(ភ្នំពេញ) ថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២១៖ ពិតជាអស្ចារ្យណាស់ សម្រាប់ទីផ្សារប្រទេសកម្ពុជានាពេលនេះ ដែលក្រុមហ៊ុន សាមសុង បានបើកឱ្យអតិថិជន និងហ្វេនៗថេបប្លេតរបស់ខ្លួន ទូទាំងប្រទេស កម្ម៉ង់ទុកមុននូវថេបប្លេត Samsung Galaxy Tab S7 FE ដំបូងបំផុតរបស់ខ្លួន ជាមួយនឹងប្រូម៉ូសិនថែមជូនកាសឥតខ្សែ ជំនាន់ថ្មី Galaxy Bud+ ដែលមានតម្លៃដល់ទៅ $149 (ពណ៌ខ្មៅ) ភ្លាមៗតែម្តង។
Samsung Galaxy Tab S7 FE នេះគឺមានលក្ខណៈពិសេស ទំនើប មានតម្លៃសមរម្យបំផុត និងបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយជាច្រើន មិនចាញ់ថេបប្លេតកំពូល Samsung Galaxy Tab S7 ស៊េរីប៉ុន្មានទេ។ ហើយអ្វីដែលពិសេសបំផុត ដែលក្រុមហ៊ុន សាមសុង បានបើកឱ្យកម្ម៉ង់ទិញទុកមុន នៅពេលនេះ គឺចង់ឱ្យអតិថិថិជនទាំងអស់ ដែលនិយមចូលចិត្តប្រើប្រាស់ថេបប្លេត ទទួលបានបទពិសោធន៍ដ៏អស្ចារ្យ និងអាចរីករាយ ជាមួយនឹងការបំពេញតម្រូវការ សម្រាប់ការងារប្រចាំថ្ងៃច្រើន (Multi-tasking)។ Samsung Galaxy Tab S7 ផ្តល់ជូននូវលក្ខណៈពិសេសៗអស្ចារ្យជាច្រើនដូចជា៖ បំពាក់មកជាមួយប៊ិកវេទមន្ត S-Pen, អេក្រង់ធំ, ល្បឿនដំណើរការខ្ពស់, ថាមពលថ្មធំ (សាកដោយកម្លាំង 45W)…, ដែលផ្តល់ភាពងាយស្រួលបំផុតសម្រាប់ អ្នកធ្វើការ, អ្នកសិក្សា, សាស្ត្រាចារ្យ, លោកគ្រូ អ្នកគ្រូ, និងកូនៗ ដែលកំពុងសិក្សាតាមអនឡាញផងដែរ។
សូមបញ្ជាក់ផងដែរថា Samsung Galaxy Tab S7 FE ដែលកំពុងដាក់ឱ្យកម្ម៉ង់ទុកមុន ក្នុងទីផ្សារព្រះកម្ពុជានៅពេលនេះ ជាប្រភេទដាក់ស៊ីមបាន 4G (LTE) តម្លៃ 629 ដុល្លារ ជាមួយនឹងជម្រើស 4 ពណ៌៖ ខ្មៅ, ប្រាក់, បៃតង និងពណ៌ផ្កាឈូក!
* បញ្ជាក់៖ សម្រាប់អតិថិជនដែលបានកម្ម៉ង់ទិញទុកមុន Samsung Galaxy Tab S7 FE ចាប់ពីថ្ងៃទី 01 ដល់ថ្ងៃទី 04 ខែកក្កដា ឆ្នាំ2021 នេះ គឺត្រូវកម្មង់តាម Facebook Live របស់ហាងផ្ទាល់ រៀងរាល់ម៉ោង 11ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់ នឹងទទួលបានថេបប្លេត នៅចន្លោះថ្ងៃទី 06 ដល់ថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2021! សូមរួសរាន់ឡើងព្រោះស្តុកមានកំណត់!
* Samsung Galaxy Tab S7 FE មានការធានាជូនរយៈពេល 1 ឆ្នាំ ពីក្រុមហ៊ុន សាមសុង!
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់ នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃ តាមរយៈលេខទូរស័ព្ទ៖ 1800-203232 !
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!
(អត្ថបទពាណិជ្ជកម្ម)