មនសុ្ស ៦២នាក់ បានតេស្តវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី២១ មិថុនា នៅខេត្តស្វាយរៀង ខណៈអ្នកជាសះស្បើយ មាន៣៧នាក់ ហើយក៏មានអ្នកជំងឺ១នាក់ទៀតបានស្លាប់ផងដែរ។ ចំណែកខេត្តបន្ទាយមានជ័យ ក៏បានបន្តរកឃើញករណីថ្មីចំនួន ៤៧នាក់បន្ថែម។
ស្វាយរៀង៖ មាន៦២នាក់ទៀត ជា៣៧នាក់ និងស្លាប់១នាក់
នៅខេត្តស្វាយរៀង នៅថ្ងៃទី២១ មិថុនា បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ បន្ថែម ៦២នាក់ទៀត ខណៈអ្នកជាសះស្បើយមាន ៣៧នាក់បន្ថែម និងអ្នកស្លាប់១នាក់ផងដែរ។ តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត អ្នកស្លាប់១នាក់នោះគឺជាស្ត្រីវ័យ ៥៨ឆ្នាំ រស់នៅភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀង។ ក្រុមគ្រូពេទ្យសន្និដ្ឋានថា អ្នកជំងឺស្លាប់ព្រោះតែរលាកសួត និងខ្សោយសួតធ្ងន់ធ្ងរទាំងសងខាង ដោយសារជំងឺកូវីដ-១៩។
ចំណែកករណីថ្មីទាំង ៦២នាក់ ភាគច្រើនគឺជាកម្មកររោងចក្រដែលក្នុងនោះមានពលរដ្ឋដែលរស់នៅក្រុងស្វាយរៀង ,ក្រុងបាវិត, ស្រុករំដួល ស្វាយជ្រំ ស្វាយទាប ចន្ទ្រា និងស្រុកកំពង់រោទិ៍។ ត្រឹមថ្ងៃទី២១មិថុនា ខេត្តស្វាយរៀង មានអ្នកវិជ្ជមានកូវីដ-១៩ សរុប ១៦៣២នាក់ ក្នុងនោះ១១១២នាក់បានជាសះស្បើយ ស្លាប់១២នាក់ និង៥០៧នាក់ កំពុងសម្រាកព្យាបាល។
បន្ទាយមានជ័យ៖ មាន៤៧នាក់ ក្នុងនោះភាគច្រើនៅក្រុងប៉ោយប៉ែត
អ្នកវិជ្ជមានកូវីដ-១៩ ទាំង ៤៧នាក់នេះ ភាគច្រើនជាពលរដ្ឋដែលរស់នៅក្នុងក្រុងប៉ោយប៉ែត។ ក្រៅពីនេះ មានអ្នកជំងឺ៣នាក់ ជាអ្នកនៅក្រុងសិរីសោភ័ណ , ១នាក់នៅស្រុកម៉ាឡៃ និង១នាក់ទៀត នៅស្រុកព្រះនេត្រព្រះ។ ក្នុងចំណោមអ្នកដែលទើបនឹងរកឃើញនេះ មានកម្មកររោងចក្រ, មេផ្ទះ, សិស្ស, អាជីករ, អ្នករត់តាក់ស៊ី,ប្រជាការពារ និងគ្រូពេទ្យ។
ព្រៃវែង៖ មាន៣៣នាក់ទៀត និងស្លាប់១នាក់ជាព្រះសង្ឃព្រះជន្ម ២៣ ព្រះវស្សា
ក្នុងចំណោមមនុស្ស ដែលមានតេស្តវិជ្ជមានកូវីដ-១៩ ទាំង៣៣នាក់នោះ មាន ១៩នាក់នៅស្រុកព្រះស្តេច និង៧នាក់នៅពារាំង។ ក្រុងព្រៃវែង ស្រុកស្វាយអន្ទរ ស៊ីធរកណ្តាល ពាមរក៍ បាភ្នំ និងស្រុកពោធិ៍រៀង សុទ្ធតែរកឃើញករណីថ្មី១នាក់រៀងខ្លួន។ ចំណែកអ្នកជំងឺ ១នាក់ទៀត គឺជាអ្នកខេត្តកណ្តាល។ ខេត្តព្រៃវែង ក៏ប្រកាសករណីស្លាប់ ១នាក់បន្ថែមដែរ នៅថ្ងៃទី២១ មិថុនា លើព្រះសង្ឃមួយអង្គ ព្រះជន្ន ២៣ព្រះវស្សា គង់នៅវត្តពោធិ៍ស្នាយ ដែលស្ថិតក្នុងភូមិគ្រួស ឃុំព្រៃឃ្នេស ស្រុកមេសាង។ ក្រុមគ្រូពេទ្យសន្និដ្ឋានថា ព្រះតេជគុណអង្គ អស់ព្រះជន្ម ដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារជំងឺកូវីដ-១៩។ គិតមកថ្ងៃទី២១ ខែមិថុនា ខេត្តព្រៃវែង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១,២២៣នាក់ ក្នុងនោះ ៧៥១នាក់បានជាសះស្បើយចំនួន ៧៥១នាក់, ស្លាប់១១នាក់ និង៤៥៥នាក់ទៀត កំពុងសម្រាកព្យាបាល។
កំពត៖ ឆ្លងថ្មី២៨នាក់ ជា៩៤នាក់ និងស្លាប់១នាក់
មនុស្ស ២៨នាក់បន្ថែមទៀត មានតេស្តវិជ្ជមានកូវីដ-១៩ ខណៈអ្នកជាសះស្បើយមានចំនួន៩៤នាក់។ ជាមួយគ្នានេះ នៅខេត្តកំពត ក៏មានអ្នកជំងឺ១នាក់បន្ថែមទៀត បានស្លាប់បាត់បង់ជីវិតផងដែរ។ តាមរដ្ឋបាលខេត្ត ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ២៨នាក់នោះ ភាគច្រើនជាកសិករ ហើយអ្នកវិជ្ជមានទាំងនោះ រស់នៅស្រុកកំពង់ត្រាច, ស្រុកជុំគិរី, ស្រុកអង្គរជ័យ ,ស្រុកដងទង់ និងស្រុកទឹកឈូ ខេត្តកំពត។ អ្នកជំងឺម្នាក់ ជាអ្នកស្រុកត្រាំកក់ ខេត្តតាកែវ និងម្នាក់ទៀតអ្នកស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ចំពោះករណីស្លាប់ម្នាក់បន្ថែមនោះ គឺជាស្ត្រីវ័យ ៦០ឆ្នាំ រស់នៅភូមិពញាអង្គរ ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តតាកែវ។ ក្រុមគ្រូពេទ្យសន្និដ្ឋានថា អ្នកជំងឺស្លាប់ដោយសារ វិបត្តិផ្លូវដង្ហើមស្រួចស្រាវ និងរលាកសួតធ្ងន់ធ្ងរ ដោយសារកូវីដ-១៩។ បច្ចុប្បន្ន ខេត្តកំពត មានអ្នកវិជ្ជមានកូវីដ-១៩ សរុប ១០៥៩នាក់ ក្នុងនោះ៦៧៤នាក់បានជាសះស្បើយ ១១នាក់ស្លាប់ និង៣៧៤នាក់ កំពុងសម្រាកព្យាបាល។
បាត់ដំបង៖ ឆ្លងថ្មី ២៤នាក់ ជាសះស្បើយ២២នាក់ និង២នាក់ទៀតស្លាប់
ខេត្តបាត់ដំបងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៤នាក់បន្ថែមទៀត នៅថ្ងៃទី២១ ខែមិថុនា និងមានអ្នកជាសះស្បើយចំនួន ២២នាក់ និងមានអ្នកស្លាប់២នាក់បន្ថែមទៀត។ ក្នុងចំណោមអ្នកឆ្លងថ្មី ២៤នាក់នោះ មាន១១នាក់ជាពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ។ អ្នកជំងឺ១១នាក់មានទីលំនៅក្នុងក្រុងបាត់ដំបង, ៤នាក់នៅស្រុកថ្មគោល ខណៈស្រុកមោងឫស្សី និងស្រុករុក្ខគិរី មាន២នាក់រៀងខ្លួន។ ចំណែកអ្នកស្លាប់ទាំង ២នាក់ គឺជាស្ត្រី ដោយម្នាក់ មានអាយុ ៧៣ឆ្នាំ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង និងម្នាក់ទៀត អាយុ៦១ឆ្នាំ រស់នៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង។ បច្ចុប្បន្ន ខេត្តបាត់ដំបង មានអ្នកវិជ្ជមានកូវីដ-១៩ សរុប ៦៦៨នាក់ ក្នុងនោះ៣៦៦នាក់ បានជាសះស្បើយ ៦នាក់ស្លាប់ និងអ្នកជំងឺចំនួន ២៩៦នាក់ទៀតកំពុងបន្តការព្យាបាល។
កំពង់ធំ៖ រកឃើញ១៩នាក់ទៀត ខណៈ៧នាក់បានជាសះស្បើយ
មនុស្សចំនួន ១៩នាក់មានតេស្តវិជ្ជមានកូវីដ-១៩ និងអ្នកជំងឺ៧នាក់បន្ថែមបានជាសះស្បើយ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ១៩នាក់នោះ មាន១០នាក់ជាពលករខ្មែរមកពីប្រទេសថៃ។ អ្នកវិជ្ជមានទាំងនោះ ជាពលរដ្ឋនៅក្រុងស្ទឹងសែន នៅស្រុកបារាយណ៍, តាំងគោក, ស្ទោង,សណ្តាន់,ប្រាសាទសំបូរ និងស្រុកប្រាសាទបាល្ល័ង។ បច្ចុប្បន្ន ខេត្តកំពង់ធំ មានអ្នកឆ្លងកូវីដ-១៩ ចំនួន ៦៧០នាក់ ក្នុងនោះ៣១១នាក់បានជាសះស្បើយ ៥នាក់ស្លាប់ និងអ្នកជំងឺ ៣៥៤នាក់ បន្តការព្យាបាល។
មណ្ឌលគិរី៖ រកឃើញ១៦នាក់ទៀត ភាគច្រើននៅក្រុងសែនមនោរម្យ
ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំង១៦នាក់នោះ មាន១៣នាក់ជាពលរដ្ឋដែលរស់នៅសង្កាត់ស្ពានមានជ័យ សង្កាត់រមនា សង្កាត់សុខដុម និងសង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ទីរួមខេត្តមណ្ឌលគិរី។ ចំណែក ៣នាក់ទៀត ដែលក្នុងនោះមានកុមារ២នាក់ផង គឺជាពលរដ្ឋរស់នៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ត្បូងឃ្មុំ៖ ករណីថ្មី ១២នាក់ និងជាសះស្បើយ ១២នាក់
មនុស្ស១២នាក់ មានតេស្តវិជ្ជមានកូវីដ-១៩ ហើយក៏មានអ្នកជំងឺ ១២នាក់វិញដែរ បានជាសះស្បើយ។ តាមរដ្ឋបាលខេត្ត ក្នុងចំណោមអ្នកឆ្លងថ្មីទាំង១២នាក់នោះមាន ៧នាក់ជាពលរដ្ឋរស់នៅឃុំក្រែក និងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក។ អ្នកជំងឹ ៤នាក់ទៀតរស់នៅឃុំដារ ស្រុកមេមត់ និង១នាក់ទៀតរស់នៅឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ឧត្តរមានជ័យ៖ ឆ្លងថ្មី ១០នាក់ ក្នុងនោះ៤នាក់នាំចូលពីថៃ និង១០នាក់បានជាសះស្បើយ
ក្នុងចំណោមករណីថ្មីទាំង ១០នាក់នោះ មាន៤នាក់ជាពលរដ្ឋខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ។ អ្នកជំងឺ៤នាក់គឺជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ , ៣នាក់នៅបាត់ដំបង, ២នាក់នៅបន្ទាយមានជ័យ និង១នាក់ទៀតនៅខេត្តត្បូងឃ្មុំ។ ទន្ទឹមការរកឃើញអ្នកឆ្លងថ្មី១០នាក់ អាជ្ញាធរខេត្ត ក៏បានបញ្ជាក់ដែរថា មានអ្នកជំងឺចំនួន ១០នាក់ បានជាសះស្បើយ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី២១ មិថុនា ខេត្តឧត្តរមានជ័យ រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១៨៩នាក់ ក្នុងនោះ ១៥៤នាក់ជាករណីនាំចូល។ អ្នកជំងឺ ៨៧នាក់បានជាសះស្បើយហើយ ដោយឡែក១០០នាក់ទៀត កំពុងបន្តការព្យាបាល ខណៈអ្នកជំងឺ ២នាក់បានស្លាប់។
កោះកុង៖ឆ្លងថ្មី៩៩នាក់ ភាគច្រើននៅក្រុងខេមរភូមិន្ទ និងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា
ខេត្តកោះកុង បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៩៩នាក់ទៀត ដោយក្នុងនោះ ៥២នាក់ជាពលរដ្ឋនៅឃុំប៉ាក់ខ្លង ឃុំពាមក្រសោប និងឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខណៈ៤០នាក់ជាពលរដ្ឋនៅសង្កាត់ដងទង់ សង្កាត់ស្ទឹងវែង និងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ពលរដ្ឋ៦នាក់ ជាពលរដ្ឋនៅឃុំបឹងព្រាវ និងឃុំដងពែង ស្រុកស្រែអំបិល និង១នាក់ទៀត ជាអ្នករស់នៅឃុំប្រឡាយ ស្រុកថ្មបាំង។
ខេត្តកំពង់ចាម មានអ្នកឆ្លងកូវីដ-១៩ ចំនួន៥០នាក់បន្ថែមទៀត ខណៈអ្នកដែលបានជាសះស្បើយ ក៏មាន៥០នាក់ផងដែរ។ ក្នុងចំណោមអ្នកវិជ្ជមានទាំង៥០នាក់នេះ មាន១៥នាក់នៅស្រុកព្រៃឈរ, ១០នាក់នៅស្រុកកំពង់សៀម, ៨នាក់នៅស្រុកបាធាយ ខណៈស្រុកជើងព្រៃ និងស្រុកស្រីសន្ធរ មាន៧នាក់រៀងខ្លួន។ អ្នកវិជ្ជមានក ២នាក់ទៀត ជាអ្នកស្រុកចំការលើ និង១នាក់ទៀតជាអ្នកនៅក្រុងកំពង់ចាម។
មនុស្សចំនួន ៤៣នាក់ទៀត មានតេស្តវិជ្ជមានកូវីដ-១៩ ក្នុងនោះ ៣៤នាក់ជាគឺជាពលរដ្ឋដែលរស់នៅក្នុងក្រុងបានលុង, ៦នាក់ នៅស្រុកបរកែវ និង៣នាក់ទៀតនៅស្រុកលំផាត់។ គួរបញ្ជាក់ថា នៅក្នុងរយៈ៤ថ្ងៃចុងក្រោយនេះពោលគឺចាប់ពីថ្ងៃទី១៨ មិថុនាមក ខេត្តភាគឦសានមួយនេះ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ប្រមាណ១៦០នាក់។
ក្នុងចំណោមករណីថ្មីទាំង ៣៨នាក់នោះ មាន៧នាក់ ជាពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ហើយសុទ្ធតែអ្នកស្រុកក្រឡាញ់។ ពលរដ្ឋ២៣នាក់ជាអ្នកនៅសង្កាត់ស្លក្រាម ,សាលាកំរើក, គោកចក ,ស្វាយដង្គំ និងសង្កាត់ស្រង៉ែ នៃក្រុងសៀមរាប។ ៣ករណីនៅស្រុកសូទ្រនិគម និង៣ករណីនៅស្រុកជីក្រែង ខណៈស្រុកប្រាសាទបាគង និងស្រុកបន្ទាយស្រី មាន១ករណីរៀងខ្លួន។ ចំណែកករណីស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ម្នាក់ទៀតនោះ គឺជាស្ត្រីវ័យ ៨០ឆ្នាំ ដែលរស់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ក្រុមគ្រូពេទ្យសន្និដ្ឋានថា អ្នកជំងឺស្លាប់ដោយសារជំងឺរលាកសួត បង្កដោយកូវីដ-១៩។ បច្ចុប្បន្ន ខេត្តសៀមរាប មានអ្នកវិជ្ជមានកូវីដ-១៩ សរុប ៦២៥នាក់ ក្នុងនោះ១៦៦នាក់បានជាសះស្បើយ ស្លាប់៦នាក់ និង៤៥៣នាក់ទៀត កំពុងសម្រាកព្យាបាល។
ក្រសួងសុខាភិបាលប្រកាសថា មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៦៧៨នាក់ និង៧៦៣នាក់បន្ថែមបានជាសះស្បើយ ខណៈ១៨នាក់ទៀត បានស្លាប់នៅកម្ពុជា នៅថ្ងៃទី២១ ខែមិថុនា។ បច្ចុប្បន្ន កម្ពុជា មានអ្នកឆ្លងកូវីដ-១៩ សរុប ៤៤ ១២៤នាក់ អ្នកជាសះស្បើយ មាន ៣៨ ៧៦៦ នាក់ និង៤៥៩នាក់បានស្លាប់៕