តីមួយទៀតគឺថា អរម៉ូនសម្រាប់លូតលាស់ (Growth Hormone) នៅក្នុងទឹកដោះគោ ដែលមានពីធម្មជាតិ គឺជាភ្នាក់ងារសំខាន់ក្នុងការធ្វើឱ្យឡើងមុន។
 
ទ្រឹស្តីផ្សេងទៀត គឺផលិតផលទឹកដោះគោនៅពេលផ្សំជាមួយនឹងស្ករកែច្នៃ ធ្វើឱ្យកើនឡើងកម្រិតអរម៉ូនអាំងស៊ុយលីន ដែលជាហេតុធ្វើឱ្យស្បែកងាយនឹងឡើងមុន៕

ត្រួតពិនិត្យដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com