ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អាការៈ​ជំងឺ​រលាក​ខ្នែងពោះវៀន ដែល​អ្នក​គួរតែ​ស្វែងយល់​
29, Jun 2021 , 6:59 pm        
រូបភាព
​ជំងឺ​រលាក​ខ្នែងពោះវៀន គឺជា​ការ​ហើម និង​មាន​ការបង្ក​រោគ ទៅលើ​ខ្នែងពោះវៀន ដែល​កើតឡើង​ដោយសារ​មាន​លាមក និង​របស់​ក្រៅពី​ក្នុង​ខ្លួន កក់កុញ​ក្នុង​ខ្នែង​នោះ​ច្រើន​។ ផ្ទុយទៅវិញ ខ្មែរ​យើង​ច្រើន​តែ​យល់​ថា ជំងឺ​នេះ​ហៅថា ពោះវៀន​ដុះ​ខ្នែង​ទៅវិញ ប៉ុន្តែ ខ្នែងពោះវៀន​នេះ គឺ​មាន​គ្រប់​គ្នា​ទាំងអស់​មិន​ថា ក្មេង ឬ​ចាស់ ប្រុស ឬ​ស្រី​ឡើយ​។ បើសិន​ជា​ជំងឺ​នេះ មិន​បាន​ព្យាបាល​ទាន់ពេលវេលា​ទេ  ខ្នែងពោះវៀន​អាច​នឹង​បែក និង​ធ្លាយ​ខ្ទុះ ទៅ​ជុំវិញ​តំបន់​នោះ ហើយ​វា​នឹង​ប៉ះពាល់ ដល់​អាយុជីវិត​របស់​អ្នកជំងឺ​បាន​។ ដូច្នេះ អ្នក​ត្រូវ​តែ​យល់ដឹង​ឲ្យបាន​ច្រើន ចំពោះ អាការៈ ឬ​រោគសញ្ញា របស់​ជំងឺ​រលាក​ខ្នែងពោះវៀន​នេះ ដើម្បី​អ្នក​អាច​ជួយ​ខ្លួនឯង​បាន​។

 
​ឈឺ​ពោះ​
​វា​គឺជា​សញ្ញា​ដំបូង​គេ​មួយ របស់​ជំងឺ​រលាក​ខ្នែង​ពោះវៀន​។ ការឈឺចាប់​នេះ មាន​លក្ខណៈ​ដូច​គេ​ចាក់ និង​ឈឺ​នៅ​ម្តុំ​កណ្តៀតក្អម​ខាងស្តាំ​។ ការឈឺចាប់​នេះ ច្រើន​តែ​កើត​ឡើង​ដំបូង ចេញពី​ជុំវិញ​ផ្ចិត និង​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ក្នុង​រយៈពេល ៦ ទៅ ២៤ ម៉ោង​ក្រោយ​។
ហើម​ពោះ​
​ការ​ហើមពោះ​តែង​កើត​ឡើង ជាមួយនឹង​ការ​ឈឺពោះ បែប​ដូច​គេ​ចាក់ ដែល​ភាគច្រើន ជា​សញ្ញា​របស់​ជំងឺ​រលាក​ខ្នែងពោះវៀន​នេះ​តែម្តង​។
ក្អួត​
​រោគសញ្ញា​របស់​ជំងឺ​រលាក​ខ្នែងពោះវៀន​នេះ គឺ​ស្រដៀង​គ្នា​នឹង​ការ​ឈឺក្រពះ​ដែរ​។ យ៉ាងណាមិញ នៅពេល​ការ​ក្អួត​កើតឡើង ជាមួយនឹង​ការ​ឈឺពោះ នៅ​តំបន់​កណ្តៀតក្អម ហើយ​មិន​បាត់​ទៅ​វិញ​ទេ​នោះ វា​អាច​បញ្ជាក់​ថា ជាការ​រលាក​ខ្នែងពោះវៀន​ហើយ​។
ចង្អោ​រ​
​ការ​ចង្អោរ គឺជា​សញ្ញា​មួយ​របស់​ជំងឺ​ជា​ច្រើន ហើយ​អាច​ងាយ​នឹង​ច្រឡំ ចំពោះ​ជំងឺ​ផ្សេងៗ​ដែរ​។ ប៉ុន្តែ បើសិនជា​វា​កើតឡើង ជាមួយគ្នា​នឹង​ការ​ក្អួត និង​ឈឺពោះ ហើយ​បើសិនជា​មិន​ស្រួលបួល​វិញ​នោះ​ទេ វា​អាច​ជា​សញ្ញា របស់​ជំងឺ​រលាក​ខ្នែងពោះវៀន​ហើយ​។
មិន​ឃ្លាន​អាហារ​
​មិន​ប្រាកដ ១០០ ភាគរយ​ទេ ប៉ុន្តែ ការ​មិន​ឃ្លាន​អាហារ​នេះ ក៏​ជា​សញ្ញា​ដ៏​ញឹកញាប់​មួយ របស់​ជំងឺ​រលាក​ខ្នែងពោះវៀន​ដែរ​។
ប្រែប្រួល​ការ​បន្ទោ​របង់​
​ចាប់តាំងពី​ជំងឺ​រលាក​ខ្នែង​ពោះវៀន ស្រដៀង​គ្នា​នឹង​ការ​ឈឺក្រពះ​មក អ្នក​ប្រហែលជា​មាន​អាកា​រៈទាំង​ទល់លាមក​ផង និង​រាក​ផង​ហើយ​។ យ៉ាងណាមិញ អ្នក​ត្រូវ​តែ​ពិគ្រោះ ជាមួយ​គ្រូពេទ្យ​ភ្លាមៗ នៅពេល​អាការៈ​ទាំងនេះ កើត​ឡើង​ជាមួយ​នឹង​រោគ​សញ្ញា ដែល​បាន​រៀបរាប់​ខាងលើ​។
ឈឺពោះ​បែប​រមួល​
​ការ​ឈឺពោះ​បែប​រមួល ក៏​ជា​សញ្ញា​មួយ​របស់​ជំងឺ​រលាក​ខ្នែងពោះវៀន​ដែរ នៅពេល​វា​កើត​ឡើង​ជាមួយ នឹង​សញ្ញា​ខាងលើ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ សញ្ញា​ទាំងនេះ ច្រើន​តែ​កើត​ឡើង ក្រោយ​ពី​ការ​ឈឺពោះ និង​មិត្រូវ​រង់ចាំ រហូតដល់​មាន​អាការៈ ទាំងអស់​ខាងលើ​ឡើយ​។ ចូរ​ចាំ​ថា ការឈឺចាប់​កាន់តែខ្លាំង​ឡើងៗ ទៅតាម​ពេលវេលា ហើយ​ខ្នែងពោះវៀន អាច​នឹង​បែក​បាន​គ្រប់​ពេល​ទាំងអស់​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com