កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកទស្សនាចោលដប កូកា-កូឡា លើ Ronaldo ក្រោយស៊ុតគ្រាប់តាមស្មើបារាំង
24, Jun 2021 , 10:57 pm        
រូបភាព
ដោយ៖ ជា យូគៀង

កីឡាករខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានអ្នកទស្សនាចោលដប កូកា-កូឡា មកកាន់ខ្លួនអំឡុងពេលអបអរគ្រាប់បាល់ទី២តាមស្មើបារាំងកាលពីប្រកួតព្រឹត្តិការណ៍ Euro 2020 យប់ម្សិលនាកីឡដ្ឋាន Puskas Arena ប្រទេសហុងគ្រី។

 
ការចោលដប កូកា-កូឡា មកកាន់ Cristiano Ronaldo បែបនេះគឺបានកើតឡើងក្រោយពេលក្រុមកីឡាករជម្រើសជាតិព័រទុយហ្គាល់បានធ្វើការអបអគ្រាប់បាល់តាមស្មើបារាំងដែលជាការស៊ុតបាល់១១ម៉ែត្រពីសំណាក Ronaldo ។ ការចោលដបភេសជ្ជៈកូកា-កូឡាមកលើ Ronaldo ទំនងជាការឌឺដងពីសំណាក់អ្នកគាំទ្ររបស់បារាំង ដោយអំឡុងការប្រកួតដំបូងក្នុង F Ronaldo បានដកដបភេសជ្ជះ កូកា កូឡា ចេញពីមុខខ្លួនដោយបានប្រាប់ថាញាំទឹកទើបល្អដល់សុខភាពកាលពេលធ្វើសិន្និសីទកាសែតមុនការប្រកួតជាមួយហុងគ្រី។
  

ស្របពេលដែរការប្រកួតរវាងព័រទុយហ្គាល់និងបារាំងមានភាពតាមតឹងដោយមានគ្រាប់បាលស៊ុតតាមស្មើគ្នានោះ កីឡាករ Cristiano Ronaldo បានរត់អបអគ្រាប់បាល់ទី២តាមស្មើបារាំងចំពោះមុខអ្នកគាំទ្របារាំង ខណៈពេលអបអនោះក៏មានការចោលដបទឹកសុទ្ធ នឹងដបភេសជ្ជៈកូកា កូឡាមកលើ Ronaldo ប៉ុន្តែត្រូវបានអ្នកការពារអំឡុងការប្រកួតមកអន្តរាគមន៍នាំ Ronaldo និងកីឡាករព័រទុយហ្គាល់ចេញពីតំបន់អ្នកគាំទ្រនោះ។ 
 
ក្រោយមិនបានប៉ុន្មានក៏មានអ្នកគាំទ្របានរត់ចូលទីលានសំដៅមកកាន់ក្រុមកីឡាករព័រទុយហ្គាល់ ប៉ុន្តែត្រូវបានអ្នកយាមក្នុងកីឡដ្ឋានបានធ្វើការអន្តរាគមន៍ចាប់អ្នកគាំទ្រនោះចេញនិងបានការពារលើ Ronaldo ព្រមទាំងកីឡករផ្សេងទៀតផងដែរ។ ក្រោយពេលដើរចេញពីតំបន់ដែលបានត្រូវអ្នកគាំទ្រចោលដបភេសជ្ជៈនោះ Ronaldo ក៏បានដើរចេញដោយយកដៃរងក្បាល់ពីក្រោយក្នុងការការពារខ្លួន។ 


 
គួររំលឹកដែរថាការប្រកួតរវាងព័រទុយហ្គាល់ជាមួយបារាំងបានបញ្ចប់ដោយលទ្ធផលស្មើគ្នា ២-២ ក្រុមទាំង២បានចាប់ដៃគ្នាឆ្លងផុតវគ្គសន្សំពិន្ទុនឹងត្រូវទៅកាន់វគ្គ ១៦ Euro 2020 បន្ត។
 

© រក្សាសិទ្ធិដោយ thmeythmey.com