ជាតិ
ពលរដ្ឋ និងនិស្សិត៧៦នាក់ដែលជាប់គាំងនៅឥណ្ឌា នឹងត្រឡប់មកកម្ពុជានៅថ្ងៃ២៥ មិថុនា
25, Jun 2021 , 7:59 am        
រូបភាព
ព្រះសង្ឃ ពលរដ្ឋ និងនិស្សិតកម្ពុជាមួយចំនួនដែលស្ថិតនៅប្រទេសឥណ្ឌា បានត្រឡប់មកកម្ពុជាវិញ កាលឆ្នាំ២០២១កន្លងទៅ រូបភាពពីស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា
ព្រះសង្ឃ ពលរដ្ឋ និងនិស្សិតកម្ពុជាមួយចំនួនដែលស្ថិតនៅប្រទេសឥណ្ឌា បានត្រឡប់មកកម្ពុជាវិញ កាលឆ្នាំ២០២១កន្លងទៅ រូបភាពពីស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា
ដោយ:
ភ្នំពេញ៖ ពលរដ្ឋ និងនិស្សិតកម្ពុជាចំនួន៧៦នាក់ ដែលជាប់គាំងនៅប្រទេសឥណ្ឌា នឹងវិលត្រឡប់មកកម្ពុជានៅថ្ងៃទី២៥ ខែមិថុនា ក្រោមការសម្របសម្រួលពីស្ថានឯកអគ្គរាជទូតនៃកម្ពុជាប្រចាំប្រទេសឥណ្ឌា។

 
តាមសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតនៃកម្ពុជាប្រចាំប្រទេសឥណ្ឌា  មនុស្សទាំង៧៦នាក់នោះនឹងធ្វើដំណើរតាមជើងយន្តហោះពិសេសអាកាសចរណ៍ឥណ្ឌាលេខ AI 1304។
 
ស្ថានទូតកម្ពុជា បានរៀបរាប់ដូច្នេះថា៖«ក្នុងការចេញធ្វើដំណើរនេះក៏នឹងមានមន្ត្រីស្ថានទូតទទួលបន្ទុកផ្នែកការងារកុងស៊ុលជួយសម្រួល និងជូនដំណើរទៅព្រលានយន្តហោះ អន្តរជាតិឥន្ទា្រគន្ធិ ក្រុងញូដេលីដែរ»។ 
 
កន្លងមក ស្ថានទូតកម្ពុជា ក៏បានជួយសម្រួលឲ្យព្រះសង្ឃ ពលរដ្ឋ និងនិស្សិតខ្មែរដែលស្ថិតនៅប្រទេសឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន ស្រ៊ីលង្កា និងបង់ក្លាដេសសរុបចំនួន២១៧អង្គ និងនាក់ ឲ្យវិលត្រឡប់មកមាតុភូមិវិញផងដែរ៕ 
 

Tag:
 និស្សិត
© រក្សាសិទ្ធិដោយ thmeythmey.com