ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ក្រចក​ចេញ​ជា​ពណ៌​លឿង គួរតែ​គិត​ដល់​រឿង​ទាំងនេះ​ផង​
29, Jun 2021 , 6:59 am        
រូបភាព
​ក្រចក​អាច​ជា​កន្លែង​ដែល​អាច​សម្គាល់​ដឹង​នូវ​រឿង​ជា​ច្រើន​អំពី​សុខភាព​អ្នក រួម​ទាំង​ការ​កង្វះ​ជីវជាតិ និង​ការបង្ក​រោគ​នានា​ផង​។ ដូច្នេះហើយ អ្នក​គួរតែ​ខ្វល់ខ្វាយ​ផង​អំពី​ការប្រែប្រួល​នានា​ចំពោះ​ក្រចក​។ យ៉ាងណាមិញ មាន​មូលហេតុ​មួយចំនួន​ដែល​អ្នក​គួរតែ​យកចិត្តទុកដាក់​ផង​នៅ​ពេល​សម្គាល់​ឃើញថា ក្រចក​ប្រែ​ទៅ​ជា​លឿង​។

 
​ជំងឺ​ថ្លើម​
​នៅ​ពេល​អ្នក​និយាយ​ដល់​ក្រចក​ពណ៌​លឿង រឿង​ដំបូង​គេ​ដែល​ត្រូវ​គិត​គឺ​ការ​ចេញ​លឿង​លើ​ស្បែក ហើយ​វា​ក៏​លឿង​ដល់​ក្រចក​ដែរ​។ ករណី​បែប​នេះ​កើតឡើង​ដោយសារ​តែ​កម្រិត​នៃ​សារធាតុប៊ី​លី​រ៉ុយ​ប៊ីន​ឡើង​ខ្ពស់​ក្នុងឈាម​។
ជំងឺ​តម្រងនោម​
​រឿង​នេះ​មិនមែន​មាន​តែ​ថ្លើម​ទេ ការ​ដែល​មាន​សារធាតុប៊ី​លី​រ៉ុយ​ប៊ីន​ក្នុងឈាម​ច្រើនពេក ក៏​អាច​បណ្តាលមកពី​ជំងឺ​តម្រងនោម និង​បង្ក​ជា​ពណ៌​លឿង​ដល់​ក្រចក​ដែរ​។ ដូច្នេះ បើសិន​ជា​អ្នក​មាន​ក្រចក​ចេញ​ពណ៌​លឿង ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​រក​មូលហេតុ និង​ការព្យាបាល​វា​ផង​។
ការប្រើ​ថ្នាំ​
​មែន​ហើយ ទោះបីជា​ថ្នាំ​ក៏​អាច​ផ្លាស់ប្តូរ​ពណ៌​របស់​ក្រចក​បានដែរ​។ បើសិន​ជា​អ្នក​ញ៉ាំ​ថ្នាំ​ប្រភេទ​វីតាមីន B​កំ​ផ្លេច ច្រើនពេក វា​ទំនងជា​អាច​ធ្វើឲ្យ​ក្រចក​ទៅ​ជាលឿ​ង​បាន ដោយសារ​តែ​ជាតិ​ថ្នាំ​ជ្រាត​ចូលទៅក្នុង​ក្រ​ចក​បាន​។
ជំងឺ​ទឹក​ដក​ស្រោម​សួត​
​ជំងឺ​សួត​ប្រភេទ​នេះ​ក៏​អាច​នាំ​ឲ្យ​ក្រ​ចកទៅ​ជា​លឿង​ដែរ ប៉ុន្តែ​ករណី​នេះ​នឹង​ស្រាកស្រាន្ត​ទៅវិញ​បន្តិច​ម្តងៗ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com