អត្ថបទពាណិជ្ជកម្ម
វិទ្យាល័យ AUPP High School-Foxcroft Academy នឹងបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅខែ សីហា ខាងមុខនេះ!
× (ភ្នំពេញ)៖ វិទ្យាល័យ AUPP High School ចាប់ផ្តើមទទួលសិស្សានុសិស្ស ឱ្យចុះឈ្មោះចូលរៀន សម្រាប់កម្រិតវិទ្យាល័យពីថ្នាក់ទី៩ ដល់ទី១២ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ខណៈបវេសនកាលថ្មី ចាប់ផ្តើមនៅថ្ងៃទី ២៣ ខែសីហាខាងមុខនេះ។
វិទ្យាល័យ AUPP High School បង្កើតឡើងក្រោមកិច្ចសហការគ្នា រវាងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងវិទ្យាល័យ Foxcroft Academy នៅសហរដ្ឋអាមេរិក។ ក្រោយបពា្ចប់ការសិក្សា សិស្សានុសិស្ស នឹងទទួលបានសញ្ញាបត្រអន្តរជាតិ ពីវិទ្យាល័យ Foxcroft Academy សហរដ្ឋអាមេរិក។ ពួកគេ នឹងទទួលបានការបង្ហាត់បង្រៀន ពីគ្រូបង្រៀនល្បីៗ ជាជនជាតិអាមេរិកកាំង។
កម្មវិធីសិក្សានៅវិទ្យាល័យ AUPP High School ត្រូវបានរៀបចំ និងចងក្រងឡើង ដោយវិទ្យាល័យដៃគូនៅសហរដ្ឋអាមេរិក ក្នុងនោះមានមុខវិជ្ជាស្នូលធំៗ ដូចជាភាសាអង់គ្លេស គណិតវិទ្យា វិទ្យាសាស្ត្រ សិល្បៈ សិក្សាសង្គម។ ក្រៅពីនេះសិស្សានុសិស្ស អាចសិក្សាភាសាសកល (ភាសាទីពីរ) អប់រំកាយ និងកម្មវិធីសិក្សាអន្តរជាតិ STEAM។
វិទ្យាល័យ Foxcroft Academy មានប្រវត្តិជោគជ័យដ៏យូរអង្វែង តាំងពីឆ្នំា១៨២៣មកម៉្លេះ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ទូរសព្ទ៖ 077 584 797 ឬតាមអ៊ីម៉ែល
[email protected] ។
ទីតាំងអគារលេខ ២៧៨H ផ្លូវលេខ ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ប្រទេសកម្ពុជា៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com