អត្ថបទពាណិជ្ជកម្ម
តើត្រូវចំណាយអ្វីខ្លះ ដើម្បីកសាងគម្រោងថ្មីមួយដ៏ធំនៅ«ទីក្រុងរាម» ខេត្តព្រះសីហនុ
24, Jun 2021 , 1:49 pm        
រូបភាព
ដោយ: ថ្មីៗ
រាម គឺជាទីក្រុងថ្មីមួយ ដែលកំពុងលេចរូបរាងឡើងលើទំហំដីប្រមាណ ៨៣៤ ហិកតា នៅក្នុងក្រុងព្រះសីហនុ និងដែលជាទីក្រុងធំជាងគេមួយរបស់ប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅតាមបណ្តោយឆ្នេរ។ គម្រោងដែលមានទឹកប្រាក់ ១៦ពាន់លានដុល្លារអាមេរិក ដែលដឹកនាំដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យកម្ពុជា គឺក្រុមហ៊ុន Canopy Sands គឺជាគម្រោងវិនិយោគមួយ ក្នុងចំណោមការវិនិយោគអចលនទ្រព្យធំជាងគេនៅក្នុងប្រទេស ហើយមានគោលបំណងប្រែក្លាយទីក្រុងរាម ទៅជាមជ្ឈមណ្ឌលដ៏សំខាន់ សម្រាប់វិស័យទេសចរណ៍ និងបង្កើតជាមជ្ឈមណ្ឌលលំនៅដ្ឋានថ្មីដ៏ធំមួយ។
 
ក្រុមហ៊ុន Canopy Sands គឺជាសមាជិក នៃក្រុមហ៊ុន Prince Holding Group ដែលជាក្រុមហ៊ុនពហុផលិតផលដ៏ធំជាងគេមួយ នៅប្រទេសកម្ពុជា ដែលដឹកនាំដោយលោកប្រធាន  Chen Zhi ។ បច្ចុប្បន្នប្រទេសកម្ពុជា កំពុងទទួលរងនូវផលប៉ះពាល់ពីរលកមួយទៀត នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយសេដ្ឋកិច្ចកំពុងរងគ្រោះ ពីការបាត់បង់ចំណូលពីវិស័យទេសចរណ៍។ រីឯគម្រោងនៅក្នុងក្រុងព្រះសីហនុ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយប្រទេស ឱ្យមានជំហររឹងមាំឡើងវិញ បន្ទាប់ពីបានឆ្លងកាត់ស្ថានភាពដ៏សែនលំបាក អស់រយៈពេល ១៨ ខែមកនេះ។
 
លោក Khong Weng Fook នាយកគ្រប់គ្រងក្រុមហ៊ុន Canopy Sands Development បានប្រសាសន៍ថា មិនត្រូវបានបាក់លើកទឹកចិត្ត នៅពេលជួបនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ននេះទេ។ លោក Khong Weng Fook ដែលមានសញ្ជាតិសិង្ហបុរី បញ្ជាក់ដូច្នេះ៖ «ពេលនេះជាពេលវេលាដ៏សែនលំបាក  ប៉ុន្តែអ្វីដែលយើងកំពុងធ្វើនៅថ្ងៃនេះ នឹងក្លាយជាចំណែកមួយ ក្នុងការជួយឱ្យងើបឡើងវិញ នៃសេដ្ឋកិច្ច នៅពេលដែលជំងឺរាតត្បាតនេះ ត្រូវបានកម្ចាត់»។ 
ខាងក្រោមនេះ គឺជាកិច្ចសម្ភាសន៍រវាងលោក Khong Weng Fook ជាមួយ កញ្ញា ចរិយា ដែលជាអ្នករាយការណ៍ព័ត៌មាន អំពីគម្រោង និងការរួមចំណែកដល់អនាគតសេដ្ឋកិច្ចក្នុងតំបន់នារយៈពេលវែង៖
 
កញ្ញា ចរិយា ៖ មុនពេលដែលយើងឈានចូលព័ត៌មានលម្អិត អំពីគម្រោងទីក្រុងរាមនេះ វាពិតជាល្អ ដែលបានស្វែងយល់បន្ថែម អំពីអ្នកផ្ទាល់ និងក្រុមការងារដែលនៅពីក្រោយគំនិតផ្តួចផ្តើមនេះ។ អ្នកប្រាប់បានទេ អំពីបទពិសោធន៍ដែលអ្នកបាននាំយកមក សម្រាប់គម្រោងនេះ ក៏ដូចជាជីវប្រវត្តិបន្តិចបន្តួចរបស់អ្នក។
 
លោក KHONG WENG FOOK ៖ ខ្ញុំបានកើត និងធំធាត់នៅប្រទេសសិង្ហបុរី ហើយខ្ញុំក៏បានសិក្សានៅទីនោះផងដែរ។ ខ្ញុំត្រូវបានបណ្តុះបណ្តាលជាវិស្វករ ហើយក្រោយមកក៏បានប្តូរទៅក្នុងវិស័យអភិវឌ្ឍន៍វិញ។ វាមានរយៈពេលជាង ២៦ ឆ្នាំហើយ ចាប់តាំងពីខ្ញុំ បាននៅក្នុងវិស័យឧស្សាហកម្មនេះ ហើយខ្ញុំមានឱកាស ទៅធ្វើការនៅទូទាំងទ្វីបអាស៊ីដូចជានៅសិង្ហបុរីផ្ទាល់ ប្រទេសវៀតណាម , ហ្វីលីពីន និងប្រទេសចិន អស់រយៈពេល ២០ ឆ្នាំមកហើយ។ ខ្ញុំបានចូលរួមក្នុងការជួយសាងសង់សួនឧទ្យានឧស្សាហកម្មស៊ូចូវ (SIP) ហើយបានមកកាន់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ បានរំលឹកខ្ញុំនូវសក្តានុពលដ៏ធំធេងរបស់ប្រទេសចិន កាលពីទសវត្សរ៍ឆ្នាំ១៩៩០ និងដើមទសវត្សរ៍ទី២០។ ខ្ញុំបានចំណាយអស់រយៈពេលជាង ២០ឆ្នាំ ដើម្បីធ្វើការលើគម្រោងនៅទីក្រុងស៊ូចូវនោះ ហើយកាលដែលខ្ញុំបានមកកាន់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ នៅក្រុងព្រះសីហនុ គឺបាននាំខ្ញុំត្រឡប់ទៅកាន់ពេលមុន នៅឯប្រទេសចិនវិញ។

វាពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ ក្នុងការមើលថា តើវាមានភាពស្រដៀងគ្នាប៉ុនណា។ SIP គឺជាគម្រោងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ដូច្នេះយើងបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរមូលដ្ឋាន ដូចដែលយើងកំពុងធ្វើនៅទីនេះដែរ។ ទោះបីអ្វីៗនៅក្នុងប្រទេសចិន មិនមានការផ្លាស់ប្តូរយ៉ាងលឿនក៏ដោយ ការកសាង ការអភិវឌ្ឍដែលមានគុណភាពខ្ពស់ ដូចអ្វីដែលយើងបានធ្វើ នៅទីក្រុងស៊ូចូវ ត្រូវការចំណាយពេលច្រើនឆ្នាំ ឬឈានចូលដល់រាប់ទសវត្សរ៍ផងដែរ។ អ្នកមិនអាចប្រញាប់បានទេ ហើយខ្ញុំបានឃើញសក្ដានុពលដូចគ្នា នៅពេលទៅលេងទីក្រុងរាម ហើយនោះជាមូលហេតុ ដែលយើងចំណាយពេលឱ្យបានច្រើនគ្រប់គ្រាន់ ដើម្បីធ្វើវា។ នោះគឺជាមេរៀនសំខាន់ ដែលខ្ញុំបានរៀនកាលនៅទីក្រុងស៊ូចូវ។
 
សព្វថ្ងៃនេះ ប្រសិនបើអ្នកក្រឡេកមើលអ្វីដែលបានកើតឡើងនៅក្នុងប្រទេសចិន ឥឡូវនេះគឺមានការអភិវឌ្ឍ ប្រសើរជាងនៅប្រទេសសិង្ហបុរីទៅទៀត ហើយនោះជាមូលហេតុ ដែលខ្ញុំពិតជារំភើប ដែលបានមកដល់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន។ ប្រទេសនេះ គឺជាទីផ្សារដ៏គួរឱ្យចាប់អារម្មណ៍មួយ ដែលយើងអាចនាំយកជំនាញរបស់យើង ក្នុងការរៀបចំផែនការទីក្រុង និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីជួយដល់ក្រុងព្រះសីហនុ ឱ្យក្លាយជាទីក្រុងគំរូមួយ ដែលអាចយកទៅអនុវត្តន៍នៅទូទាំងប្រទេស។
 
កញ្ញា ចរិយា ៖ តាមរយៈបទពិសោធន៍ការងាររបស់អ្នក នៅប្រទេសហ្វីលីពីន ចិន និងនៅបណ្តាប្រទេសទូទាំងតំបន់អាស៊ាន តើមានចំណុចសំខាន់ៗអ្វីខ្លះ ដែលអ្នកធ្លាប់បានសិក្សាពីប្រទេសទាំងនោះ ដែលជាហេតុធ្វើឱ្យអ្នក នាំយកគម្រោងនេះ មកបង្កើតនៅក្រុងព្រះសីហនុ?
 
លោក KHONG WENG FOOK ៖ ជាដំបូង អ្នកត្រូវមានចំណង់ចំណូលចិត្តជាមុនសិន។ ព្រោះថា ប្រសិនបើអ្នកមិនបានយកវាមកដាក់ក្នុងចិត្តនោះទេ អ្នកក៏មិនមានការប្តេជ្ញាបានពេញលេញចំពោះគម្រោងនោះដែរ ហើយវាពិតជាពិបាក នឹងទទួលបានភាពជោគជ័យណាស់ ព្រោះការកសាងគម្រោងដ៏ធំបែបនេះ វាមិនមែនជារឿងងាយស្រួលនោះទេ។ មានអ្នកពាក់ព័ន្ធផ្សេងៗគ្នាជាច្រើន ដែលមានគោលនយោបាយ និងរបៀបវារៈខុសគ្នា។ ជាការពិតណាស់ ដោយសារតែមានវប្បធម៌ខុសៗគ្នា ដែលអាចជាកត្តាជះឥទ្ធិពល ដូចជាផលវិបាកនៃការប្រើប្រាស់ភាសាជាដើម។ ដូច្នេះ យើងមិនអាចមកទីនេះ ហើយគ្រាន់តែគិតនោះទេ ពីព្រោះគម្រោងរបស់ពួកយើងមានទំហំធំ ហើយត្រូវមានធនធានជាច្រើន ដែលអាចនឹងឱ្យយើងទទួលបានជោគជ័យ ដោយស្វ័យប្រវត្តិ។ វាមិនអាចដំណើរការតាមវិធីនោះបានទេ គឺយើងត្រូវតែធ្វើឱ្យមនុស្សគ្រប់គ្នាដែលចូលរួម ទទួលបាននូវផលប្រយោជន៍ស្មើៗគ្នា។
 
កញ្ញា ចរិយា ៖ ដូច្នេះ តើការប្រើប្រាស់ទឹកប្រាក់មួយមុខ មិនប្រាកដថាអាចធ្វើឱ្យយើងទទួលបានជោគជ័យទេ មែនទេ?
 
លោក KHONG WENG FOOK ៖ ត្រូវហើយ វាមិនប្រាកដនោះទេ!   ប្រសិនបើអ្នកមានត្រឹមតែទឹកប្រាក់មួយមុខ នោះអ្នកនឹងមិនទទួលបានជោគជ័យទេ។ អ្នកត្រូវតែទទួលបានការគាំទ្រ ពីរដ្ឋាភិបាល និងពីប្រជាជនក្នុងស្រុកផងដែរ។ ទំនាក់ទំនងទាំងនេះ វាពិតជាមានសារសំខាន់ណាស់ ពីព្រោះនេះសបញ្ជាក់ ពីភាពជាដៃគូសហការគ្នា។ មិនទាន់មាននរណា ដែលមកបង្កើតគម្រោងសាងសង់ដ៏ធំ ដូចដែលពួកយើងកំពុងធ្វើ នៅខេត្តព្រះសីហនុនេះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺអ្នកត្រូវគោរពតាមវប្បធម៌ នៅក្នុងតំបន់ដែលជារឿងដំបូង មិនថានៅប្រទេសចិន ហ្វីលីពីន ហើយនិងនៅកម្ពុជានោះទេ។
 


កញ្ញា ចរិយា ៖ នោះជាមេរៀនដ៏ល្អ។ ដោយគិតពីរឿងនេះ អាចប្រាប់ខ្ញុំអំពីអ្វីដែលអ្នកកំពុងធ្វើដើម្បីធ្វើការជាមួយសហគមន៍មូលដ្ឋាន និងរដ្ឋាភិបាលលើគម្រោងទីក្រុងរាមបានទេ?
 
លោក KHONG WENG FOOK ៖ រឿងដំបូងដែលយើងត្រូវសួរខ្លួនឯង គឺថាតើគម្រោងនេះ នឹងក្លាយជាគម្រោងរយៈពេលខ្លី ដែលគ្រាន់តែកសាងហើយរួចជាស្រេច ឬយើងបានប្តេជ្ញាចិត្តសម្រាប់ផលប្រយោជន៍ រយៈពេលវែង ឬយ៉ាងណា។ ចាប់តាំងពីពេលដំបូង ពួកយើងតែងតែប្តេជ្ញាចិត្ត សម្រាប់រយៈពេលវែង។ ហេតុនេះហើយ ទើបវាជាមូលហេតុ ដែលសហគមន៍ពិតជាមានសារសំខាន់ចំពោះយើង ហើយក៏ជាមូលហេតុ ដែលមានការចូលរួម រវាងអ្នកពាក់ព័ន្ធសំខាន់ៗទាំងអស់ ក្នុងការរួមចំណែកក្នុងផែនការមេរបស់គម្រោងនេះ។ យើងកំពុងធ្វើការជាមួយអ្នកជំនាញប្រកបដោយចីរភាព ដើម្បីធានាថាដំណោះស្រាយដែលត្រឹមត្រូវសម្រាប់ប្រទេសកម្ពុជា ត្រូវបានអនុវត្តតាំងពីដំបូងមក។ ការធ្វើផែនការចរាចរណ៍ដែលជំរុញឱ្យមានការជិះកង់ និងថ្មើរជើងកាន់តែច្រើន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយការបំពុលពីរថយន្ត។ ហើយដោយសារតែតម្លៃថាមពល ក៏អាចមានតម្លៃខ្ពស់ផងដែរ នៅក្នុងប្រទេសកម្ពុជា យើងកំពុងរិះរកវិធីជាច្រើន ដើម្បីប្រើប្រាស់ថាមពលដែលអាចកែច្នៃឡើងវិញ និងបច្ចេកវិទ្យាបៃតង ដែលមិនត្រឹមតែធ្វើឱ្យមាននិរន្តរភាពហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបានថា ទីក្រុងរាម នឹងចូលរួមចំណែកដល់គម្រោងអនាគតបៃតងប្រកបដោយនិរន្តរភាពផងដែរ។ ខ្ញុំចង់នាំយកការអនុវត្តល្អបំផុតនៅក្នុងវិស័យនេះ ពីប្រទេសចិន សិង្ហបុរី ហុងកុង និងសហរដ្ឋអាមេរិក មកកាន់ប្រទេសកម្ពុជា។ ឥឡូវនេះ ខ្ញុំកំពុងស្វែងរកអ្នកជំនាញ នៅក្នុងតំបន់ទាំងនេះ ដើម្បីធ្វើការរួមគ្នា ក្នុងការបង្កើតវាកើតឡើង។
 
កញ្ញា ចរិយា ៖  វិសមភាពគឺជាប្រធានបទដ៏ក្តៅគគុកមួយ នៅក្នុងតំបន់ទាំងមូលនេះ ជាពិសេស ពេលមានការរីករាលដាលនៃជំងឺនេះ ដែលជះឥទ្ធិពលយ៉ាងខ្លាំងទៅលើយុវជនវ័យក្មេង និងសមត្ថភាពក្នុងការលូតលាស់របស់ពួកគេ នៅក្នុងសង្គម។ អ្នក និងអ្នករៀបចំផែនការផ្សេងៗទៀត ដែលនៅពីក្រោយគម្រោងទីក្រុងរាម បាននិយាយថាអ្នកចង់ប្រើឱកាសនេះ ដើម្បីជួយជំរុញសហគមន៍ ឱ្យមានលក្ខណៈសមាហរណកម្ម និងមានសមធម៌ជាងមុន។ តើអ្នកនឹងធ្វើយ៉ាងដូចម្តេច?
 
លោក KHONG WENG FOOK ៖ នេះគឺជាសំណួរដ៏ល្អមួយ ហើយវាពិតជាត្រឹមត្រូវ ដែលអ្នកចង្អុលបង្ហាញថា វាមានសារសំខាន់យ៉ាងណា ជាពិសេសនៅពេលដែលជីវិតរបស់ប្រជាជនជាច្រើន ត្រូវបានរំខានដោយរោគរាតត្បាត។ ដូចជានិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ី ដែលជាផ្នែកមួយនៃផែនការមេ តាំងពីដំបូងមកម្ល៉េះ ការផ្ទេរជំនាញ ការបណ្តុះបណ្តាល និងការអភិវឌ្ឍ ដែលយើងមើលឃើញថា ជាអ្វីមួយដែលយើងកំពុងធ្វើ មិនត្រឹមតែដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែដើម្បីជួយដល់សហគមន៍ដ៏ធំមួយ។ យើងមានគម្រោងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាល ដែលនឹងជួយអភិវឌ្ឍន៍ដល់បុគ្គលិកផ្នែកសេវាកម្មរបស់យើង និងកសាងជំនាញនៅក្នុងវិស័យបដិសណ្ឋារកិច្ច។ យើងកំពុងស្វែងរកដៃគូក្នុងតំបន់ សម្រាប់ការអប់រំវិជ្ជាជីវៈដែលល្អ សម្រាប់យុវជននៅខេត្តព្រះសីហនុ ព្រោះវានឹងជួយរៀបចំពួកគេឱ្យកាន់តែប្រសើរឡើង សម្រាប់ឱកាសការងារជាច្រើននៅក្នុងវិស័យសេវាកម្ម មិនថាជាមួយពួកយើង ឬអ្នកផ្សេងទៀតនៅក្នុងតំបន់នោះទេ។ នេះគឺជាផ្នែកសំខាន់មួយនៃបេសកកម្មរបស់ពួកយើង ដែលយើងបានអញ្ជើញភាគីពាក់ព័ន្ធទាំងអស់ និងសាធារណជនជាច្រើន ឱ្យមកចូលរួមសហការក្នុងដំណើរការនេះ។ ដើម្បីសម្រេចបាននូវជំហាននេះ យើងនឹងចេញផ្សាយគោលការណ៍ ESG (បរិស្ថាន សង្គម និងអភិបាលកិច្ច) ដំបូងរបស់ពួកយើង ដែលនឹងបង្ហាញពីការប្តេជ្ញាចិត្តពិតរបស់យើង ចំពោះគោលដៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ និងកិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការកាត់បន្ថយវិសមភាពនៅកម្ពុជា។
 
កញ្ញា ចរិយា ៖ យោងទៅតាមទំហំដ៏ធំនៃគម្រោងនេះ និងអ្វីៗដែលអ្នករំពឹងថានឹងបានសម្រេច អាចជួយពន្យល់ខ្ញុំបន្ថែមឱ្យកាន់តែច្បាស់ ពីដំណើរការដែលអ្នកអាចមើលឃើញនេះ ថាតើវាអាចឈានទៅដល់កម្រិតណា។ នៅពេលដែលខ្ញុំត្រលប់មកក្រុងព្រះសីហនុនៅឆ្នាំ២០២៥, ២០៣៥ និងម្តងទៀតនៅឆ្នាំ ២០៤៥ តើខ្ញុំគួររំពឹងថា នឹងបានឃើញអ្វីខ្លះ?
 
លោក KHONG WENG FOOK ៖ នៅឆ្នាំ២០២៥ អ្នកនឹងឃើញដំណាក់កាលទី១ នៃទីក្រុងរាមបញ្ចប់រួចរាល់ ដោយមានហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារជាច្រើនរួចជាស្រេច ដែលពិតជាគួរឱ្យរំភើបណាស់។ អ្នកនឹងឃើញប្រជាជនក្នុងស្រុកជាច្រើន ឈានទៅរកការអភិវឌ្ឍ និងកម្រិតការងារមានការកើនឡើង ដែលជាកត្តាបន្ថែមដ៏ល្អមួយ ជំរុញដល់សេដ្ឋកិច្ចក្នុងស្រុក។

ហើយអ្នកក៏នឹងឃើញពីអត្ថប្រយោជន៍ នៃអ្វីៗដែលកើតឡើង នៅពេលដែលក្រុមហ៊ុនអភិវឌ្ឍន៍ដូចជាពួកយើង អាចធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន និងជាដៃគូសហការជាមួយរាជរដ្ឋាភិបាល។ ជាថ្មីម្តងទៀត យើងមិនអាចជោគជ័យនោះទេ បើយើងមិនធ្វើវាឱ្យបានល្អ។ បន្ទាប់មក នៅពេល១០ឆ្នាំក្រោយ អ្នកនឹងឃើញនូវអ្វីដែលយើងហៅថា “ដំណាក់កាលទី១” បានលេចចេញជារូបរាងច្បាស់លាស់ ដែលជាការអភិវឌ្ឍលើទំហំដី៤០០ហិកតា ហើយ នៅពេលដំណាក់កាលទី១រួចរាល់ ១០ឆ្នាំក្រោយទៀត ដំណាក់កាលទី២ នឹងចាប់ផ្តើមអភិវឌ្ឍន៍លើទំហំដី៤០០ហិកតាបន្ថែមទៀត អ្នកនឹងឃើញទីក្រុងថ្មី លេចចេញជារូបរាងឡើង ។ ទីក្រុងរាមកំពុងលេចចេញជារូបរាង ហើយវាកាន់តែមានភាពងាយស្រួលជាងមុន ក្នុងការធ្វើដំណើរ ពីក្រុងព្រះសីហនុមកកាន់ទីនេះ។ ឥឡូវនេះយើងចំណាយពេលប្រហែល៨នាទីប៉ុណ្ណោះ ពីអាកាសយានដ្ឋាន ដោយសារតែមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់ពួកយើង ហើយជាកត្តាតែមួយគត់ ជួយធ្វើឱ្យប្រសើរឡើងថែមទៀតនាពេលអនាគត។ នៅពេលទីក្រុងរាមថ្មី ត្រូវបានសាងសង់ក្នុងរយៈពេល ១៥-២០ឆ្នាំបន្ទាប់ យើងនឹងឃើញពីរបៀបដែលទីក្រុងចាស់ និងទីក្រុងថ្មីនេះ បំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។ ប្រាកដណាស់ យើងមានការងារជាច្រើន ប៉ុន្តែក៏ដោយសារតែសក្តានុពលដ៏ធំធេងរបស់ប្រជាជន ទីកន្លែង និងគម្រោងនេះហើយ ដែលជាមូលហេតុដែលធ្វើឱ្យខ្ញុំ ស្រឡាញ់អ្វីដែលខ្ញុំធ្វើ៕
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com