COVID-19
ជាតិ
កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ Delta ២៣នាក់ទៀត ភាគច្រើនអ្នកចូលតាមច្រកអូរស្មាច់
× ក្រសួងសុខាភិបាលនាល្ងាចថ្ងៃទី២ ខែកក្កដា នេះ បានប្រកាសពីការរកឃើញករណីវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 ចំនួន២៣ករណីទៀតលើអ្នកដំណរចូលមកកម្ពុជា ដោយភាគច្រើនតាមច្រកអូរស្មាញ់ ខេត្តឧត្តរមានជ័យ។
ក្នុងចំណោម២៣ករណី មាន១២ករណីរកឃើញនៅថ្ងៃទី២៥ ខែមិថុនា និង១១ករណីនៅថ្ងៃទី១ ខែកក្កដា។ អ្នកជំងឺភាគច្រើនមកពីក្រុងបាកកក ហើយចូលមកកម្ពុជាតាមច្រកអូរស្មាញ់ ខេត្តឧត្តរមានជ័យ។ ក្រៅពីនោះមានតាមច្រកអូរបីជាន់ ចំបក់ និងប៉ាក់ធុមថានី។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ បុគ្គលិកសុខាភិបាលម្នាក់នៅខេត្តឧត្តរមានជ័យ ក៏ស្ថិតក្នុងចំណោមអ្នកឆ្លងវីរុសដែលតាផងដែរ។ រីឯអ្នកជំងឺផ្សេងទៀត ជាអ្នកដែលមានលំនៅដ្ឋាននៅឧត្តរមានជ័យ សៀមរាប បន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង កំពត កំពង់ស្ពឺ ស្វាយរៀង ត្បូងឃ្មុំ ព្រះវិហារ និងពោធិ៍សាត់។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ក្រើនរំលឹកពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន ការពារខ្លួន និងកុំភ្លេចខ្លួន ដោយរៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធប្រឆាំងជំងឺរាលដាលសាកលនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com