FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup៖ វៀតណាម ស្ថិតក្នុងពូលជាមួយចិន អូស្ត្រាលី ជប៉ុន អូម៉ង់ និងអារ៉ាប៊ីសាអូឌីត
01, Jul 2021 , 2:43 pm        
រូបភាព
អ្នកគាំទ្រក្រុមជម្រើសជាតិ​វៀតណាម។ រូបថត AFP
អ្នកគាំទ្រក្រុមជម្រើសជាតិ​វៀតណាម។ រូបថត AFP
ដោយ: រួបរួម
វៀតណាមដែលជាក្រុមតែមួយគត់តំបន់អាស៊ាន ស្ថិតក្នុងពូល B ជាមួយជប៉ុន អូស្ត្រាលី ចិន អារ៉ាប៊ីសាអូឌីត និងអូម៉ង់ សម្រាប់ការប្រកួតជុំទី៣នៃវគ្គជម្រុះ World Cup ប្រចាំតំបន់អាស៊ី រីឯពូល A មានអ៊ីរ៉ង់ កូរ៉េខាងត្បូង អេមីរ៉ាតអារ៉ាប់រួម អ៊ីរ៉ាក់ ស៊ីរី និងលីបង់។



នៅក្នុងពូល B មានតែវៀតណាម និងអូម៉ង់ ប៉ុណ្ណោះដែលមិនធ្លាប់មានបទពិសោធន៍លេងជុំចុងក្រោយ World Cup ខណៈអូស្ត្រាលី ដែលជាសមាជិកសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ដូចគ្នា រួមទាំងជប៉ុន អារ៉ាប៊ីសាឌីត និងចិន សុទ្ធតែធ្លាប់មានប្រវត្តិបង្ហាញខ្លួន។

គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម លោក park Hang-seo អាចគេចផុតពីកូរ៉េខាងត្បូងដែលជាក្រុមនៃប្រទេសកំណើតរបស់ខ្លួន ដោយពូលកូរ៉េខាងត្បូងស្ថិតក្នុងពូល A ជាមួយអ៊ីរ៉ង់ អេមីរ៉ាតអារ៉ាប់រួម អ៊ីរ៉ាក់ ស៊ីរី និងលីបង់។

ការប្រកួតនឹងប្រព្រឹត្តទៅពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។

ក្រុមលេខ១ និងលេខ២ នៃពូលនីមួយៗ នឹងទទួលបានកៅអីសម្រាប់ព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា។ រីឯក្រុមលេខ៣ ត្រូវប៉ះគ្នាសម្រាប់ការប្រកួតជម្រុះជុំទី៤ ហើយក្រុមដែលទទួលបានជ័យជម្នះ ត្រូវប្រកួតវគ្គ Play-offs អន្តរទ្វីប (Intercontinental Play-offs) ជាមួយក្រុមមួយផ្សេងទៀតមកពីទ្វីបដទៃ៕


© រក្សាសិទ្ធិដោយ thmeythmey.com