អត្ថបទពាណិជ្ជកម្ម
ហេតុផលដែលមាតាបិតា និងសិស្សានុសិស្ស គួរជ្រើសរើសសាលា ហ៊ែរ៉ុដស៍ អន្តរជាតិ
25, Jun 2021 , 11:56 am        
រូបភាព
ដោយ: ថ្មីៗ
(ភ្នំពេញ)៖ ពេលនេះជាពេលដែលមាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សកំពុងស្វែងរក និងសម្រេចចិត្តជ្រើសរើសយកសាលា ដែលផ្តល់ជូននូវការអប់រំប្រកបដោយគុណភាព គួរជាទីទុកចិត្ត ដើម្បីផ្តល់ជាគ្រឹះដ៏រឹងមាំសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សា។ 
 
ខាងក្រោមជាលក្ខណៈលេចធ្លោមួយចំនួន ដែលមាតាបិតា ឬអ្នកអាណាព្យាបាល គួរពិចារណាជ្រើសរើសយកសាលា ហ៊ែរ៉ុដស៍ អន្តរជាតិ សម្រាប់ការអប់រំបុត្រធីតាលោកអ្នក៖
 
•ហ៊ែរ៉ុដស៍ នាំមកនូវកម្មវិធីសិក្សាលំដាប់ពិភពលោក ពីចក្រភពអង់គ្លេស ចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់កម្រិតមធ្យមសិក្សា រួមមាន៖ កម្មវិធីមត្តេយ្យសិក្សាអន្តរជាតិ IEYC កម្មវិធីបឋមសិក្សាអន្តរជាតិ IPC និងកម្មវិធីសិក្សា របស់សាកលវិទ្យាល័យ Cambridge កម្រិតមធ្យមសិក្សា និង IGCSE។
 
•ចំនួនសិស្សក្នុងថ្នាក់នីមួយៗតិច ដែលអាចផ្តល់ភាពងាយស្រួល ក្នុងការបង្រៀន និងរៀន ប្រកបដោយភាពប្រាស្រ័យទាក់ទងខ្ពស់ និងប្រសិទ្ធភាពអតិបរមា។ 
 
•ហ៊ែរ៉ុដស៍ ផ្តល់ជូនកម្មវិធីអន្តរជាតិពេញមួយថ្ងៃ និងកម្មវិធីចំណេះដឹងទ្វេភាសា (Bilingual Programme) តាមជម្រើស និងតម្រូវការ របស់សិស្សានុសិស្ស។ 


 
•គ្រូបង្រៀនកម្មវិធីអន្តរជាតិ ជាង ៩០% ជាជនជាតិដើមនិយាយភាសាអង់គ្លេស និងមានសមត្ថភាពបង្រៀន និងបទពិសោធន៍ជាច្រើនឆ្នាំ នៅតាមបណ្តាប្រទេសផ្សេងៗ។ គ្រូបង្រៀនកម្មវិធីសិក្សាជាតិ សុទ្ធសឹងតែមានសញ្ញាបត្រគរុកោសល្យ និងបទពិសោធន៍ច្រើនឆ្នាំ។ 
 
•សិស្សានុសិស្សដែលបញ្ចប់ការសិក្សាពី ហ៊ែរ៉ុដស៍ នឹងទទួលបានសញ្ញាបត្រ ០២។ សញ្ញាបត្រទី១ ចេញដោយក្រសួងអប់រំ យុវជន និងកីឡា និងទី២ ចេញដោយស្ថាប័ន Cambridge ដែលមានតម្លៃ និងការទទួលស្គាល់ជាសាកល។
 
•ហ៊ែរ៉ុដស៍ មានបំពាក់បរិក្ខាររូបវ័ន្តទំនើបបំផុត ដើម្បីលក្ខណៈងាយស្រួលក្នុងការសិក្សា។ បរិយាកាសសិក្សាមានភាពអំណោយផល និងភាពទាក់ទាញបំផុតដល់ការសិក្សា។ 
 
•ហ៊ែរ៉ុដស៍ បានដំណើរការដាក់ពាក្យស្នើសុំរង្វាយតម្លៃ និងការទទួលស្គាល់គុណភាពអប់រំ ពីសំណាក់ស្ថាប័នរង្វាយតម្លៃគុណភាពអប់រំ សម្រាប់សាលាអន្តរជាតិ CIS។
 
•ហ៊ែរ៉ុដស៍ មានបុគ្គលិក គ្រូបង្រៀន និងសិស្សានុសិស្សចម្រុះជាតិសាស ដែលបង្កើតឱ្យមាននូវបរិយាកាសសិក្សាមួយ ដែលមានលក្ខណៈអន្តរជាតិពិតៗ។


 
•ហ៊ែរ៉ុដស៍ មានបន្ថែមថ្នាក់ភាសាចិន សម្រាប់សិស្សានុសិស្សគ្រប់កម្រិត ដែលបង្រៀនដោយគ្រូជនជាតិដើមចិន ១០០%។
 
សាលាចាប់ផ្តើមទទួលសិស្សថ្មីឱ្យចូលរៀន ក្នុងឆ្នាំសិក្សាថ្មី ២០២១-២០២២។ ជាមួយគ្នានេះ សាលា នឹងផ្តល់ការបញ្ចុះតម្លៃពិសេស សម្រាប់សិស្សថ្មី ដែលចុះឈ្មោះចូលសិក្សាក្នុងខែមិថុនា ឆ្នាំ២០២១។ 

ចុចទីនេះដើម្បីទស្សនាវីដេអូ https://fb.watch/6jMReazAST/ 
 
ដោយកន្លែងមានកំណត់ ដូច្នេះសម្រាប់មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្ស ដែលមានចំណាប់អារម្មណ៍ សូមទាក់ទងមកកាន់ការិយាល័យទទួលចុះឈ្មោះ និងផ្តល់ព័ត៌មាន ដើម្បីដំណើរការចុះឈ្មោះ ឬកក់កន្លែងទុក តាមរយៈលេខទូរសព្ទខាងក្រោម៖
 
-- សាខាទី១ (បឋមសិក្សា): 023 973 999, 077 296 688
-- សាខាទី២ (អូឡាំពិក): 023 936 999, 010 296 688
-- សាខាទី៣ (មត្តេយ្យសិក្សា): 023 974 999, 061 296 688
-- សាខាទី៤ (មធ្យមសិក្សា): 023 973 999, 077 296 688 ៕












 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com